Connect with us

ព័ត៌មានអន្ដរជាតិ

​លោក អាន់វ៉ា ថា ​ចិន​ដើរតួនាទី​ស្ថាបនាក្នុងតំបន់​ ​​និង​បទ​ឈប់បាញ់​រវាងកម្ពុជានិង​ថៃ​​

បានផុស

នៅ

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែល​កំពុង​ដើរ​តួ​សម្របសម្រួល​​​ជម្លោះ​​ព្រំ​ដែន​​​រវាង​កម្ពុជា​​និង​ប្រទេសថៃ​​​ បាន​កោត​សរសើរ​​​​​​​វត្តមានរបស់​ប្រទេសចិន​​ក្នុង​​​ការ​ដើរតួនាទី​​ប្រកប​​​ការ​ស្ថាបនា​​ក្នុងតំបន់​អាស៊ាន​​​ក្នុង​ការ​នាំ​យក​​​នូវបទ​ឈប់បាញ់​រវា​​ង​ប្រទេសកម្ពុជា​និង​​​ប្រទេសថៃ​។

លោក ​​អាន់វ៉ា អ៊ីប្រាហ៊ីម ​​បាន​ធ្វើ់សវនាការ​ជាមួយ ឧត្តម​សេនីយ៍ Xu Xueqiang។ FB/Anwar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​នៅ​មុនជួប​​​ប្រតិភូ​ពី​​ភាគី​កម្ពុជាដឹកនាំ​ដោយ​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ការពារជាតិកម្ពុជា និង ​រដ្ឋមន្ត្រី​ស្តី​​នៃ​ក្រសួងការពារជាតិថៃ ឧត្តមសេនីយ៍ Nattaphon Narkphanit​​ នៅ​ក្នុង​ទីក្រុង​កូឡា​ឡាំពូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ​​អាន់វ៉ា អ៊ីប្រាហ៊ីម ​​បាន​ធ្វើ់សវនាការ​ជាមួយ ឧត្តម​សេនីយ៍ Xu Xueqiang ​រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​បរិក្ខារ​នៃ​គណៈ​កម្មាធិការ​យោធា​មជ្ឈិម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹងត្រូវ​ចូលរួម​ជាសាក្សី​​ក្នុង​ពិធី​ចុះ​ហត្ថលេខា​​លើកិច្ច​​ព្រមព្រៀង​​លើ​ការ​ចរចា​របស់​គណៈកម្មាធិការ​​ព្រំដែន​ទូទៅ​ (GBC) ​​រវាងកម្ពុជានិងថៃ​​។

​តាម​ការ​បង្ហោះ​​​​តាមបណ្តាញ​សង្គម​ផ្ទាល់​ខ្លួន លោក អាន់វ៉ា បាន​សរសេរ​ថា កិច្ចប្រជុំ​​​ជាមួយ ឧត្តម​សេនីយ៍ Xu Xueqiang​​​ ផ្តោតលើទំនាក់ទំនងទ្វេភាគីរវាងម៉ាឡេស៊ី និងចិន ដែលបន្តពង្រឹង ជាពិសេសលើវិស័យសន្តិសុខ និងការពារជាតិ។

​លោក​ អាន់វ៉ា បាន​​សរសេរ​ថា៖​«ខ្ញុំក៏សូមថ្លែងអំណរគុណ​ចំពោះតួនាទីស្ថាបនាដែលចិនដើរតួក្នុងបញ្ហាក្នុងតំបន់ រួមទាំងកិច្ច​ខិតខំប្រឹងប្រែងបទឈប់បាញ់រវាងកម្ពុជា និងថៃ និងការបន្តគាំទ្ររបស់ខ្លួនក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេស​មីយ៉ាន់ម៉ា​»​។

​​ជាមួយ​គ្នា​នោះ ​​ក្នុងនាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម ថា​​ត្រៀម​ខ្លួន​​ក្នុងការ​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន នៅ​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​​ក្នុងខែ​​​​​កញ្ញា​ ដោយ​​ជួបជាមួយប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) និងនាយករដ្ឋមន្ត្រី ​លី ឈាង (Li Qiang)។

​លោក អាន់វ៉ា ​បាន​លើក​ឡើងថា៖«ម៉ាឡេស៊ីកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ខ្លួនជាមួយប្រទេស​ចិន​ក្នុងទិដ្ឋភាពសន្តិសុខ រួមទាំងសមយុទ្ធរួម បន្ថែមពីលើការសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងបច្ចេកវិទ្យាយុទ្ធសាស្ត្រ»៕

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម