ព័ត៌មានអន្ដរជាតិ
ក្រុមប្រឆាំងប្តេជ្ញារារាំងការបោះឆ្នោតរបស់របបយោធាមីយ៉ាន់ម៉ាក្នុងរដ្ឋ Rakhine
កងទ័ព Arakan Army (AA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួននឹងរារាំងការបោះឆ្នោតតាមការគ្រោងទុក្ខរបស់របបយោធាគ្រប់គ្រងដោយមេដឹកនាំរដ្ឋប្រហារលោក មីន អ៊ុងឡាំង ឆ្នាំ២០២១ មិនឱ្យប្រព្រឹត្តទៅបាននៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសនោះទេ។

កងទ័ព Arakan Army (AA) បានគ្រប់គ្រង ១៤នៅក្នុងចំណោមសង្កាត់ ១៧ របស់រដ្ឋ Rakhine ហើយនិយាយថាការបោះឆ្នោតនេះខ្វះការគាំទ្រពីសាធារណជននិងគ្មានន័យសម្រាប់ប្រជាជននោះទេ។ ខណៈមិនមែនមានតែក្រុមប្រឆាំងដូចជា Arakan Armyនោះទេ នៅក្នុងរដ្ឋផ្សេងៗទៀតក៏មានក្រុមប្រឆាំងផ្សេងទៀតត្រៀមរារាំងការបោះឆ្នោតដែលគ្រោងទុកនៅក្នុងខែធ្នូនិងខែមករាខាងមុខរបស់របបយោធាដែរ។
កាលពីខែមុនរបបយោធាបានបញ្ចប់ភាពអាសន្នទូទាំងប្រទេស ហើយនិយាយថា ការបោះឆ្នោតនឹងជួយស្តារសណ្តាប់ធ្នាប់ឡើងវិញ ប៉ុន្តែក្រុមប្រឆាំង និងអង្គការសហប្រជាជាតិបានចាត់ទុកវាថាជាការបោកប្រាស់ ដើម្បីឲ្យរបបយោធាធ្វើការគ្រប់គ្រងប្រទេសស្របច្បាប់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា AA ដែលបានបំបែកបទឈប់បាញ់ជាមួយរបបយោធានៅចុងឆ្នាំ ២០២៣ ចាប់តាំងពីពេលនោះមកបានចូលរួមជាមួយកងទ័ពជនជាតិផ្សេងទៀតក្នុងការវាយលុកដែលបណ្តាលឱ្យយោធាបាត់បង់ទឹកដីដ៏ធំ។ ជម្លោះនេះបានធ្វើឱ្យមនុស្សប្រហែល ៥៦ម៉ឺននាក់ផ្លាស់ទីលំនៅក្នុងរដ្ឋរ៉ាឃីន ជាកន្លែងដែលការវាយប្រហារតាមអាកាស និងការបិទផ្លូវរបស់យោធាបានកាត់ផ្តាច់តំបន់ភាគច្រើនចេញពីប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


