សុខភាព
អ្នកញ៉ាំសាច់ បើឆ្លងកូវីដហើយ ប្រឈមនឹងការវិវត្តទៅរកភាពធ្ងន់ធ្ងរជាងអ្នកញ៉ាំបួស ឆ្ងាយណាស់
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការញ៉ាំអាហារបួសឬអ្នកដែលបន្ថែមត្រីនិងគ្រឿងសមុទ្រទៅក្នុងរបបអាហារបួស អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ បើប្រៀបធៀបទៅនឹងមនុស្សដែលញ៉ាំសាច់។

របបអាហារបួសដែលមានបន្លែ បានកាត់បន្ថយហានិភ័យនៃការវិវត្តជំងឺកូវីដ ពីកម្រិតមធ្យមទៅធ្ងន់ធ្ងររហូតដល់ទៅ ៧៣ភាគរយ ហើយរបបអាហារដែលបន្ថែមត្រីនិងគ្រឿងសមុទ្រចូល មានអត្រាថយចុះហានិភ័យ៥៩ភាគរយ។
ដោយផ្អែកលើការស្ទង់មតិរបស់វេជ្ជបណ្ឌិតជួរមុខនិងគិលានុបដ្ឋាយិកាចំនួន ២,៨៨៤នាក់ដែលបានឆ្លងវីរុសនេះនៅចន្លោះខែកក្កដាដល់ខែកញ្ញាឆ្នាំ២០២០ ក្រុមមកពីសាលាសុខភាពសាធារណៈ Johns Hopkins Bloomberg ក្នុងទីក្រុង Baltimore រដ្ឋ Maryland បានពិនិត្យមើលទៅលើរបបអាហារនិងភាពធ្ងន់ធ្ងររបស់ជំងឺកូវីដ-១៩។

ការស្ទង់មតិនេះបានសួរអំពីរបបអាហារ ប្រវត្តិវេជ្ជសាស្រ្តនិងករណីនៃជំងឺកូវីដ-១៩ ហើយវាបានបង្ហាញពីទំនាក់ទំនងគួរឲ្យកត់សម្គាល់ រវាងការចៀសវាងញ៉ាំសាច់និងការកាត់បន្ថយហានិភ័យនៃជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។
យ៉ាងណាក្តី ពួកគេមិនអាចនិយាយថាហេតុអ្វីបានជាបញ្ហានេះកើតឡើងនោះទេ ប៉ុន្តែគេសង្ស័យថា វាអាចបណ្តាលមកពីការកើនឡើងនូវវីតាមីន សារធាតុចិញ្ចឹមនិងសារធាតុរ៉ែនៅក្នុងរបបអាហារបន្លែដែលមានសារៈសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ មានសុខភាពល្អ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


