ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ផ្តើមខ្វល់ចិត្តខ្លាំង ព្រោះបាត់កម្លាំងពលកម្មចាំបាច់ ក្រោយពលករខ្មែរ វិលចូលប្រទេសវិញ
អង្គការ Migrant Working Group (MWG) នៅប្រទេសថៃ បានបង្ហាញក្តីបារម្ភខ្លាំងនៅពេលពលករខ្មែររាប់ម៉ឺននាក់វិលត្រឡប់មកប្រទេសវិញ ដែលកត្តានេះធ្វើឲ្យថៃ បាត់កម្លាំងពលកម្មចាំបាច់ ប៉ះពាល់ខ្លាំងដល់វិស័យកសិកម្មនិងផលិតកម្ម ជាពិសេសនៅតាមខេត្តជាប់ព្រំដែនតែម្តង។

លោក Adisorn Kerdmongkol អ្នកសម្របសម្រួលនៅ MWG និយាយកាលពីថ្ងៃសុក្រទី៨ខែសីហាថា តួលេខពលករខ្មែរវិលចូលប្រទេសវិញ គឺលើសពីរបាយការណ៍ទៅទៀត។
ស្របពេលជាមួយគ្នានោះ លោកបានបន្ទោសរដ្ឋាភិបាលក្រុងបាងកក ថា ដោយសារតែជម្លោះព្រំដែន កង្វះទំនាក់ទំនង ការធានាសុវត្ថិភាព និងនីតិវិធីច្បាប់ទើបបណ្តាលឲ្យពលករខ្មែរចាកចេញ។

តាមការលើកឡើងរបស់លោក Adisorn, ការចាកចេញរបស់ពលករខ្មែរ បង្កផលប៉ះពាល់ខ្លាំងបំផុតដល់វិស័យកសិកម្មថៃនៅតាមបណ្តាខេត្តនានាដូចជា Chanthaburi ជាដើម ធ្វើឲ្យម្ចាស់កសិដ្ឋានទាំងឡាយ ជួបបញ្ហានិងកំពុងឈឺក្បាលខ្លាំង។
សូមជម្រាបថា របាយការណ៍ពីរដ្ឋាភិបាលក្រុងបាងកកបង្ហាញថា ពលករខ្មែរសរុបដែលធ្វើការនៅប្រទេសថៃ មានចន្លោះពី ១ទៅ១.៥លាននាក់។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមក្រសួងការងារកម្ពុជា, តាំងពីផ្ទុះជម្លោះព្រំដែនមក ពលករខ្មែរប្រមាណ ៨៧ម៉ឺននាក់បានត្រឡប់ចូលប្រទេសវិញកម្ពុជាវិញ គិតត្រឹមថ្ងៃទី៨ ខែសីហា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាជ្ញាធរខេត្តស្វាយរៀង បានដឹកជញ្ជូនពលករខ្មែរ ៣៦នាក់ ដែលត្រឡប់មកពីថៃ ដល់លំនៅដ្ឋានដោយសុវត្ថិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


