ព័ត៌មានអន្ដរជាតិ
អង់គ្លេស បារាំង អាល្លឺម៉ង់៖ អ៊ីរ៉ង់អាចផ្អាករងទណ្ឌកម្ម៦ខែ បើព្រមធ្វើតាមលក្ខខណ្ឌចំនួន៣
កាលពីថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានជំរុញឲ្យអ៊ីរ៉ង់បំពេញលក្ខខណ្ឌចំនួន៣ ដើម្បីជៀសវាងការដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ ដោយផ្តល់ការពន្យារពេលរហូតដល់៦ខែ ប្រសិនបើក្រុងតេហេរ៉ង់អនុវត្តតាម។

នៅក្នុងសេចក្តីថ្លែងការណ៍រួម អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានលើកឡើងថា លក្ខខណ្ឌទាំង៣ មានដូចជា អ៊ីរ៉ង់ត្រូវតែស្តារលទ្ធភាពពេញលេញសម្រាប់អធិការកិច្ចនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដោះស្រាយកង្វល់ជុំវិញឃ្លាំងផ្ទុកចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន និងចូលរួមកិច្ចពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។
ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមដំណើរការរយៈពេល៣០ថ្ងៃ ដើម្បីពិចារណាការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលមានជម្លោះរបស់ខ្លួន។ អ្នកការទូតអឺរ៉ុបបាននិយាយថា ពួកគេបានពិភាក្សាជាមួយទីក្រុងតេហេរ៉ង់កាលពីដើមសប្តាហ៍ ប៉ុន្តែបានព្រមានថា កិច្ចសហប្រតិបត្តិការមានសារៈសំខាន់ណាស់។ អាល្លឺម៉ង់ក៏បានផ្តល់សញ្ញាថា ខ្លួនអាចគាំទ្រការដាក់ទណ្ឌកម្មថ្មី ប្រសិនបើអ៊ីរ៉ង់នៅតែបន្តរារាំងការត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ៕
ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


