ព័ត៌មានអន្ដរជាតិ
ដោយជឿលើហុងស៊ុយ ស្ត្រីចិនវ័យចំណាស់ម្នាក់ ចាញ់បោកគ្លីនិកកែសម្ផស្ស អស់លុយច្រើនសន្ធឹក
យោងតាម scmp ស្ត្រីជនជាតិចិនអាយុ ៥៨ ឆ្នាំម្នាក់ បានចំណាយប្រាក់ ៦២,០០០ យន់ (៨,៦០០ដុល្លារអាមេរិក) លើការព្យាបាលបំបាត់ភាពជ្រីវជ្រួញ ដោយសារតែជឿលង់តាមក្បួនហុងស៊ុយថា ការសម្ផស្សនឹងបញ្ឈប់ប្តីពីការផិតក្បត់។
ស្ត្រីមកពីខេត្ត Henan ភាគកណ្តាលប្រទេសចិនរូបនេះដែលមាននាមត្រកូល Cui បានទៅកាន់មជ្ឈមណ្ឌលព្យាបាលក្នុងបរិវេណលំនៅដ្ឋានរបស់នាងនៅថ្ងៃទី ១១ ខែសីហា។ ម្ចាស់មជ្ឈមណ្ឌល និងអតិថិជនម្នាក់ទៀតបាននាំគាត់ ទៅគ្លីនិកវះកាត់កែសម្ផស្សក្បែរនោះ ដោយណែនាំថា គួរតែសាកល្បងប្រើឱសថកែសម្ផស្ស។ គ្រូពេទ្យវះកាត់បានប្រាប់ថា គាត់មានស្នាមជ្រីវជ្រួញច្រើនពេកនៅលើមុខ ដែលអាចនាំសំណាងអាក្រក់ដល់គាត់។

គ្រូពេទ្យថែមទាំងប្រាប់ទៀតថា គាត់មានសញ្ញាជើងក្អែក ដែលមានន័យថាប្តីរបស់គាត់កំពុងលួចផិតក្បត់ ហើយបានជំរុញឲ្យគាត់យកវាចេញដើម្បីរារាំង សំណាងផ្កាផ្លែប៉េសរបស់ប្តី ។ នៅក្នុងភាសាចិន ផ្កា peach មានន័យថា សំណាងក្នុងទំនាក់ទំនងស្នេហា។
Shd ត្រូវបានគេប្រាប់ផងដែរថា ស្នាមជ្រួញនៅចន្លោះចិញ្ចើមនឹងនាំមកនូវសំណាងអាក្រក់ដល់កូនៗថែមទៀតផង។មិនតែប៉ុណ្ណោះ ពួកគេបាននិយាយថា ច្រមុះរបស់នាង មានរាងសំប៉ែតពេក និងរារាំងសំណាងក្នុងការស្វែងរកទ្រព្យសម្បត្តិ។
Cui បាននិយាយថា ដោយសារតែខ្លួនមិនមានពេលគិតលើអ្វីដែលគ្រូពេទ្យវះកាត់បាននិយាយនោះទេ ដោយសារតែបុគ្គលិកមជ្ឈមណ្ឌលបានយកទូរស័ព្ទទៅស្កែនលេខកូដបង់ប្រាក់ ហើយសុំឲ្យវាយបញ្ចូលពាក្យសម្ងាត់។ មុនពេលដឹងខ្លួន គាត់បានបង់ប្រាក់ចំនួន ៦២,០០០ យ័ន ដល់គ្លីនិក ដែលជាលុយរួមបញ្ចូលថ្លៃសិក្សាសម្រាប់ចៅប្រុសដែលខំសន្សំកន្លងមក។
បុគ្គលិកបានចាក់បញ្ចូលអាស៊ីត hyaluronic ចូលទៅក្នុងមុខ និងក។ យោងតាមឯកសារវេជ្ជសាស្រ្ត Cui និងកូនស្រីរបស់គាត់ទទួលបានពីគ្លីនិចនាងបានទទួលនីតិវិធីច្រើនជាង១០ ក្នុងអំឡុងពេលនៃការព្យាបាលមួយ។ Cui ក៏បាននិយាយថាមានអារម្មណ៍មិនស្រួលនៅពេលល្ងាច បន្ទាប់ពីការព្យាបាល។ នាងមិនអាចចហារមាត់ដើម្បីញ៉ាំ និងឈឺក្បាល និងចង់ក្អួត។ កូនស្រីរបស់នាងបាននិយាយថា នាងត្រូវបានគ្លីនិកបោកប្រាស់ ហើយទាមទារប្រាក់សងវិញ ។
នាពេលកន្លងមក ប្រទេសចិនបាននឹងកំពុងកែលម្អឧស្សាហកម្មវេជ្ជសាស្ត្រដើម្បីបញ្ឈប់ការផ្សាយពាណិជ្ជកម្មមិនពិត និងការចោទប្រកាន់មិនសមហេតុផលចាប់តាំងពីឆ្នាំ ២០១៩ ។ ក្នុងនោះ មានមន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេសត្រូវបានពិន័យ និងបញ្ជាឲ្យផ្អាកអាជីវកម្មរបស់ពួកគេ។ ជាពិសេស គ្លីនិកវះកាត់កែសម្ផស្សជាច្រើន ប្រើអបិយជំនឿរបស់ប្រជាជនចិនដើម្បីបញ្ឆោតពួកគេ ហើយវាមានប្រសិទ្ធភាពនាំឲ្យពួកគេជឿយ៉ាងងុប់ងល់បំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Fan Bingbing ស្រក់ទឹកភ្នែក នឹកអាណិតខ្លួនដែលមិនអាចប្រឡូកសិល្បៈក្នុងប្រទេសចិនដូចមុន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


