ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្ដូរអ្នកទោសសង្គ្រាមដែលមានអាយុក្រោម២៥ឆ្នាំ
កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៥ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្ដើមដំណាក់កាលដំបូងនៃការផ្លាស់ប្តូរអ្នកទោសសង្គ្រាមទ្រង់ទ្រាយធំ ដោយផ្តោតលើទាហានដែលមានអាយុក្រោម ២៥ឆ្នាំ និងអ្នកដែលរងរបួសធ្ងន់ធ្ងរ។

ការដោះដូរនេះ គឺជាលទ្ធផលជាក់ស្តែងមួយ បន្ទាប់ពីការចរចាសន្តិភាពដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី២មិថុនា។ យោងតាមមន្ត្រីរុស្ស៊ី ការដោះដូរដំណាក់កាលដំបូង ធ្វើឡើងចំពោះទាហានដែលមានអាយុក្រោម ២៥ឆ្នាំ ដោយភាគីទាំងពីរត្រូវបានគេរាយការណ៍ថាបានដោះដូរចំនួនអ្នកទោសសង្គ្រាមស្មើគ្នា។
ក្នុងចំណោមក្រុមទាហានអ៊ុយក្រែនដែលត្រូវដោះលែង មានខ្លះត្រូវគេបញ្ជូនទៅមន្ទីរពេទ្យសម្រាប់ការថែទាំវេជ្ជសាស្រ្ត និងជំនួយផ្លូវចិត្ត។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ថា ការផ្លាស់ប្តូរនឹងបន្តក្នុងដំណាក់កាលជាច្រើនទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយសង្កត់ធ្ងន់ថា ដំណើរការនេះត្រូវមានការយកចិត្តទុកដាក់ខ្ពស់ជាទីបំផុត។
ជំនួយការវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀរ មេឌីនស្គី បាននិយាយថា អ្នកទោសសង្គ្រាមអ៊ុយក្រែនប្រមាណ ៦៤០នាក់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុងកៀវ។ ចំណែកឯក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមថា អ្នកទោសសង្គ្រាមរបស់ក្រុងមូស្គូដែលអ៊ុយក្រែនដោះលែង នឹងត្រូវបញ្ជូនទៅកាន់ប្រទេសបេឡារុស ដើម្បីព្យាបាលផ្លូវចិត្ត មុនពេលធ្វើមាតុភូមិនិវត្តន៍។
សូមរឭកថា កិច្ចព្រមព្រៀងដោះដូរដែលសម្រេចបាននៅទីក្រុងអ៊ីស្តង់ប៊ុល បានគូសបញ្ជាក់ពីការដោះដូរទាហានដែលស្លាប់ប្រហែល ១២ ០០០នាក់ ដោយក្នុងនោះ ៦ ០០០នាក់ពីភាគីនីមួយៗ ក៏ដូចជាកិច្ចព្រមព្រៀងដាច់ដោយឡែកមួយដើម្បីផ្តល់អាទិភាពដល់ការដោះលែងអ្នកទោសដែលរងរបួស និងវ័យក្មេង។ ជម្លោះដែលបានឈានចូលដល់ឆ្នាំទី៣នេះ បានគូសបញ្ជាក់ពីភាពផុយស្រួយនៃការសម្របសម្រួលមនុស្សធម៌នៅក្នុងសង្រ្គាម ដោយមានអ្នកទោសសង្រ្គាមជាង ១២ ០០០នាក់ និងសាកសពរាប់ម៉ឺននាក់ដែលកំពុងរង់ចាំការធ្វើមាតុភូមិនិវត្តន៍៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


