ព័ត៌មានអន្ដរជាតិ
ព្យុះ Kajiki គំរាមកំហែងទីក្រុងប៉ាតាយ៉ា ខណៈខេត្តផ្សេងទៀតរបស់ថៃរងគ្រោះធ្ងន់ធ្ងរ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mail នៅថ្ងៃទី២៧ខែសីហានេះ ព្យុះ Kajiki គំរាមកំហែងទីក្រុងប៉ាតាយ៉ា ជាមួយនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ខណៈខេត្តភាគខាងជើង និងភាគឦសានប្រទេសថៃកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារបំណាក់ដីនិងទឹកជំនន់។

ព្យុះ Kajiki ត្រូវបានគេព្យាករណ៍ថានឹងនាំមកនូវតែខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុងប៉ាតាយ៉ា ជាមួយនឹងសីតុណ្ហភាពចន្លោះពី ២៦ ដល់ ៣៣ អង្សាសេ។ ផ្ទុយទៅវិញ ខេត្តភាគខាងជើង និងភាគឦសាន រួមជាមួយនឹងផ្នែកខ្លះនៃឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសថៃ កំពុងប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងទឹកជំនន់ដោយខេត្តបានរងគ្រោះរហូតដល់ខូចខាតផ្ទះសម្បែង បាក់ស្ពាន លិចផ្លូវ និងបណ្ដាលឲ្យស្លាប់និងរងរបួសប្រជាពលរដ្ឋ។

នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្តឈៀងរ៉ៃ, Nan, Nong Khai, Nakhon Phanom, Ranong និងខេត្តផ្សេងទៀតឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ទាហានជើងទឹកនៅសមុទ្រ Andaman ខាងលើ និងឈូងសមុទ្រភាគខាងជើងនៃប្រទេសថៃ ក៏ត្រូវបានជំរុញឱ្យជៀសវាងការចេញទៅក្រៅ ដោយសាររលកអាចឡើងដល់ ៣ ម៉ែត្រឯណោះ។ ចំណែកទីក្រុងបាងកក និងតំបន់នៅជិតៗអាចរំពឹងថានឹងមានព្យុះផ្គររន្ទះបន្តអូសបន្លាយជាច្រើនថ្ងៃទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


