ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ធ្វើដំណើរទៅចូលរួមក្បួនដង្ហែនៅចិន ទោះមានការតវ៉ាក្នុងប្រទេសក៏ដោយ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto បានចាកចេញទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្បួនដង្ហែទិវាជ័យជំនះក្នុងសង្គ្រាមលោកលើកទី២ នៅទីក្រុងប៉េកាំង បើទោះបីជាមានការតវ៉ាយ៉ាងហិង្សាជាច្រើនថ្ងៃនៅក្នុងប្រទេសជុំវិញការកើនឡើងនូវវិសមភាព និងបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសក៏ដោយ។

បាតុកម្មនេះកំពុងរីករាលដាលពាសពេញប្រទេស និងបានបណ្តាលឲ្យមនុស្សយ៉ាងតិច៦នាក់ស្លាប់ ត្រូវបានបង្កឡើងដោយការស្លាប់របស់អ្នករត់ម៉ូតូឌុបម្នាក់ដែលត្រូវបានវាយប្រហារដោយរថយន្តប៉ូលិសក្នុងទីក្រុងហ្សាការតា។ បន្ទាប់ពីហេតុការណ៍នេះក្រុមអ្នកតវ៉ាបានវាយលុកទីតាំងប៉ូលិស អគាររដ្ឋាភិបាល និងផ្ទះរបស់សមាជិកសភា រួមទាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ។
ជាការឆ្លើយតប លោក Prabowo បានសន្យាថានឹងមានការស៊ើបអង្កេតប្រកបដោយតម្លាភាពលើការស្លាប់នេះ កាត់បន្ថយអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុរបស់សមាជិកសភា និងដាក់ពង្រាយយោធាដើម្បីស្តារសណ្តាប់ធ្នាប់ ខណៈពេលដែលបានព្រមានថាផ្នែកខ្លះនៃការតវ៉ាមានពាក់ព័ន្ធនឹងការក្បត់ជាតិ និងអំពើភេរវកម្ម។

ទោះយ៉ាងណាក្រុមសិទ្ធិមនុស្សបានរិះគន់ការឆ្លើយតបរបស់លោក Prabowo ថាមិនទាន់គ្រប់គ្រាន់នោះទេ ដោយជំរុញឲ្យមានការផ្លាស់ប្តូរគោលនយោបាយកាន់តែស៊ីជម្រៅដើម្បីដោះស្រាយការមិនពេញចិត្តសាធារណៈ។
គួរបញ្ជាក់ថាការប្រារព្ធខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ ប្រទេសចិននឹងបង្ហាញសព្វាវុធទំនើបៗ ខណៈនឹងមានការចូលរួមពីមេដឹកនាំធំៗលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង និងប្រធានាធិបតីអ៊ីរ៉ង់ រួមជាមួយមេដឹកនាំអាស៊ីមួយចំនួន៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


