ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីនេប៉ាល់ លាលែងតំណែង ស្របពេលប្រទេសកំពុងវឹកវរ ដោយសារបាតុកម្មហិង្សា
ទីបំផុត នាយករដ្ឋមន្ត្រីនេប៉ាល់ Khadga Prasad Sharma Oli បានសម្រេចលាលែងពីតំណែងហើយ បន្ទាប់ពីប្រឈមនឹងសម្ពាធ ដោយសារមហាបាតុកម្ម ដែលកំពុងបង្កភាពវឹកវរពេញប្រទេស។ នេះបើតាមការផ្សាយរបស់ RT នៅថ្ងៃអង្គារទី៩ខែកញ្ញាឆ្នាំ២០២៥។

ជាមួយនឹងការលាលែងនេះ រដ្ឋមន្ត្រីចំនួន៦នាក់ ក៏ត្រូវជម្លៀសតាមឧទ្ធម្ភាគចក្រឆ្ពោះទៅកាន់ទីតាំងសម្ងាត់ផងដែរ ចំពេលស្ថានការណ៍ក្នុងប្រទេសកាន់តែឡើងកម្តៅ។

សូមជម្រាបថា បាតុកម្មដ៏ហិង្សានេះផ្ទុះឡើងបន្ទាប់ពីការហាមឃាត់បណ្ដាញសង្គមដូចជា Facebook, Instagram, WhatsApp និង WeChat របស់រដ្ឋាភិបាលនេប៉ាល់ បន្ទាប់ពីក្រុមហ៊ុនទាំងនោះបដិសេធ ចុះឈ្មោះក្រោមច្បាប់ថ្មីរបស់រដ្ឋាភិបាល។

ក្រុមបាតុករក៏បានសម្តែងការខកចិត្តចំពោះវិសមភាពសេដ្ឋកិច្ច និងអំពើពុករលួយ ដោយចោទប្រកាន់នាយករដ្ឋមន្ត្រីលោក K.P. Sharma Oli ថាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ។

ការតវ៉ាដែលគេដាក់ឈ្មោះថា «Gen Z Protest» បានប្រែក្លាយជាអំពើហិង្សាឈានដល់ការសម្លាប់មនុស្ស១៩នាក់ នៅពេលកងកម្លាំងសន្តិសុខបានប្រើគ្រាប់កាំភ្លើងពិត និងកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្សនៅក្នុងទីក្រុង Kathmandu និងទីក្រុងដទៃទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះបាតុកម្មហិង្សា សម្លាប់មនុស្ស១៩នាក់នៅនេប៉ាល់ ក្រោយរដ្ឋាភិបាលបិទខ្ទប់បណ្ដាញសង្គម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


