កុំ​សម្រក​ទម្ងន់​ដោយ​វិធី៣យ៉ាង​នេះ​ឲ្យ​សោះ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

កុំ​សម្រក​ទម្ងន់​ដោយ​វិធី៣យ៉ាង​នេះ​ឲ្យ​សោះ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

បានផុស

នៅ

មាន​វិធី​ច្រើន​ណាស់​សម្រាប់​គ្នា​យើង​ធាត់ៗ​សម្រក​រាង​ឲ្យ​បានរាង​ស្អាត ស្លៀក​អី​ទៅ​ក៏សម។ យ៉ាង​ណា​ក៏​ដោយ​កុំ​ជ្រើស​យក​វិធី ៣ ខាង​ក្រោម​នេះ​ដើម្បី​សម្រក​រាង​ឲ្យ​សោះ ទោះ​បាន​ផល​លឿន​តែ​វា​ប៉ះពាល់​ដល់​សុខភាព​យើង​ខ្លាំង​ណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- អត់​អាហារ​ពេល​ព្រឹក

Premium Photo | Sad and boring asian man is eating homemade breakfast set  of omelet.

មាន​គ្នា​យើង​​ច្រើន​ណាស់ ដែល​សម្រក​គីឡូ​ដោយ​អត់​អាហារ​ពេល​ព្រឹក ​មិន​បាន​ខ្វាយខ្វល់​អំពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព។ មានដឹងអត់ពេលភ្ញាក់ពីគេង ខ្លួន​យើង​ត្រូវការ​ជាតិស្ករ​ដើម្បី​ផ្តល់​ទៅ​ដល់​ខួរក្បាល និង​សាច់ដំុ នៅពេល​អត់​អាហារធ្វើ​ឲ្យយើង​កាន់​តែ​ឃ្លាន អ្នក​ដែល​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល ចុះ​ខ្សោយ​ការ​ចងចាំ អាចមាន​បញ្ហា​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

២- បង្កត់​អាហារ

Eating Disorders - Rehab Guide

មនុស្ស​ភាគ​ច្រើន​គិត​ថា ឲ្យ​តែ​អត់​ញ៉ាំ​អី​ដឹង​តែ​ស្រក​គីឡូ​លឿន ដូច្នេះ​ម្នាក់ៗ​ខំប្រឹង​អត់អាហារ​សំខាន់​ទាំង​៣​ពេល ដោយ​ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​តិចតួច​ប៉ុណ្ណោះ។ វិធី​មួយ​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ចំពោះ​សុខភាព បើ​មិន​ញ៉ាំ​អាហារ​ថាមពល​សោះ រាងកាយ​នឹង​ចុះ​ខ្សោយ​បន្តិច​ម្តងៗ ប្រៀប​បាន​នឹង​ចង្កៀង​ដែល​ជិត​អស់​ប្រេង​អ៊ីចឹង។

៣- ប្រើថ្នាំសម្រកទម្ងន់

The Role of Vitamins and Supplements in Your Health – MyPain.ca

ដើម្បី​ឲ្យ​ទម្ងន់​ស្រក​លឿន គ្នា​យើង​មួយ​ចំនួន ពិសេស​ស្រីៗ​ជ្រើស​យក​វិធី​សម្រក​ទម្ងន់​ដោយ​ការ​ប្រើ​ថ្នាំ។ ថ្នាំ​សម្រករាង​មាន​លក់​ព្រោង​ព្រាត​តាម​អនឡាញ ដែល​មួយ​ចំនួន​គ្មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​នោះ​ទេ ពេល​យើង​ទិញ​យក​មក​ញ៉ាំ​ឃើញ​លទ្ធផល​លឿនមែន តែ​វា​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ក្រោយ ពេល​ខ្លះ​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ក៏​មាន។

បើ​ចង់​សម្រក​ទម្ងន់​បាន​រាង​ស្អាត មិន​ប៉ះពាល់​ដល់​សុខភាព យើងគួរ​គិតគូរ​ពី​របប​អាហារ​ តើ​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​យើង​ធាត់ កំណត់​របប​អហារ តើញ៉ាំ​ប៉ុន្មាន​ល្អ និង​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​វិញ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ ទម្លាប់អាក្រក់ ៥ នេះអាចធ្វើឲ្យដុះក្បាលពោះ ពិបាកសម្រកវិញ

ចុចអាន៖ ដាច់ខាត! រឿង៣យ៉ាង កុំបំពានមុនពេលហាត់ប្រាណឱ្យសោះ ប្រយ័ត្ននាំគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ៤១ នាទី មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៣ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services