ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មហិង្សា សម្លាប់មនុស្ស១៩នាក់នៅនេប៉ាល់ ក្រោយរដ្ឋាភិបាលបិទខ្ទប់បណ្ដាញសង្គម
យោងតាមការចេញផ្សាយរបស់កាសែត New York Times នៅថ្ងៃទី០៩ខែកញ្ញា យ៉ាងហោចណាស់មនុស្ស ១៩នាក់បានស្លាប់ និងរាប់រយនាក់ទៀតរងរបួសនៅក្នុងប្រទេសនេប៉ាល់ ក្នុងបាតុកម្មដែលបានផ្ទុះឡើងស្ទើរពេញប្រទេសប្រឆាំងនឹងការបិទខ្ទប់របស់រដ្ឋាភិបាលលើបណ្ដាញសង្គមសំខាន់ៗ និងការកើនឡើងនៃកំហឹងចំពោះអំពើពុករលួយ។

បាតុកម្មនេះភាគច្រើនធ្វើឡើងដោយយុវជនដោយដាក់ឈ្មោះថា «បាតុកម្មរបស់ Gen Z» និងបានប្រែក្លាយជាហិង្សាយ៉ាងឆាប់រហ័ស នៅពេលដែលកងកម្លាំងសន្តិសុខបានប្រើគ្រាប់កាំភ្លើងពិត និងកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្សនៅក្នុងទីក្រុង Kathmandu និងទីក្រុងដទៃទៀត។
បាតុកម្មដ៏ហិង្សានេះផ្ទុះឡើងបន្ទាប់ពីការហាមឃាត់បណ្ដាញសង្គមដូចជា Facebook, Instagram, WhatsApp និង WeChat របស់រដ្ឋាភិបាលនេប៉ាល់ បន្ទាប់ពីក្រុមហ៊ុនទាំងនោះបដិសេធមិនចុះឈ្មោះក្រោមច្បាប់ថ្មីរបស់រដ្ឋាភិបាល ។ ទោះយ៉ាងណារដ្ឋាភិបាលនេប៉ាល់បានប្រកាសថាខ្លួននឹងដកការរឹតបន្តឹងវិញ។
ក្រុមបាតុករក៏បានសម្តែងការខកចិត្តចំពោះវិសមភាពសេដ្ឋកិច្ច និងអំពើពុករលួយ ដោយចោទប្រកាន់នាយករដ្ឋមន្ត្រីលោក K.P. Sharma Oli ថាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ គណបក្សប្រឆាំង និងសូម្បីតែសមាជិកបក្សរបស់លោកមួយចំនួន ក៏បានអំពាវនាវឱ្យលោក Oli ចុះចេញពីតំណែងដែរ។

បើតាមមន្ទីរពេទ្យក្នុងទីក្រុង Kathmandu បានរាយការណ៍ថាមានអ្នកស្លាប់ និងរបួសច្រើនលើសលប់ ខណៈដែលការតវ៉ារីករាលដាលដល់ទីក្រុង Pokhara, Chitwan និង Janakpurថែមទៀត។
ជាមួយគ្នានេះក្តីបារម្ភរបស់អន្តរជាតិក៏បានកើនឡើងដែរ ដោយអង្គការសហប្រជាជាតិ និងស្ថានទូតជាច្រើនបានជំរុញឱ្យមានការអត់ធ្មត់ និងការស៊ើបអង្កេតលើការចោទប្រកាន់ថាមានការប្រើកម្លាំងសន្តិសុខហួសហេតុទៅលើបាតុករ។ ក្រុមអ្នកវិភាគនិយាយថា បាតុកម្មនេះបង្ហាញពីអំណាចនយោបាយរបស់យុវជននេប៉ាល់ និងការធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំងជាមួយគណបក្សសំខាន់ៗរបស់ប្រទេស ដោយចោទប្រកាន់ថាមិនដោះស្រាយអំពើពុករលួយ៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


