ព័ត៌មានអន្ដរជាតិ
ភាពខុសគ្នារវាងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព
ប្រជាជនកម្ពុជាទូទាំងប្រទេសនាំគ្នាសាទរ ជាមួយនឹងក្តីសង្ឃឹមនៃការវិលមកវិញនូវសន្តិភាព ក្រោយបទឈប់បាញ់ជាបន្ទាន់មួយជាមួយថៃ បានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ឈានចូលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥។

ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សយល់ច្រឡំថា បទឈប់បាញ់គឺជាការបញ្ចប់សង្គ្រាម។ មិនដូច្នោះទេ វាមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពឡើយ អ៊ីចឹងតើបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាព ខុសគ្នាយ៉ាងម៉េចទៅ?
🚨បទឈប់បាញ់ (Ceasefire)
បទឈប់បាញ់ គឺជាការឯកភាពគ្នាដើម្បីបញ្ឈប់ការប្រយុទ្ធ ឬសកម្មភាពយោធាណាមួយ ជាបណ្ដោះអាសន្ន ឬអាចជាអចិន្ត្រៃយ៍ដែរ។ វាអាចប្រកាសដោយឯកតោភាគី ឬតាមរយៈការចរចារវាងភាគីជម្លោះ។
បទឈប់បាញ់ គឺមានគោលបំណងបញ្ឈប់អំពើហិង្សា ដើម្បីអនុញ្ញាតឲ្យមានការជម្លៀសជនរងគ្រោះ ឬការបញ្ជូនជំនួយមនុស្សធម៌ បង្កើតបរិយាកាសសម្រាប់ការចរចាសន្តិភាព និងអនុញ្ញាតឲ្យភាគីជម្លោះពិនិត្យមើលស្ថានការណ៍យោធាឡើងវិញ។
បទឈប់បាញ់អាចមានរយៈពេលកំណត់ ដូចជាកំណត់ប៉ុន្មានម៉ោងឬប៉ុន្មានថ្ងៃ តាមការឯកភាពគ្នាឬមិនកំណត់រយៈពេលច្បាស់លាស់។
បទឈប់បាញ់ មិនមែនជាការបញ្ចប់ស្ថានភាពសង្គ្រាមជាផ្លូវការនោះទេ។ ដូចនេះភាគីទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្គ្រាម ទោះបីជាការប្រយុទ្ធគ្នាបានឈប់ក៏ដោយ។
បទឈប់បាញ់នេះទៀតសោតអាចងាយនឹងបរាជ័យវិញណាស់ ប្រសិនបើភាគីណាមួយបន្តបំពាន ឬមិនមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកដំណោះស្រាយនយោបាយ។
🚨កិច្ចព្រមព្រៀងសន្តិភាព (Peace Agreement)
កិច្ចព្រមព្រៀងសន្តិភាព ឬសន្ធិសញ្ញាសន្តិភាពគឺជា ឯកសារផ្លូវការ និងស្របច្បាប់រវាងភាគីជម្លោះ (ជាធម្មតារវាងរដ្ឋឬរដ្ឋាភិបាល) ដែលបញ្ចប់ស្ថានភាពសង្គ្រាមជាផ្លូវការ ហើយកំណត់លក្ខខណ្ឌសម្រាប់ទំនាក់ទំនងនាពេលអនាគត។
កិច្ចព្រមព្រៀងសន្តិភាពគឺ ដោះស្រាយមូលហេតុឫសគល់នៃជម្លោះ និងបង្កើតសន្តិភាពយូរអង្វែងដូចជាការកំណត់ព្រំដែន ការកំណត់សិទ្ធិនិងកាតព្វកិច្ចរបស់ភាគីនីមួយៗ យន្តការសម្រាប់ការដោះស្រាយវិវាទនាពេលអនាគត បញ្ហាទាក់ទងនឹងសំណង សិទ្ធិមនុស្ស និងការគ្រប់គ្រងធនធានជាដើម។
កិច្ចព្រមព្រៀងសន្តិភាពមានគោលបំណងបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍ និងត្រូវបានអនុម័តជាផ្លូវការដោយភាគីពាក់ព័ន្ធ។ លើសពីនេះ វាគឺជាឯកសារផ្លូវការដែលបញ្ជាក់ពីការបញ្ចប់ស្ថានភាពសង្គ្រាម។
មិនត្រឹមប៉ុណ្ណឹង កិច្ចព្រមព្រៀងសន្តិភាពមានលក្ខខណ្ឌលម្អិតនិងទូលំទូលាយ ដែលគ្របដណ្តប់លើគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងរវាងភាគី៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


