ព័ត៌មានអន្ដរជាតិ
ការធ្លាក់ចុះទេសចរនៅថៃ នាំឲ្យអាជីវកររអ៊ូរទាំបាត់បង់ចំណូលធ្លាប់ទទួលបាន
ក្រុមប្រឹក្សាទេសចរណ៍ថៃ (Tourism Council of Thailand – TCT) បានព្យាករថា ចំណូលពីទេសចរណ៍អន្តរជាតិក្នុងថៃសម្រាប់ឆ្នាំ ២០២៥ នឹងធ្លាក់ជាង ២០% បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ការធ្លាក់ចុះចំនួនភ្ញៀវទេសចរនៅឆ្នាំនេះ ត្រូវបានរំពឹងថា នឹងធ្លាក់ប្រមាណ ៦% នៅក្នុងចំណោមអ្នកទេសចរអន្តរជាតិ។
អ្នកវិភាគថា ការធ្លាក់ចុះវិស័យទេសចរណ៍នៅប្រទេសថៃ ជាពិសេសនៅពេលមានវិបត្តិពាណិជ្ជកម្ម ឬសង្គ្រាមក្នុងតំបន់ មានឥទ្ធិពលយ៉ាងខ្លាំងលើអាជីវករ និងសេដ្ឋកិច្ចក្នុងស្រុក។
ជាក់ស្ដែង ផលប៉ះពាល់សំខាន់ៗទាំំងនោះ បាននាំឲ្យអាជីវករថៃរអួរទាំបាត់បង់ចំណូលប្រចាំថ្ងៃ ពីសណ្ឋាគារ។ សូម្បីតែភោជនីយដ្ឋាន, កាហ្វេ, និងបារ នៅតំបន់ទេសចរណ៍ ដូចជាខេត្ត ភូកេត, ទីក្រុងបាងកក សុទ្ធតែរងនូវការបាត់បង់ចំណូលរាប់លានដុល្លារ។

មិនត្រឹមតែប៉ុណ្ណឹងទេ ឧស្សាហកម្មដឹកជញ្ជូន និងយន្តហោះ ក៏រងផលប៉ះពាល់ដែរ។ ការចុះចតយន្តហោះទំនេរឬតិច ខ្សោយចំណូលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក បានធ្វើឲ្យតាក់ស៊ី, កង់បី, ឬម៉ូតូឌុបពុំមានភ្ញៀវចេញចូលដូចពីមុន។ ឧស្សាហកម្មទំនិញ និងឯកជនកសិកម្ម ផលិតផលកសិកម្ម និងឥវ៉ាន់ដែលធ្វើឡើងដោយដៃ ដូចជាវត្ថុអនុសាវរីយ៍ ដែលពឹងផ្អែកលើទេសចរបរទេស ក៏មិនអាចលក់បានដែរ។ ជាងនេះទៅទៀត កសិករដែលផ្គត់ផ្គង់ផ្លែឈើ និងអាហារទៅតាមសណ្ឋាគារ/ភោជនីយដ្ឋានក៏រងផលប៉ះពាល់មិនធម្មតាដែរ។
សរុបជារួមមក ការធ្លាក់ចុះទេសចរនៅក្នុងប្រទេសថៃ បាននាំឲ្យអាជីវកររអូររទាំពីការបាត់បង់ប្រាក់ចំណូលដែលធ្លាប់ចូលសឹងតែរាល់ថ្ងៃ, អ្នកខ្លះដល់ថ្នាក់បាត់ការងារ និងសម្ពាធលើសេដ្ឋកិច្ចជាតិ។ ដូច្នេះហើយមិនថាតែអាជីវករនោះទេ ដែលរអ៊ូនោះ អ្នកដែលរងផលប៉ះពាល់ជាច្រើនផ្សេងទៀតក៏ពិបាករស់នៅ ប្រសិនបើប្រទេសថៃនៅតែបន្តធ្លាក់ចំណូលបែបនេះទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ថាក់ស៊ីន ដាក់សំណើសុំលើកលែងទោស ពីព្រះមហាក្សត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


