ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ប្តេជ្ញាបន្តជួយសម្របសម្រួលដោះស្រាយជម្លោះ កម្ពុជា-ថៃ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរបស់លោកក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ នឹងបន្តដើរតួនាទីជាអ្នកសម្របសម្រួល ដោះស្រាយជម្លោះកម្ពុជា-ថៃ តាមការឯកភាពដោយភាគីទាំងពីរ។

ថ្លែងក្នុងកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍ទី៧ខែសីហា និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន Bernama, លោក អាន់វ៉ា អ៊ីប្រាហ៊ីម និយាយថា កម្ពុជានិងថៃ សុទ្ធតែចង់ឲ្យម៉ាឡេស៊ីបន្តជួយសម្របសម្រួល ដើម្បីធានាថា បទឈប់បាញ់ ត្រូវបានគោរពដោយពេញទំហឹង។ ដូច្នេះម៉ាឡេស៊ី នឹងបន្តជួយ យ៉ាងណានៅមានចំណុចតូចៗមួយចំនួនកំពុងខ្វែងគំនិតគ្នា ប៉ុន្តែសង្ឃឹមថា នឹងដោះស្រាយឲ្យបានរួចស្រេចក្នុងពេលឆាប់ៗ។
មុននេះដែរ នៅក្នុងការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា លោកបានទទួលជួបជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា ទៀ សីហា និងរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ Nattaphon Narkphanit ជាមួយគណៈប្រតិភូរៀងៗខ្លួនរបស់ប្រទេសទាំងពីរ។
លោក អាន់វ៉ា បង្ហោះថា៖ «កិច្ចប្រជុំនេះមានអត្ថន័យខ្លាំងណាស់ នៅពេលដែលយើងបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីបន្តការសន្ទនា និងរក្សាបទឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៨ ខែកក្កដា។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលមិនអាចខ្វះបាននៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន»។

ក្នុងកិច្ចពិភាក្សាមានរយៈពេល៣០នាទី កម្ពុជា-ថៃ បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន រួមទាំងការប្តេជ្ញាចិត្តក្នុងការអនុវត្តឲ្យបានពេញលេញនូវបទឈប់បាញ់ដោយគ្មានទម្រង់នៃការវាយលុកណាមួយ មិនបន្ថែមកងកម្លាំង ឬផ្លាស់ប្តូរការដាក់ពង្រាយកងទ័ព ចៀសវាងសកម្មភាពបង្កហេតុ ក៏ដូចជាការធានាការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
កិច្ចពិភាក្សានោះ ក៏មានការលើកឡើងផងដែរអំពីសំណើនៃការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងតាមដាន ជំនួយមនុស្សធម៌ និងការគ្រប់គ្រងផ្នែកវេជ្ជសាស្រ្តនៅតាមតំបន់ព្រំដែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថា កម្ពុជានិងថៃប្តេជ្ញាអនុវត្តបទឈប់បាញ់ឲ្យពេញលេញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


