ព័ត៌មានអន្ដរជាតិ
កងទ័ពអាកាសថៃ RTAF ភ័យខ្លួនក្រោយប្រើ F-16 និងGripen វាយប្រហារកម្ពុជា
ខណៈពេលដែលកម្ពុជានិងថៃកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ដែលចូលជាធរមានចាប់ពីដើមថ្ងៃទី២៩ខែកក្កដា ក្រោមការសម្របសម្រួលរបស់ប្រធានអាស៊ាន និងការអង្កេតការណ៍របស់មហាអំណាចសហរដ្ឋអាមេរិក និងមហាអំណាចចិន យោធាថៃហាក់ភ័យខ្លួនដោយសារតែ ប្រើយន្តហោះចម្បាំង F-16 និង Gripens។

ការប្រើប្រាស់យន្តហោះចម្បាំង F-16 និង Gripens ដើម្បីវាយប្រហារខ្លាំងក្លាហួសប្រមាណរបស់ភាគីថៃ ដោយវាយប្រហារចំលើទីតាំងវត្តអារាម ផ្ទះប្រជាជន ជាពិសេសតំបន់វប្បធម៌ប្រាសាទព្រះវិហារ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក នឹងធ្វើឲ្យថ្នាក់ដឹនាំថៃ និងមេបញ្ជាការ ប្រឈមបទចោទឧក្រិដ្ឋកម្មសង្គ្រាម (War Crime)។
កងទ័ពអាកាសថៃបានចេញមកអះអាងពីការប្រើប្រាស់យន្តហោះចម្បាំងទាំងពីរប្រភេទនេះ ដែលត្រូវបានចុះផ្សាយដោយសារសារព័ត៌មាន Khaosod English នៅថ្ងៃទី២៩ខែកក្កដា ដោយបញ្ជាក់ថាខ្លួនបានបញ្ជូនយន្តហោះចម្បាំង F-16 រួមជាមួយនឹង Gripens ដើម្បីគាំទ្រដល់កងកម្លាំងថ្មើជើង ក្នុងគោលបំណងវាយប្រហារឃ្លាំងអាវុធខ្មែរ។
ប៉ុន្តែការវាយប្រហាររបស់ពួកគេ ត្រូវបានគេសង្កេតឃើញថា បានវាយប្រហារចំលើតំបន់គោលដៅដែលត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិ។
សារព័ត៌មានថៃខាងលើ បានស្រង់សម្តី លោក Prapas Sonjaiadee អ្នកនាំពាក្យនៃកងទ័ពអាកាសថៃ (RTAF) បានលើកឡើងថា ក្រោមផែនការប្រតិបត្តិការយោធារួម កងទ័ពអាកាសយោធាថៃ (RTAF) បានដាក់ពង្រាយកម្លាំងទ័ពអាកាសពីក្រុម F-16 និង Gripens របស់ខ្លួន ដើម្បីគាំទ្រការវាយលុករបស់កងទ័ពជើងគោក។
ក្នុងប្រតិបត្តិការប្រយុទ្ធរយៈពេល៥ថ្ងៃ តាមការចេញផ្សាយរបស់សារព័ត៌មានថៃនោះ RTAF បានប្រើប្រាស់យន្តហោះចម្បាំងខាងលើទាំងយប់ទាំងថ្ងៃ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


