ព័ត៌មានអន្ដរជាតិ
ត្រាំ ចេញសារ«ព្រមានជាលើកចុងក្រោយ» ដល់ក្រុមហាម៉ាស
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យទី៧ខែកញ្ញា បានប្រាប់ថា កិច្ចព្រមព្រៀងអាចសម្រេចបានក្នុងពេលឆាប់ៗ ដើម្បីរំដោះចំណាប់ខ្មាំងដែលត្រូវឃុំឃាំងដោយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប មួយថ្ងៃបន្ទាប់ពីលោកបានចេញនូវអ្វីដែលលោកបានហៅថាជា «ការព្រមានចុងក្រោយ» ទៅកាន់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

លោក ត្រាំ បានប្រាប់ថា «យើងកំពុងធ្វើការលើដំណោះស្រាយដែលប្រហែលជាល្អណាស់»។ លោកបានបដិសេធមិនចែករំលែកព័ត៌មានលម្អិតទេ ប៉ុន្តែបាននិយាយថា ការប្រកាសអាចនឹងមកដល់«ឆាប់ៗ»។
មុននេះ លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social ថា «អ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់ខ្ញុំ» ដោយជំរុញឲ្យក្រុមហាម៉ាសក៏ត្រូវទទួលយកលក្ខខណ្ឌនេះដូចគ្នា។ លោកបានមានប្រសាសន៍ថា «នេះគឺជាការព្រមានចុងក្រោយរបស់ខ្ញុំ ហើយនឹងមិនមានអ្វីផ្សេងទៀតឡើយ»។
ក្រោយមក ក្រុមហាម៉ាស បានបញ្ជាក់ថា ខ្លួនបានទទួលគំនិតថ្មីៗ តាមរយៈអ្នកសម្របសម្រួល និងកំពុងពិនិត្យលក្ខខណ្ឌទាំងនោះ។ ក្រុមនេះបានរំលឹកឡើងវិញថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាផ្លាស់ប្តូរចំណាប់ខ្មាំងសម្រាប់អ្នកទោសប៉ាឡេស្ទីន ប្រសិនបើអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ពេញលេញ និងការដកខ្លួនទាំងស្រុងចេញពីតំបន់ហ្គាហ្សា។
លោក ត្រាំ បានបញ្ជាក់ថា លោកជឿថាចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់នឹងត្រូវបានដោះលែង ទោះបីជាលោកទទួលស្គាល់ថាមានអ្នកខ្លះបានស្លាប់ក៏ដោយ។ លោកបានបន្ថែមថា «(សម្រាប់អ្នកស្លាប់) យើងចង់បានសាកសពពួកគេ»។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សំណើរបស់លោក ត្រាំ នឹងឃើញក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង ៤៨នាក់ភ្លាមៗជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ ជាមួយនឹងការចរចាបន្ថែមស្តីពីការបញ្ចប់សង្រ្គាមដែលកើតឡើងក្នុងអំឡុងពេលបទឈប់បាញ់។ មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា ផែនការនេះកំពុងត្រូវបានពិចារណាយ៉ាងហ្មត់ចត់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។
ការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីខែតុលាឆ្នាំ២០២៣ បានធ្វើឲ្យមនុស្សប្រហែល ២៥០នាក់ត្រូវចាប់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សា។ អ៊ីស្រាអែលប៉ាន់ប្រមាណថាចំណាប់ខ្មាំងនៅសល់ប្រហែល ៥០នាក់ទៀត ក្នុងនោះមានប្រហែល ២០នាក់ដែលត្រូវបានគេជឿថានៅមានជីវិត៕


ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


