ព័ត៌មានអន្ដរជាតិ
ចិន ចោទថា ត្រាំ កំពុងធ្វើឲ្យជម្លោះ អ៊ីស្រាអែល-អ៊ីរ៉ង់ កាន់តែរីកធំ
ស្របពេលជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ កាន់តែក្តៅរោល បង្កក្តីបារម្ភផ្ទុះសង្គ្រាមធំក្នុងតំបន់មជ្ឈិមបូព៌ានោះ ប្រទេសចិន បានចោទប្រកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា កំពុងចាក់សាំងលើភ្លើង ហើយពង្រីកអណ្តាតភ្លើងនៃជម្លោះនេះ ឲ្យកាន់តែរាលដាលខ្លាំង។

ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារទី១៧ខែមិថុនាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសចិន Guo Jiakun និយាយថា «លោកត្រាំកំពុងដុតភ្លើងហើយចាក់សាំងពីលើ! ការគំរាមកំហែងនិងដាក់សម្ពាធកាន់តែខ្លាំង នឹងមិនជួយរុញឲ្យស្ថានការណ៍ថយកម្តៅនោះទេ ប៉ុន្តែផ្ទុយទៅវិញ វានឹងធ្វើឲ្យជម្លោះកាន់តែធំនិងខ្លាំងឡើងៗ។ ចិន សូមអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រទេសដែលមានឥទ្ធិពលលើអ៊ីស្រាអែល ត្រូវទទួលខុសត្រូវនិងចាត់វិធានការជាបន្ទាន់ ដើម្បីបន្ថយភាពតានតឹងនិងការពារជម្លោះកុំឲ្យរីករាលដាល»។
ការចោទប្រកាន់របស់ចិន គឺចង់សំដៅទៅការព្រមានរបស់លោកត្រាំ ដែលឲ្យគ្រប់គ្នា ត្រូវចាកចេញពីរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ជាបន្ទាន់ ដោយធ្វើឲ្យគេបារម្ភថា អាចនឹងមានរឿងធំកើតឡើង។
តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ លោកត្រាំសរសេរថា «អ៊ីរ៉ង់ គួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលខ្ញុំបានប្រាប់ពួកគេ។ ពិតជាគួរឲ្យខ្មាសអៀន និងខ្ជះខ្ជាយអាយុជីវិតមនុស្សណាស់។ និយាយឲ្យសាមញ្ញគឺ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។ ខ្ញុំនិយាយម្តងហើយម្តងទៀត! គ្រប់គ្នាត្រូវជម្លៀសចេញពីទីក្រុងតេហេរ៉ង់ជាបន្ទាន់!»។

យ៉ាងណា ទន្ទឹមនោះ ក្រសួងការបរទេសចិន ក៏បានចេញសេចក្តីណែនាំជាបន្ទាន់មួយ ដោយអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែលឲ្យជម្លៀសចេញ «កាន់តែឆាប់កាន់តែល្អ» ផងដែរ ដោយលើកឡើងពីស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃអង្គារទី១៦មិថុនា ស្ថានទូតចិនក្នុងទីក្រុង Tel Aviv បានរៀបរាប់ថា «បេសកកម្មចិននៅអ៊ីស្រាអែលសូមប្រកាសឲ្យជនជាតិចិនចាកចេញពីប្រទេសឲ្យបានឆាប់តាមដែលអាចធ្វើបានតាមរយៈច្រកព្រំដែនគោក ដើម្បីបង្ការទុកជាមុនថាពួកគេអាចធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ»។ បន្ថែមពីនោះ ក្រសួងក៏បានបញ្ជាក់ទៀតថា «ជាការផ្ដល់អនុសាសន៍ សូមចាកចេញក្នុងទិសដៅនៃប្រទេសហ្សកដានី»។
ចំណែកឯស្ថានទូតក្រុងប៉េកាំងឯណោះ ក៏បានប្រកាសដែរថា ជម្លោះ«កំពុងតែបន្តកើនឡើង» ហើយថា «ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានខូចខាត ការស្លាប់ និងរបួសរបស់ជនស៊ីវិលមានការកើនឡើង ហើយស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរទៅៗ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសអារ៉ាប់និងមូស្លីមចំនួន២០ រួមគ្នាថ្កោលទោស អ៊ីស្រាអែល ដែលវាយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


