ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ធ្វើសមយុទ្ធជើងទឹកលើកដំបូង ចំពេលមានភាពតានតឹងជាមួយអ៊ីស្រាអែល និងលោកខាងលិច
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ខែសីហា អ៊ីរ៉ង់បានចាប់ផ្តើមសមយុទ្ធយោធាលើកដំបូងរបស់ខ្លួន ចាប់តាំងពីការបញ្ចប់សង្គ្រាមរយៈពេល ១២ ថ្ងៃរបស់ខ្លួនជាមួយអ៊ីស្រាអែល ក្នុងគោលបំណងបង្កើតភាពរឹងមាំរបស់ខ្លួនបន្ទាប់ពីរងការខាតបង់យ៉ាងខ្លាំងក្នុងសង្គ្រាម។

សមយុទ្ធនេះមានឈ្មោះថា «Sustainable Power 1404» ធ្វើឡើងនៅឈូងសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌា ដែលមានការចូលរួមពីនាវាកងទ័ពជើងទឹកពីរគឺ IRIS Sabalan និង IRIS Ganaveh រួមជាមួយនឹងកងកម្លាំងជើងគោក។
សមយុទ្ធនេះត្រូវបានធ្វើឡើង ខណៈដែលអ៊ីរ៉ង់ព្យាយាមបង្ហាញភាពខ្លាំងក្នុងប្រទេស និងក្រៅប្រទេស បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឱ្យខូចខាតដល់ទីតាំងការពារដែនអាកាស និងទីតាំងនុយក្លេអ៊ែររបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់លោក ឧត្តមសេនីយ Aziz Nasirzadeh បាននិយាយថា កងកម្លាំងរបស់អ៊ីរ៉ង់ ឥឡូវនេះមានមីស៊ីលថ្មីដែលត្រៀមរួចជាស្រេចដើម្បីប្រើប្រាស់ ប្រសិនបើសត្រូវណាមួយធ្វើចលនាប្រឆាំងនឹងពួកគេ។

ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) និងបង្កើនមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរបស់ខ្លួន។ ពាក់ព័ន្ធបញ្ហានេះ បណ្តាប្រទេសអ៊ឺរ៉ុបបានព្រមានថា ប្រសិនបើអ៊ីរ៉ង់មិនដោះស្រាយជម្លោះរបស់ខ្លួនជាមួយទីភ្នាក់ងារIAEAត្រឹមថ្ងៃទី ៣១ ខែសីហា នោះទេ អង្គការសហប្រជាជាតិនឹងនាំយកមកវិញនូវទណ្ឌកម្មចាស់ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចរបស់អ៊ីរ៉ង់កាន់តែចុះខ្សោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


