ព័ត៌មានអន្ដរជាតិ
ភេទទី៣ថៃមួយក្រុមនៅប៉ាតាយ៉ា ព្រួតវាយទេសចរអង់គ្លេស បែកក្បាលហូរឈាមស្រោចខ្លួន
ទេសចរបរទេសត្រូវជនជាតិថៃធ្វើបាបទៀតហើយ ដោយលើកនេះ បុរសអង់គ្លេស ត្រូវមនុស្សភេទទី៣មួយក្រុមព្រួតវាយឡើងបែកក្បាលហូរឈាមរហាច។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី១២ខែកញ្ញាឆ្នាំ២០២៥ ហេតុការណ៍នេះកើតឡើងនៅខុនដូមួយកន្លែងក្នុងទីក្រុងប៉ាតាយ៉ា នៃខេត្ត ឈុនបុរី។
ប៉ូលិសបានឲ្យដឹងថា បុរសជនជាតិអង់គ្លេសឈ្មោះ Duncan Hamish Kirkwood អាយុ៦៥ឆ្នាំ ត្រូវមនុស្សភេទទី៣ មួយក្រុមមានគ្នា៤នាក់ វាយដំច្រំធាក់បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន។
បន្ទាប់ពីហេតុការណ៍នេះ ភេទទី៣ទាំង៤នាក់នោះ បានរត់យករួចខ្លួន ហើយទេសចរបរទេស ត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេតនិងតាមចាប់ជនដៃដល់។

ករណីនេះ ធ្វើឲ្យគេនឹកឃើញដល់ហេតុការណ៍ដ៏រន្ធត់ដែលកើតលើជនជាតិម៉ាឡេស៊ី២នាក់ ដែលត្រូវជនជាតិថៃ ដុតទាំងរស់នៅកណ្តាលទីក្រុងបាងកក ហើយវាបង្ហាញថា ថៃជាប្រទេសកាន់តែគ្មានសុវត្ថិភាពសម្រាប់ទេសចរ។
កាលពីខែសីហា ទេសចរម៉ាឡេស៊ី២នាក់ជាគូស្នេហ៍នឹងគ្នាឈ្មោះ Gan Xiao Zhen និង Ong Yik Leong ត្រូវបុរសគ្មានការងារធ្វើម្នាក់វាយនិងដុតពួកគេនៅជិតផ្សារទំនើបមួយលើផ្លូវ Ratchadamri ក្នុងទីក្រុងបាងកក ដែលហេតុការណ៍នោះ បានបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក ជាពិសេសនៅតំបន់អាស៊ី។
តាមពិតទៅ មុនពួកគេមកថៃ ឪពុករបស់ពួកគេក៏មិនបានចង់ឲ្យកូនមកលេងប្រទេសនេះដែរ និងបានហាមឃាត់ដោយបារម្ភថា នៅក្នុងប្រទេសថៃពុំមានសុវត្ថិភាពឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទេសចរបរទេសម្នាក់ទៀត ស្លាប់នៅ ថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


