ព័ត៌មានអន្ដរជាតិ
ត្រាំ និយាយថា អាមេរិកកំពុងពិភាក្សា«យ៉ាងស៊ីជម្រៅ»ជាមួយក្រុមហាម៉ាស
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រទី៥កញ្ញាថា ទីក្រុងវ៉ាស៊ីនតោនកំពុងចូលរួមក្នុងការចរចា«យ៉ាងស៊ីជម្រៅ»ជាមួយហាម៉ាស ហើយបានជំរុញក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅតែឃុំខ្លួនក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា «យើងកំពុងចរចាយ៉ាងស៊ីជម្រៅជាមួយក្រុមហាម៉ាស។ ប្រសិនបើអ្នកមិនអនុញ្ញាតឲ្យពួកគេ (ចំណាប់ខ្មាំង) ទាំងអស់ចេញទេ វានឹងក្លាយជាស្ថានភាពដ៏លំបាកមួយ។ វានឹងអាក្រក់ណាស់»។
លោកប្រធានាធិបតីបាននិយាយទៀតថា ភ្នាក់ងារសម្ងាត់បានណែនាំថា ឈ្លើយសឹកខ្លះអាចស្លាប់នៅក្នុងការឃុំឃាំង។ មេដឹកនាំអាមេរិកបានបន្ថែមថា «ខ្ញុំគិតថា ក្នុងចំណោម២០នាក់ អាចមានអ្នកស្លាប់ថ្មីៗនេះ គឺជាអ្វីដែលខ្ញុំកំពុងទទួលបាន។ ខ្ញុំសង្ឃឹមថាវាខុសទៅចុះ។ មានមនុស្ស ២០នាក់ប្រហែលជាតិចជាងបន្តិច ប៉ុន្តែមានមនុស្ស ២០នាក់ដែលយើងចង់រំដោះ។ (សម្រាប់អ្នកស្លាប់) យើងចង់បានសាកសពពួកគេ»។
ក្រុមហាម៉ាសបានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ទៅកាន់តំបន់ហ្គាហ្សា ក្នុងអំឡុងពេលការវាយប្រហារឆ្លងព្រំដែនលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ មន្ត្រីអ៊ីស្រាអែលប៉ាន់ស្មានថា ប្រហែល ៥០នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ដោយមានប្រហែល ២០នាក់ត្រូវគេជឿថានៅរស់រានមានជីវិត។

វិបត្តិមនុស្សធម៌នៅតែកំពុងរីករាលដាលដល់ភាគីទាំងពីរ។ ជនជាតិប៉ាឡេស្ទីនជាង ១០ ៤០០នាក់កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ដោយក្រុមសិទ្ធិមនុស្សរាយការណ៍អំពីការរំលោភបំពាន និងការធ្វើទារុណកម្ម។
កាលពីថ្ងៃទី១៨ខែសីហា ក្រុមហាម៉ាសបានទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង ដែលសម្របសម្រួលដោយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា ប៉ុន្តែអ៊ីស្រាអែលមិនទាន់ឆ្លើយតបនៅឡើយ។ ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឲ្យយោធាបន្តផែនការវាយកាន់កាប់ទីក្រុងហ្គាហ្សា។
យោងតាមអាជ្ញាធរក្នុងតំបន់ ចាប់តាំងពីខែតុលាឆ្នាំ២០២៣ យុទ្ធនាការរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៦៤ ០០០នាក់នៅហ្គាហ្សា ហើយបានធ្វើឲ្យតំបន់នេះប្រឈមនឹងគ្រោះទុរ្ភិក្ស និងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


