ព័ត៌មានអន្ដរជាតិ
ថៃរងគ្រោះទៀតហើយ! ផ្ទុះឆេះរោងចក្រយ៉ាងសន្ធោសន្ធៅនៅខេត្ត Samut Sakhon
នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ អគ្គិភ័យដ៏ធំមួយបានឆាបឆេះរោងចក្រមួយកន្លែង ស្ថិតក្នុងតំបន់ Ban Koh ស្រុក Mueang ខេត្ត Samut Sakhon ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី០៧ខែកក្កដានេះ។

យោងតាមរបាយការណ៍ពី Fire & Rescue Thailand អគ្គិភ័យបានឆាបឆេះយ៉ាងលឿន ដែលជំរុញឱ្យមានការឆ្លើយតបជាបន្ទាន់ពីក្រុមពន្លត់អគ្គិភ័យក្នុងស្រុក និងភ្នាក់ងារពាក់ព័ន្ធ។
តាមសេចក្តីរាយការណ៍ អគ្គិភ័យបានឆាបឆេះឃ្លាំង និងអគាររោងចក្រធំៗ ដោយអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ អណ្តាតភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ឈានដល់ដំបូលនៃសំណង់ ខណៈដែលផ្សែងខ្មៅយ៉ាងក្រាស់បានបក់មកលើមេឃ ដែលអាចមើលឃើញពីចម្ងាយ។
រថយន្តពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុ បាននឹងកំពុងបាញ់ពន្លត់ភ្លើង ដោយប្រើរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងភ្លើងមិនទាន់បានជោគជ័យទេ ដោយសារតែភ្លើងឆេះខ្លាំង និងរាលដាលយ៉ាងឆាប់រហ័ស។
ស្ថានការណ៍កាន់តែធ្ងន់ធ្ងររហូតដល់អាជ្ញាធរត្រូវហៅរថយន្តពន្លត់អគ្គិភ័យបន្ថែមពីស្រុកជិតខាងមកជួយពន្លត់អគ្គិភ័យ។ មន្ត្រីក៏បានបិទតំបន់ជុំវិញដើម្បីហាមបុគ្គលដែលគ្មានការអនុញ្ញាតនៅឆ្ងាយពីកន្លែងឆេះ ដើម្បីសុវត្ថិភាព។
មកដល់ពេលនេះមូលហេតុនៃការឆាបឆេះនេះនៅមិនទាន់បានបញ្ជាក់នៅឡើយ ហើយក៏មិនទាន់មានសេចក្តីរាយការណ៍ថារោងចក្រនេះជារោងចក្រអ្វី និងមានមនុស្សស្លាប់ឬរបួសដែរឬអត់នោះទេ ដោយអាជ្ញាធរថៃកំពុងបន្តធ្វើការពន្លត់ភ្លើងនៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


