ព័ត៌មានអន្ដរជាតិ
ស្ថិតក្នុងភាពចម្រូងចម្រាស ថៃនិងស៊ុយអែតចុះកិច្ចព្រមព្រៀងទិញ Gripen E/F នៅថ្ងៃនេះ
បណ្តាសារព័ត៌មានថៃ បានផ្សាយយ៉ាងព្រោងព្រាតពីការធ្វើដំណើររបស់អគ្គមេបញ្ជាការកងទ័ពអាកាសថៃ លោក Marshal Panpakdee Pattanakul និង រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងជីអាមពុងសា (Maris Sangiampongsa) ទៅកាន់ប្រទេសស៊ុយអែត ដើម្បីចុះហត្ថលេខាលើការទិញ-លក់ យន្តហោះចម្បាំង ប្រភេទ Gripen E/F ចំនួន៤គ្រឿង គ្រោងធ្វើឡើងនៅថ្ងៃនេះ ជាមួយភាពចម្រូងចម្រាសលើបណ្តាញសង្គម។

កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងល្បឿងលឿនជាងសំឡេងរបស់ភាគីថៃ បានក្លាយជាប្រធានបទចម្រូងចម្រាសមួយរបស់ប្រទេសថៃ បន្ទាប់ពីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង Gripen C/D ដែលពួកគេបានទិញពីស៊ុយអែតកាលឆ្នាំ២០១១ ដើម្បីវាយប្រហារកម្ពុជា ក្នុងការប៉ុនប៉ងឈ្លានពានមិនបានសម្រេចចន្លោះថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៥។
ថៃជាប្រទេសតែមួយគត់នៅអាស៊ីអាគេ្នយ៍ ដែលបានទិញយន្តហោះចម្បាំងប្រភេទ Gripen ផលិតដោយប្រទេសស៊ុយអែតសម្រាប់ប្រើប្រាស់ឈ្លានពានប្រទេសជាប់ខ្លួន។ ការប្រើប្រាស់សម្រាប់ការឈ្លានពានរបស់ថៃ អាចនឹងត្រូវប្រឈមបណ្តឹងតវ៉ា«ឧក្រិដ្ឋកម្មសង្គ្រាម»។ ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមមានទាំងជនជាតិកម្ពុជា និង ជនបរទេសផង បង្ហាញការតវ៉ាយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលស៊ុយអែត ដើម្បីឲ្យពិចារណាឡើងវិញនូវកិច្ចសន្យាដែលខ្លួនធ្វើជាមួយអាជ្ញាធរថៃ។

ប្រទេសស៊ុយអែតធ្លាប់តែមានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អឺរ៉ុប ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសតាមរយៈគោលនយោបាយការបរទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អង្គការអន្តរជាតិ ដើម្បីធ្វើសកម្មភាពលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ ការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង Gripen E/F ដល់ប្រទេសថៃ បន្ទាប់ពីបង្ហាញពីសកម្មភាពឈ្លានពានកម្ពុជា នឹងធ្វើឲ្យស៊ុយអែតបាត់បង់កិត្យានុភាពលើការលើកកម្ពស់សិទ្ធិមនុស្ស។
ក្នុងអំឡុងពេលផ្ទុះអាវុធរយៈពេល៥ថ្ងៃ៥យប់ ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដា សារព័ត៌មានថៃ បានផ្សាយជាបន្តបន្ទាប់ថា យោធាថៃ (RTA) បានប្រើប្រាស់យន្តហោះចម្បាំង ប្រភេទ Gripen C/D ដែលថៃបានទិញពីប្រទេសស៊ុយអែតកាលឆ្នាំ២០១១ ដាក់ឲ្យប្រតិបត្តិការយោធា រួមជាយន្តយន្តហោះចម្បាំង F-16។
ក្នុងប្រតិបត្តិការវាយប្រហារកម្ពុជាកាលពី១ខែមុននោះ យោធាថៃបានបើកការវាយប្រហារចំប្រាសាទព្រះវិហារដែលជាទីតាំងសម្បត្តិបេតកភណ្ឌពិភពលោក វត្តអារាម និងលំនៅឋានរបស់ប្រជាជន និង បានសម្លាប់ប្រជាជនស៊ីវិលជាច្រើននាក់ទៀតផង។
ក្នុងចេតនាបំបាក់ស្មារតីកងទ័ព និងប្រជាជនកម្ពុជា សារព័ត៌មានថៃ បានប្រឹងបំពងសំឡេងរបស់មេទ័ពថៃ អំពីការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភេទយន្តចម្បាំងសេរីទំនើបខាងលើ ប៉ុន្តែថៃខ្លួនឯង អាចនឹងប្រឈមបទល្មើស «ឧក្រិដ្ឋកម្មសង្គ្រាម (War Crime)» នៅពេលដែលកម្ពុជា និង ប្រជាជនក្នុងសហគមន៍ដាក់ពាក្យប្តឹងទៅកាន់តុលាការអន្តរជាតិនៅពេលក្រោយការប្រយុទ្ធគ្នា។

ប្រទេសស៊ុយអែត បានលក់យន្តហោះចម្បាំង ប្រភេទ Gripen C/D ដែលប្រទេសថៃកាលឆ្នាំ២០០៨ និងទទួលយកមកប្រើប្រាស់កាលឆ្នាំ២០១១។ រហូតដល់ពេលនេះ ប្រទេសថៃមានយន្តហោះចម្បាំង Gripen C/D ចំនួន១១គ្រឿង ហើយ គ្រោងទិញយន្តហោះ Gripen E/F ជំនាន់ថ្មីចំនួន៤គ្រឿងដែលនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២៥ខែសីហា២០២៥នេះ។
នៅពាក់កណ្តាលខែសីហា២០២៥ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តជាផ្លូវការនូវការទិញយន្តហោះចម្បាំង Saab JAS 39 Gripen E/F ចំនួន៤គ្រឿងពីប្រទេសស៊ុយអែត ដែលមានតម្លៃ ១៩,៥ ពាន់លានបាត (៥៥០លានដុល្លារ)។ យោងសារព័ត៌មានថៃ The Nation ប្រទេសថៃគ្រោងនាំចូលយន្តហោះ Gripen E/F ចំនួន១២គ្រឿងរហូតដល់ឆ្នាំ២០២៩៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


