ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ព្រមានថា ក្រៅពីអ៊ុយក្រែន រុស្ស៊ីមានបំណងកម្ចាត់ម៉ុលដាវី និងរូម៉ានី
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា រុស្ស៊ីកំពុងព្យាយាមបង្កអស្ថិរភាព និងកម្ចាត់ចោលនូវតំបន់ភាគខាងត្បូងរបស់អ៊ុយក្រែន ក្នុងនោះមានប្រទេសម៉ុលដាវី និងផ្នែកខ្លះនៃអឺរ៉ុបភាគអាគ្នេយ៍ដូចជា រូម៉ានី។

ថ្លែងកាលពីថ្ងៃទី១១ខែមិថុនានៅឯវេទិកាសន្តិសុខក្នុងតំបន់នៅទីក្រុង Odesa ដែលជាកំពង់ផែសមុទ្រខ្មៅជាយុទ្ធសាស្ត្រដែលត្រូវបានវាយប្រហារម្តងហើយម្តងទៀតដោយកងកម្លាំងរុស្ស៊ី, លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា «សន្តិសុខនៃអឺរ៉ុបអាគ្នេយ៍ និងសមុទ្រខ្មៅគឺមិនអាចបំបែកបានទេ»។ លោកបានអំពាវនាវឲ្យមានសកម្មភាពបង្រួបបង្រួម ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងរួមគឺចាំបាច់ដើម្បីរារាំងទីក្រុងមូស្គូពីការអនុវត្តយុទ្ធនាការយោធាបន្ថែមទៀត។
មេដឹកនាំអ៊ុយក្រែន បាននិយាយថា «យើងនៅទីនេះក្នុង Odesa ដែលជាទីក្រុងដែលរុស្ស៊ីចង់បំផ្លាញ ព្រោះវាបានបំផ្លាញទីក្រុងផ្សេងៗទៀតរាប់មិនអស់។ ផែនការយោធារបស់រុស្ស៊ី គឺផ្តោតលើតំបន់នេះ ហើយបន្ទាប់មកនៅព្រំដែនជាមួយម៉ុលដាវី និងរូម៉ានី។ យើងត្រូវការការការពារឥឡូវនេះ។ ប៉ុន្តែលើសពីនេះទៀត យើងត្រូវការការធានារយៈពេលវែងដែលថា រឿងនេះនឹងមិនកើតឡើងម្តងទៀតទេ»។
លោក ហ្សេលេនស្គី បានបន្ថែមថា «អស់រយៈពេលបីទសវត្សរ៍មកហើយ រុស្ស៊ីបានព្យាយាមធ្វើឲ្យប្រទេសម៉ុលដាវីក្រីក្រ និងមិនមានស្ថិរភាព ដើម្បីគ្រប់គ្រងវាទាំងស្រុង»។ ត្រង់ចំណុចនេះ លោក ហ្សេលេនស្គី បានសំដៅលើការគំរាមរបស់រុស្ស៊ីនៅលើម៉ុលដាវី ដែលប្រធានាធិបតីមានការគាំទ្រដោយអឺរ៉ុបលោកស្រី Maia Sandu បានចោទប្រកាន់ក្រុងមូស្គូពីចេតនាបង្កអស្ថិរភាពនៅក្នុងប្រទេសរបស់លោកស្រី និងកម្ចាត់លោកស្រីចេញពីកៅអីមេដឹកនាំ។ រដ្ឋាភិបាលលោកស្រី Sandu កំពុងជំរុញយុទ្ធនាការឲ្យម៉ុលដាវីក្លាយជាសមាជិកសហភាពអឺរ៉ុបនៅឆ្នាំ២០៣០ខាងមុខ។

គណបក្សរបស់លោកស្រី Sandu នឹងត្រូវចូលរួមការបោះឆ្នោតសកលនៅក្នុងខែកញ្ញាឆ្នាំនេះ។
ទាក់ទិននឹងរឿងនេះ លោក ហ្សេលេនស្គី បាននិយាយថា «ប្រសិនបើអឺរ៉ុបចាញ់នៅម៉ុលដាវីនៅឆ្នាំនេះ វានឹងជំរុញរុស្ស៊ីឲ្យជ្រៀតជ្រែកកាន់តែច្រើនក្នុងកិច្ចការប្រទេសរបស់អ្នក ដកហូតធនធាន អធិបតេយ្យភាពរបស់អ្នក សូម្បីតែប្រវត្តិសាស្ត្ររបស់អ្នក»។
លោកស្រី Sandu បានលើកឡើងថា «ម៉ុលដាវីកំពុងប្រឈមមុខនឹងការបោះឆ្នោតដ៏សំខាន់បំផុតមួយ។ រុស្ស៊ីចង់ឃើញម៉ុលដាវីងាកចេញពីអ៊ុយក្រែន។ លើសពីនេះទៅទៀត ខ្លួនចង់ប្រើម៉ុលដាវីប្រឆាំងនឹងអ៊ុយក្រែន និង EU»៕
ដោយ៖ ឈាង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


