ព័ត៌មានអន្ដរជាតិ
ស្ថានភាពនយោបាយថៃមិនស្ងប់ស្ងាត់តាមការសុំទោសរបស់ផែថងថានឡើយ
ស្ថានភាពនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ នៅបន្ត្តក្តៅគគុកនៅឡើយ ដោយបង្ហាញឲ្យឃើញពីការដកសេចក្តីទុកចិត្តលើនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ និងការទាមទារឲ្យចុះចេញពីអំណាច បើទោះបីជា លោកស្រី ផែថងថាន បានចេញមុខសុំទោសជាសាធារណៈរហូតដល់ទៅពីរលោករួចទៅហើយ។

រយៈពេល៤ថ្ងៃ បន្ទាប់ពីការលេចធ្លាយសារសន្ទនារវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានគេមើលឃើញថា មិនមានអំណាចគ្រប់គ្រាន់ក្នុងការសម្រេចលើស្ថានភាពបិទព្រំដែនដែនថៃ ស្ថានភាពនយោនៅតែពុះកញ្ជ្រោលនៅឡើយ ដោយគណបក្សក្នុងរដ្ឋាភិបាលចម្រុះបានបើកកិច្ចប្រជុំបន្ទាន់ជាបន្តបន្ទាប់ក្នុងគណបក្សរបស់ពួកគេរៀងៗខ្លួន។
ក្រោយការប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សនិមួយៗ បានចេញសេចក្តីសេចក្តីថ្លែងការណ៍រៀងៗ ដោយគណបក្សខ្លះទាមទារឲ្យមានការកែទម្រង់រដ្ឋាភិបាល គណបក្សខ្លះទាមទារឲ្យលោកស្រី ផែថងថាន ចុះចេញពីអំណាច ដោយដាក់ជំនួសនូវបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីមកពីគណបក្សភឿថៃ។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានចេញបកស្រាយ និងសុំទោសជាធារណៈនៅថ្ងៃទី១៩ខែមិថុនា ក្រោយប្រជុំជាមួយមេទ័ពសំខាន់ៗ ដោយមានវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិផង បន្ទាប់ពីមានការលេចធ្លាយការសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន។
នៅថ្ងៃទី២០នេះ មេបណ្តាញបាតុករ បានប្រកាសប្រមូលផ្តុំការតវ៉ានៅប៉ុន្មានថ្ងៃខាងមុខ ខណៈគណបក្សនយោបាយនានាបានចេញមុខទាមទារជាបន្តបន្ទាប់ដូចគ្នា។ សារព័ត៌មាន The Nation បានរាយការណ៍ថា ភាពមិនពេញចិត្ត និងប្រតិកម្មពីសំណាក់មន្ត្រីកំពូលក្នុងរដ្ឋាភិបាលចម្រុះ និងពីមហាជនមួយចំនួន នៅតែមិនស្រាកស្រាននៅឡើយ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


