ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ចង្អុលចំឈ្មោះ២ប្រទេស ដែលនឹងអុជបញ្ឆេះសង្គ្រាមលោកលើកទី៣
ប្រមុខអង្គការណាតូលោក ម៉ាក រូតេ បានចង្អុលចំៗទៅរុស្ស៊ីនិងចិន ថាជាប្រទេសកំពុងបង្កឲ្យមានជម្លោះជាសកលថ្មីទៀត ហើយនឹងអុជបញ្ឆេះឲ្យមានសង្គ្រាមលោកលើកទី៣តែម្តង។

ប្រមុខអង្គការណាតូ ព្រមានបែបនេះនៅក្នុងបទសម្ភាសជាមួយ The New York Times កាលពីចុងសប្តាហ៍ ដោយលោកសង្កត់ធ្ងន់លើទំនាក់ទំនងគ្នាដែលគំរាមកំហែងពីទីក្រុងមូស្គូនិងប៉េកាំង។
លោករូតេ បានចង្អុលទៅការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន និងសម្ពាធយោធាកាន់តែខ្លាំងឡើងពីសំណាក់ចិនលើកោះតៃវ៉ាន់ ហើយវាមើលទៅហាក់ដូចជាការសហការគ្នាដែលបង្កើនទិដ្ឋភាពនៃជម្លោះកាន់តែរីកធំ។ លោកនិយាយថា «អ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន គឺមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងអ្វីដែលអាចកើតឡើងនៅជុំវិញកោះតៃវ៉ាន់។ មានទំនាក់ទំនងរវាងរុស្ស៊ីនិងចិននៅទីនេះ ហើយប្រសិនបើលោកខាងលិចធ្វើខុសតែបន្តិច យើងអាចនឹងត្រូវបង្ខំចិត្តចូលទៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត។ សេណារីយ៉ូនោះ អាចជាការចូលរួមក្នុងសង្គ្រាមលោក»។
តាមការលើកឡើងរបស់លោករូតេ, បើប្រធានាធិបតីចិន ស៊ី ជីនពីង រៀបចំវាយលុកតៃវ៉ាន់ គាត់នឹងទូរស័ព្ទទៅប្រាប់ពូទីនថា «ខ្ញុំនឹងធ្វើរឿងនេះ ហើយខ្ញុំត្រូវការអ្នកធ្វើឲ្យលោកខាងលិចរវល់នៅអឺរ៉ុប តាមរយៈការវាយលុកទឹកដីរដ្ឋជាសមាជិកអង្គការណាតូ»។

លោកបន្តថា «បើអ៊ុយក្រែនដួលរលំ នោះគឺជាការផ្ញើសាររបស់រុស្ស៊ីទៅលោកស៊ី ថា អ្នកអាចចាត់ការកោះតៃវ៉ាន់បានហើយ ព្រោះលោកខាងលិចនឹងមិនតស៊ូដើម្បីរឿងនេះទេ»។
ពាក់ព័ន្ធរឿងសង្គ្រាមលោកលើកទី៣នេះផងដែរ កាលពីដើមឆ្នាំ២០២៥ អនុប្រធានគណៈកម្មាធិការការពារជាតិនៃសភារុស្ស៊ីលោក Aleksey Zhuravlyov ប្រកាសថា ទីក្រុងមូស្គូរឹងដៃរឹងជើងហើយសម្រាប់ការប្រយុទ្ធក្នុងជម្លោះទាំងអស់ ដូច្នេះប្រុសៗត្រូវតែត្រៀមលក្ខណៈសម្រាប់សង្គ្រាមលោកលើកទី៣ ជាមួយបស្ចិមប្រទេសនៅ៣ឆ្នាំខាងមុខ។
លោកគូសបញ្ជាក់ថា «អឺរ៉ុបប្រាប់យើងរួចហើយថាឆ្នាំ២០២៨ឬ២០២៩ ពួកគេនិងសម្ព័ន្ធមិត្ត ត្រៀមប្រយុទ្ធជាមួយរុស្ស៊ី ដូច្នេះវាចាំបាច់សម្រាប់យើងដើម្បីការពារមាតុភូមិ នេះមិនមែនជារឿងលេងសើចទេ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហុងគ្រីព្រមានថា ថ្ងៃណាអ៊ុយក្រែនបានចូលណាតូ ស្អែកឡើងច្បាស់ជាកើតសង្គ្រាមលោកលើកទី៣
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


