ព័ត៌មានអន្ដរជាតិ
រហូតមកដល់ពេលនេះ តើមេដឹកនាំពិភពលោករូបណាខ្លះថ្លែងសារអបអរប្រធានាធិបតីជាប់ឆ្នោត Joe Biden?
មេដឹកនាំកំពូលៗលើពិភពលោកបានអបអរសាទរប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris បន្ទាប់ពីការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកត្រូវបានប្រកាសជាផ្លូវការដោយប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិក ។
ទន្ទឹមនោះមេដឹកនាំជាច្រើនក៏ធ្លាប់មានទំនាក់ទំនងជាមួយលោក Biden ពីមុនដែរដោយសារគាត់មានប្រវត្តិយូរលង់ក្នុងការចូលប្រឡូកឆាកនយោបាយការបរទេសក្នុងនាមជាសមាជិកព្រឹទ្ធសភាអាមេរិកពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ២០០៩ និងជាអនុប្រធានាធិបតីពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៧ ។
នេះគឺជាមេដឹកនាំលើពិភពលោកមួយចំនួនដែលថ្លែងសារអបអរសាទរលោក Joe Biden និងលោកស្រី Harris ៖
- នាយករដ្ឋមន្រ្តីកាណាដា
លោក Justin Trudeau នាយករដ្ឋមន្រ្តីកាណាដាដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Biden នៅពេលដែលលោកធ្វើជាអនុប្រធានាធិបតីបានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជាប់ព្រំដែនគ្នានេះ ។

លោក Trudeau បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “អបអរសាទរ Joe Biden និង Kamala Harris ។ ប្រទេសយើងទាំងពីរគឺជាមិត្តភក្តិ ដៃគូ និងសម្ព័ន្ធមិត្តជិតស្និទ្ធ ។ យើងចែករំលែកនូវទំនាក់ទំនងដែលមានតែមួយគត់នៅលើឆាកនយោបាយពិភពលោក” ។
- នាយករដ្ឋមន្រ្តីអង់គ្លេស
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅទៅកាន់លោក Biden និងលោកស្រី Harris តាមរយៈ Twitter ។

លោកបានសរសេរថា “សូមអបអរសាទរដល់លោក Joe Biden ចំពោះការឈ្នះឆ្នោតរបស់លោកក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកស្រី Kamala Harris ចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់លោកស្រី ។ សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តសំខាន់របស់យើង ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើអាទិភាពរួមរបស់យើងរាប់ចាប់ពីការប្រែប្រួលអាកាសធាតុរហូតដល់ពាណិជ្ជកម្ម និងសន្តិសុខ ។
- អធិការបតីអាល្លឺម៉ង់
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលមានទំនាក់ទំនងរឹងមាំជាមួយអតីតប្រធានាធិបតី Barack Obama និងលោក Biden បានផ្ញើលិខិតអបអរសាទរដល់លោក Biden និងលោកស្រី Harris ។

លោកស្រីបានសរសេរថា “ខ្ញុំទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយប្រធានាធិបតី Biden នាពេលអនាគត ។ មិត្តភាពឆ្លងទ្វីបអាត្លង់ទិកគឺមិនអាចខ្វះបានទេ ប្រសិនបើយើងត្រូវប្រឈមនឹងឧបសគ្គធំបំផុតនៃពេលវេលារបស់យើង” ។
- ប្រធានាធិបតីបារាំង
ប្រធានាធិបតីបារាំង Emmanuel Macron បានផ្តល់ពាក្យសរសើរសម្រាប់ការបោះឆ្នោតរបស់លោក Biden និងលោកស្រី Harris ។

លោក Macron បានសរសេរតាមសារ Twitter ថា “ជនជាតិអាមេរិកបានជ្រើសរើសប្រធានាធិបតីរបស់ពួកគេ ។ សូមអបអរសាទរ Joe Biden និង Kamala Harris! យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ ។ ចូរយើងធ្វើការជាមួយគ្នា!” ។
- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
នាថ្ងៃទី ៨ ខែវិច្ឆិកានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍ជាច្រើនលើបណ្តាញសង្គម Twitter ដោយសង្កត់ធ្ងន់លើទំនាក់ទំនងយូរអង្វែងរបស់លោកជាមួយលោក Biden ។

គាត់បានសរសេរថា “អបអរសាទរ Joe Biden និង Kamala Harris ។ Joe និងយើងមានទំនាក់ទំនងផ្ទាល់ខ្លួនដ៏យូរអង្វែង និងកក់ក្តៅអស់រយៈពេលជិត ៤០ ឆ្នាំ ហើយខ្ញុំដឹងថាអ្នកជាមិត្តដ៏អស្ចារ្យម្នាក់របស់អ៊ីស្រាអែល ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយអ្នកទាំងពីរដើម្បីពង្រឹងសម្ព័ន្ធភាពពិសេសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល” ។
- នាយករដ្ឋមន្រ្តីអូស្ត្រាលី
លោក Scott Morrison នាយករដ្ឋមន្រ្តីនៃប្រទេសអូស្ត្រាលីបានថ្លែងនូវការគាំទ្រដល់រដ្ឋបាលថ្មីរបស់លោក Biden ។

គាត់បានសរសេរថា “អបអរសាទរដល់ Joe Biden និង Kamala Harris ។ អូស្រ្តាលីសូមជូនពរឲ្យអ្នកទទួលបានជោគជ័យនៅក្នុងមុខតំណែង ។ សម្ព័ន្ធអូស្រ្តាលី-អាមេរិកមានភាពស៊ីជម្រៅ និងស្ថិតស្ថេរ ហើយត្រូវបានបង្កើតឡើងដោយផ្អែកលើតម្លៃរួមគ្នា” ។
- នាយករដ្ឋមន្ត្រីឥណ្ឌា
នាយករដ្ឋមន្រ្តីប្រទេសឥណ្ឌា Narendra Modi បានផ្ញើសារគាំទ្រយ៉ាងកក់ក្តៅដល់រដ្ឋបាលថ្មីរបស់លោក Biden ។ ការផ្ញើសារគាំទ្រនេះទំនងជាមានសារៈសំខាន់យ៉ាងខ្លាំងចំពោះលោកស្រី Harris ព្រោះលោកស្រីជាស្ត្រីជនជាតិស្បែកខ្មៅ និងជនជាតិឥណ្ឌា-អាមេរិកដំបូងគេដែលត្រូវបានជាប់ឆ្នោតធ្វើជាអនុប្រធានាធិបតីក្នុងប្រវត្តិសាស្ត្រអាមេរិក ។

គាត់បានសរសេរលើ Twitter ថា “សូមអបអរសាទរ Joe Biden ចំពោះជ័យជម្នះដ៏អស្ចារ្យរបស់អ្នក! ។ ក្នុងនាមជាអនុប្រធានាធិបតី ការរួមចំណែករបស់អ្នកក្នុងការពង្រឹងទំនាក់ទំនងឥណ្ឌា – អាមេរិកមានសារៈសំខាន់ និងមិនអាចកាត់ថ្លៃបាននោះទេ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


