កីឡា
ក្រុមបាល់ទះកម្ពុជា ទទួលបានប្រាក់ ៩០០០ដុល្លារពីការចូលរួមប្រកួតពាន SEA V. League ជុំទី១
ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា បានបញ្ចប់ចំណាត់ថ្នាក់លេខ ៥ សម្រាប់ការចូលរួមប្រកួតពានរង្វាន់ SEA V. League ឆ្នាំ ២០២៥ បន្ទាប់ពីបានចាញ់ទាំង ៤ ប្រកួត សម្រាប់ការប្រកួតជុំទី១ នៅប្រទេសហ្វីលីពីន។

ការប្រកួតទី១ កម្ពុជា បានចាញ់ វៀតណាម ដោយលទ្ធផល ០-៣, ការប្រកួតទី២ បានចាញ់ ឥណ្ឌូណេស៊ី ០-៣, ការប្រកួតទី៣ បានចាញ់ ហ្វីលីពីន ២-៣ និងការប្រកួតចុងក្រោយបានចាញ់ ថៃ ០-៣។ តាមរយៈលទ្ធផលនេះ កម្ពុជា រកបាន១ពិន្ទុ គត់ ស្ថិតនៅបាតតារាង។

ថៃបានក្លាយជាជើងឯក (មេដាយមាស) ដោយសាររកបាន ៩ពិន្ទុ ទទួលបានប្រាក់រង្វាន់ ១៣០០០ដុល្លារអាមេរិក។ ចំណាត់ថ្នាក់លេខ ២ បានទៅ ឥណ្ឌូណេស៊ី ដោយទទួលបានប្រាក់រង្វាន់ ១២០០០ដុល្លារ។ លេខ៣ បានទៅ វៀតណាម ដោយទទួលបាន ១១០០០ដុល្លារ។ លេខ៤ បានទៅម្ចាស់ផ្ទះ ហ្វីលីពីន ដោយទទួលបានប្រាក់រង្វាន់ ១០០០០ ដុល្លារ និងលេខ៥ បានទៅកម្ពុជា ដោយទទួលបានប្រាក់រង្វាន់ ៩០០០ ដុល្លារអាមេរិក។

នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ ការប្រកួតជុំទី២ នៅប្រទេសឥណ្ឌូណេស៊ី ដែលក្រុមទាំង ៥ ត្រូវប្រកួតគ្នាសាថ្មី ដូច្នេះកម្ពុជាត្រូវការកែលំអចំណុចខ្វះខាតច្រើនមែនទែន ពីព្រោះមានកីឡាករវាយផ្តាច់ល្អហើយ ប៉ុន្តែកីឡាករប៉ះសេនៅមានកម្រិត ហើយកម្លាំងស្មារតីក៏លេងមិនសូវយល់ចិត្តគ្នាថែមទៀត៕

ក្រុមកីឡាករល្អប្រចាំការប្រកួតមាន
- កីឡាករល្អប្រចាំព្រឹត្តិការណ៍ គឺ Amorntep Konhan (ថៃ)
- អ្មកប៉ះសេល្អ គឺ Jasen Natanael (ឥណ្ឌូណេស៊ី)
- ស្មាត់ស្តាំល្អ គឺ Nguyen Ngoc Thuan (វៀតណាម) និង Boy Arnez (ឥណ្ឌូណេស៊ី)
- ស្មាត់ឆ្វេងល្អគឺ Leo Ordiales (ហ្វីលីពីន)
- អ្នកការពារល្អ គឺ Kissada Nilsawai (ថៃ) និង Tran Duy Tuyen (វៀតណាម)
- លីប៊ើរ៉ូល្អ៖ Tanapat Charoensuk (ថៃ)



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


