ព័ត៌មានអន្ដរជាតិ
មនុស្សជំនិតរបស់លោក ត្រាំ ត្រូវបាញ់សម្លាប់ក្នុងយុទ្ធនាការឃោសនា នៅសកលវិទ្យាល័យរដ្ឋ Utah
លោក Charlie Kirk ដែលជាមនុស្សជំនិតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ពេលធ្វើយុទ្ធនាការឃោសនានៅសកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធទី១០ខែកញ្ញាឆ្នាំ២០២៥ ដោយបង្កការភ្ញាក់ផ្អើលពេញពិភពលោក។

តាមការផ្សាយរបស់ BBC, បុរសវ័យ៣១ឆ្នាំរូបនេះ ត្រូវគេបាញ់ចំកញ្ចឹង.ក នាវេលាម៉ោង ១២:២០ ថ្ងៃត្រង់ (ម៉ោងនៅអាមេរិក) ខណៈពេលឆ្លើយសំណួរពីអ្នកគាំទ្រ ក្នុងព្រឹត្តិការណ៍នៅទីលានខាងក្រៅ។
ក្នុងវីដេអូដែលចែករំលែកពេញបណ្តាញសង្គម គេឃើញអំពីភាពចលាចលក្នុងព្រឹត្តិការណ៍នោះ ហើយអ្នកចូលរួមទាំងអស់នាំគ្នារត់ប្រសាច ក្រោយពេលឮស្នូរគ្រាប់កាំភ្លើង។

ភ្លាមៗនោះ FBI បានបញ្ជាក់ពីការចាប់ខ្លួនខ្មាន់កាំភ្លើង ប៉ុន្តែមិនទាន់បញ្ចេញព័ត៌មានលម្អិតទេ ហើយក៏មិនទាន់ដឹងអំពីមូលហេតុ ដែលបង្កឲ្យមានការបាញ់ប្រហារនេះដែរ។ យ៉ាងណា FBI បានឲ្យដឹងថា ខ្មាន់កាំភ្លើងគឺបាញ់ប្រហារចេញពីដំបូលអគារ ដែលស្ថិតនៅចម្ងាយ១៨២ម៉ែត្រពីកន្លែងកើតហេតុ។
សូមជម្រាបថា លោក Charlie Kirk កើតនៅឆ្នាំ ១៩៩៣ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ លោកបានចាប់ផ្តើមអាជីពជាសកម្មជននយោបាយតាំងពីវ័យក្មេង។ លោកបានក្លាយជាអ្នកនិពន្ធម្នាក់ផងដែរ ដោយបោះពុម្ពសៀវភៅជាច្រើនក្បាលស្តីពីនយោបាយ និងវប្បធម៌។

នៅឆ្នាំ ២០១២ ពេលមានអាយុត្រឹមតែ១៨ឆ្នាំ, Kirk បានបង្កើតអង្គការមិនរកប្រាក់ចំណេញមួយឈ្មោះថា Turning Point USA (TPUSA) ជាមួយលោក Bill Montgomery។
TPUSA ត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់គោលការណ៍អភិរក្សនិយមដូចជា សេរីភាពបុគ្គលនិងរដ្ឋាភិបាលមានដែនកំណត់ នៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យទូទាំងប្រទេស។ អង្គការនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស និងមានឥទ្ធិពលខ្លាំងក្នុងការប្រមូលផ្ដុំយុវជនដែលគាំទ្រគណបក្សសាធារណរដ្ឋ។

លោកមានឥទ្ធិពលខ្លាំងនៅលើបណ្តាញសង្គម ដោយសារការបញ្ចេញមតិរបស់លោកទៅលើបញ្ហានយោបាយ និងសង្គមនាពេលបច្ចុប្បន្ន។
លោក Kirk បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលោក ត្រាំ ឲ្យទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីចុងក្រោយនេះ តាមរយៈការជួយកៀរគរអ្នកបោះឆ្នោតវ័យក្មេង។ លោកបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយត្រាំ និងក្រុមគ្រួសាររបស់គាត់ក្នុងអំឡុងអាណត្តិទីមួយ ហើយបានក្លាយជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់ ក្នុងការកសាងនយោបាយយុវជនអភិរក្សនិយមនៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាញ់ប្រហារក្នុងសាលានៅអាមេរិក ស្លាប់និងរបួសមនុស្សជិត២០នាក់ ភាគច្រើនជាកុមារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


