សុខភាព
វ័យ ៥៥ ឡើងទៅ ហាមធ្វើរឿងទាំងនេះ បើមិនចង់ឲ្យសុខភាពបេះដូងកាន់តែយ៉ាប់ជាងមុន
អាយុកាន់តែច្រើន ការគិតក៏ថយចុះ សុខភាពក៏ចាប់ផ្ដើមមិនសូវជាល្អដូចគ្នា។ ដូច្នេះមនុស្សវ័យ ៥៥ ឡើងទៅ គួរតែជៀសវាងនូវគំរូអាក្រក់មួយចំនួន ដែលកើតឡើងជាមួយទម្លាប់ប្រចាំថ្ងៃ អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បេះដូង ខួរក្បាល និងហានិភ័យនៃជំងឺមហារីក ដែលយើងមិនដឹងសោះ។
១ ត្រូវតែហាត់ប្រាណតិចៗហើយកុំទម្លាប់ទទួលទានអាហារមិនល្អ

របៀបរស់នៅរបស់មនុស្សវ័យ ៥៥ ឆ្នាំមិនសូវស្រួលដូចវ័យក្មេងឡើយ វាគឺជាកត្តាហានិភ័យចម្បងសម្រាប់ជំងឺដែលកើតមានជាញឹកញាប់ដូចជា ជំងឺវង្វេង ទឹកនោមផ្អែម ជំងឺមហារីក គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលជាដើម។ ជាពិសេសបើសិនចេះតែហូបនេះហូបនោះតាមចិត្តចង់ អត់គិតមុខក្រោយ ទាំងនេះសុទ្ធតែហានិភ័យដល់សុខភាពបេះដូងយ៉ាងខ្លាំង។
គមនាគមន៍បេះដូងអាមេរិកណែនាំឲ្យធ្វើលំហាត់ប្រាណកម្រិតមធ្យមចំនួន ១៥០ នាទីក្នុងមួយសប្ដាហ៍ បូករួមនឹងការពង្រឹងសាច់ដុំ ២ ដងក្នុងមួយសប្ដាហ៍ ឬរៀងរាល់ម៉ោងក្នុងរយៈពេល ៥ ទៅ ១០ នាទី។ មួយទៀតអាចដើរក្រៅផ្ទះឬឡើងចុះជណ្ដើរពីរបីជុំ ក៏អាចធ្វើឲ្យចង្វាក់បេះដូងកើនឡើងបានដែរ។
២ កុំនៅឯកាតែឯងពេក

ការសិក្សាបានរកឃើញថា ភាពឯកោអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាព ស្រដៀងនឹងការជក់បារី ១៥ ដើមក្នុងមួយថ្ងៃ និងអាចបង្កើនហានិភ័យដល់មនុស្សវ័យចំណាស់ក្នុងការវិវត្តទៅជាជំងឺវង្វេងវង្វាន់រហូតដល់ ៥០ ភាគរយ។ វ័យនេះគួរតែធ្វើអ្វីក៏ដោយ ឲ្យតែអាចធ្វើបានដើម្បីភ្ជាប់ទំនាក់ទំនងសង្គមជាទៀងទាត់ ជាមួយមិត្តភ័ក្ដិនិងមនុស្សជាទីស្រឡាញ់ ដោយការចូលរួមសកម្មភាព ឬក្រុមគាំទ្រនិងអ្នកស្ម័គ្រចិត្ត។
ការសិក្សាបានរកឃើញថា ការណែនាំឬជជែកជាមួយមនុស្សវ័យចំណាស់ គឺមានប្រយោជន៍ ជាពិសេសសម្រាប់សុខភាពខួរក្បាល។
៣ ឈប់គិតធ្វើឲ្យវ័យកាន់តែចាស់ជាងមុន

ការផ្ដោតអារម្មណ៍វិជ្ជមាន អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព នៅពេលដែលអ្នកកាន់តែចាស់ ជាពិសេសខួរក្បាល។ ការស្រាវជ្រាវដែលធ្វើនៅសាកលវិទ្យាល័យយ៉េលបានរកឃើញថា អ្នកដែលមានការយល់ឃើញវិជ្ជមាន អំពីការចាស់ជរា មានអាយុវែងជាង ៧.៥ ឆ្នាំ ហើយអត្រាទាបនៃជំងឺភ្លេចភ្លាំង ល្អជាងអ្នកដែលមានទស្សនៈអវិជ្ជមានច្រើន។
៤ កុំទម្លាប់គេងយប់យូរឬមិនគេងសោះ

ការគេងមិនលក់អាចធ្វើឲ្យអាយុជីវិតរបស់អ្នកខ្លីបាន។ ក្នុងអំឡុងពេលគេងប្រព័ន្ធផ្សេងៗនៅទូទាំងរាងកាយ នឹងធ្វើឲ្យស្រស់ថ្លា ។ ការគេងមិនបានគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺជាច្រើនរួមមាន ជំងឺមហារីក ជំងឺបេះដូង និងជំងឺវង្វេង។ អ្នកជំនាញរួមទាំងមូលនិធិគេងជាតិ បានណែនាំឲ្យមនុស្សពេញចំណាស់ទាំងអស់ ត្រូវគេងឲ្យបាន ៧ ទៅ ៩ ម៉ោងជារៀងរាល់យប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


