សុខភាព
ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា
ហាត់យូហ្គា ហាត់អាវង់ដី ឬហាត់លើកដុំដែក អាចជាឧបសគ្គខ្លាំងពិបាកជម្នះសម្រាប់អ្នកខ្ជិលហាត់ប្រាណ ឬអសកម្មនៅក្នុងជីវភាពប្រចាំថ្ងៃ។ តែអ្នកជំនាញផ្នែកតន្រ្តី និងសុខភាព បានណែនាំថា តន្ត្រីនៅតែជាចំណែកមួយមានប្រសិទ្ធភាពសម្រាប់ការហាត់ប្រាណឲ្យបានសម្រេចតាមគោលដៅ។

លោកវេជ្ជបណ្ឌិត Matthew Stork អ្នកជំនាញវិទ្យាសាស្រ្តលំហាត់ប្រាណ និងសុខភាពនៃសាកលវិទ្យាល័យ British Columbia នៃប្រទេសកាណាដា បាននិយាយថា លំហាត់ប្រាណបែបខ្លាំងៗដូចដែលបានលើកឡើងខាងលើ មូលហេតុចម្បងដែលធ្វើឲ្យមនុស្សជាច្រើនខ្ជិលនឹងហាត់នោះ គឺវាពុំមានលក្ខណៈ ឬបរិយាកាសមួយធ្វើឲ្យអ្នកទាំងនោះរីករាយ ឬចូលចិត្ត ទើបលទ្ធផលអ្នកខ្ជិលហាត់ប្រាណមានច្រើនបែបនេះ។

យ៉ាងណាមិញ ចម្លើយឆ្លើយតបសម្រាប់អ្នកចង់បានរាងស្អាត តែខ្ជិលហាត់ប្រាណនោះ គឺតន្រ្តី។ តាមក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកវេជ្ជបណ្ឌិតខាងលើ បានឲ្យដឹងថា តន្ត្រីបានធ្វើឲ្យបញ្ហាលំហាត់ប្រាណខ្លាំងៗ ងាយស្រួលជាងមុន ពោលគឺវាធ្វើឲ្យអារម្មណ៍អ្នកហាត់ប្រាណបានក្លៀវក្លា ជំរុញទឹកចិត្តអ្នកហាត់ប្រាណឲ្យហាត់តាមគោលដៅរបស់ខ្លួនបានល្អប្រសើរ។

ក្រុមអ្នកស្រាវជ្រាវដែលបានសិក្សាលើអ្នកស្ម័គ្រចិត្តប្រមាណ ២៤ នាក់ តាមរយៈការកត់សម្គាល់លើទម្លាប់ហាត់ប្រាណ និងការសម្រាករបស់ពួកគេ។ របាយការណ៍តាមដានគួរឲ្យភ្ញាក់ផ្អើលនោះ គឺអ្នកស្តាប់តន្រ្តីពេលហាត់ប្រាណ លទ្ធផលលំហាត់ប្រាណរបស់ពួកគេ គឺកើនឡើងខ្លាំង អត្រាចង្វាក់បេះដូងលោតល្អជាងមុន ថែមទាំងឈានដល់កម្រិតក្លៀវក្លាល្អទៀតផង។

អ្នកស្រាវជ្រាវបានណែនាំទៅលើតន្រ្តីមួយចំនួនដែលអ្នកហាត់ប្រាណ ព្រមទាំងអ្នកខ្ជិលហាត់ប្រាណគួរស្តាប់ ដាស់អារម្មណ៍ឲ្យហាត់ប្រាណបានល្អនោះគឺ តន្ត្រីដែលមានចង្វាក់កម្រិត ១៣៥ Beat/១នាទី (135 BPM) តួយ៉ាងដូចជាបទ Let’s Go ដោយ Calvin Harris បទ Bleed It Out ដោយ Linkin Park ឬបទ Can’t Hold Us ដោយ Macklemore និង Ryan Lewis ជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បើគិតថាខ្លួនធាត់ ហាត់ប្រាណតាមវិធីទាំងនេះអាចជួយឲ្យគីឡូថេរ ឬស្រកបាន
ចុចអាន៖ ១០ តិចនិក ប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រុសៗចង់ឡើងសាច់ដុំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


