Connect with us

សុខភាព

ជំងឺមហារីក ៥ប្រភេទ ច្រើនកើតលើកុមារតូចៗ

បានផុស

នៅ

ជំងឺ​មហារីក​មិន​មែន​កើត​តែ​លើ​មនុស្ស​ពេញ​វ័យ​នោះ​ទេ កុមារ​ក៏​កើតមាន​ជំងឺ​នេះ​ដែរ ប៉ុន្តែ​មាន​ជំងឺ​មហារីក​ចំនួន​ប្រាំ​ប្រភេទ​ច្រើន​កើត​លើ​កុមារ​តូច​ៗ។

ប្រភេទ​ជំងឺ​មហារីក​កើត​លើ​កុមារ​ ច្រើន​មាន​ភាព​ខុស​គ្នា​ពី​ជំងឺ​មហារីក​កើត​លើ​មនុស្ស​ពេញ​វ័យ​។ របៀប​របប​រស់​នៅ និង​កត្តា​បរិស្ថាន​មិន​មែន​ជា​មូល​ហេតុ​សំខាន់​​បង្ក​ឲ្យ​កុមារ​មាន​ជំងឺ​មហារីក​​លើ​កុមារ​នោះ​ទេ​។ ផ្ទុក​មក​វិញ​ការ​ប្រែ​ប្រួល​​​DNA ​នៅ​ក្នុង​កោសិកា​ គឺ​ជា​មូល​ហេតុ​សំខាន់​ក្នុង​បញ្ហា​នេះ​។ ខាង​ក្រោម​នេះ​ជា​ជំងឺ​មហារីក​ប្រាំ​ប្រភេទ​ច្រើន​កើត​លើ​កុមារ​។

១. មហារីក​គ្រាប់​ឈាម​ស

What To Do If Your Child Has Cancer: Advice on Getting Necessary Support |  Working Mother
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហារីក​ទូទៅ​មួយ​ច្រើន​កើត​លើ​កុមារ​គឺ​មហារីក​គ្រាប់​ឈាម​ស ដែល​កើត​លើ​កុមារ​ប្រហែល​ជា​៣៤​ភាគរយ​នៃ​កុមារ​កើត​ជំងឺ​មហារីក​សរុប​។ ជំងឺ​មហារីក​​ប្រភេទ​នេះ​កើត​លើ​កុមារ​អាយុ​ចន្លោះ​ពី​២ទៅ​៤ឆ្នាំ និង​ច្រើន​កើន​លើ​កុមារា​ច្រើន​ជាង​កុមារី​។ មហារីក​នេះ ច្រើន​ផ្ដើម​ចេញពី​ខួរ​ឆ្អឹង​ និង​រាល​ដាល​ទៅ​កាន់​ឈាម និង​អាច​រាល​ដាល​បន្ត​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​។

រោគសញ្ញា៖

  • ឈឺ​ឆ្អឹង និង​សន្លាក់
  • ល្ហិត​ល្ហៃ
  • ខ្សោយ
  • មាន​ហូរ​ឈាម
  • ក្ដៅ​ខ្លួន
  • ស្រក​ទម្ងន់​

២. ដុំ​សាច់​ក្នុង​ខួរ​ក្បាល

SIG results from national personalized medicine program for kids with  aggressive cancer | EurekAlert! Science News

ដុំ​សាច់​មហារីក​ក្នុង​ខួរក្បាល និង​ដុំ​សាច់​មហារីក​ក្នុង​ប្រព័ន្ធ​ប្រសាទ​ផ្សេង​ទៀត កើត​លើ​កុមារ​ប្រហែល​២៧​ភាគរយ​នៃ​កុមារ​កើត​ជំងឺ​មហារីក​ទាំង​អស់​។ ប្រភេទ​នៃ​ដុំ​សាច់​មហារីក​ក្នុង​ខួរ​ក្បាល និង​វិធី​ព្យាបាល​មាន​ច្រើន​យ៉ាង និង​អាច​មាន​លក្ខណៈ​ផ្សេងៗ​ពី​គ្នា​។ ដុំ​សាច់​មហារីក​លើ​កុមារ​ចាប់​ផ្ដើម​ពី​ផ្នែក​ខាង​ក្រោម​នៃ​ខួរ​ក្បាល​ ដូច​ជា​ខួរ​តូច​ និង​ខួរ​ក្បាលផ្នែកខាងក្រោយ​។ ថ្វីបើ​ដុំ​សាច់​មហារីក​លើ​កុមារ​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​កុមារ​ម្នាក់​ទៅ​ម្នាក់​ ខុស​​គ្នា​ពី​មនុស្ស​ធំ តែ​មាន​រោគ​សញ្ញា​ដូច​គ្នា​។

រោគ​សញ្ញា៖​

  • ឈឺ​ក្បាល
  • វិលមុខ
  • បញ្ហា​លំនឹង
  • បញ្ហា​គំហើញ ស្ដាប់ និង​និយាយ
  • ឧស្សាហ៍​ក្អួត

​៣. ជំងឺ​មហារីកNeuroblastoma​

7 Ways You Can Help Kids With Cancer

ជំងឺ​មហារីក​ Neuroblastomaកើត​ឡើង​នៅ​កោសិកា​ប្រសាទ​ខ្ចី​​ក្នុង​ខ្លួន​ទារក ឬ​កុមារ។ ជំងឺ​នេះ​ច្រើន​រក​ឃើញ​លើ​កុមារ​មាន​អាយុ​តិច​ជាង​៥ឆ្នាំ និង​ច្រើន​កើត​ចេញ​ពី​ក្រពេញ​លើ​តម្រង​នោម។ ជំងឺ​មហារីក​ប្រភេទ​នេះ កើត​លើ​កុមារ​ប្រហែល​៧​ភាគ​រយ​នៃ​កុមារ​កើត​ជំងឺ​មហារីក​ទាំង​អស់​នៅ​សហរដ្ឋ​អាមេរិក​។ ដូច​គ្នា​ដែរ វា​​កើត​លើ​កុមារា ច្រើន​ជាង​កុមារី និង​មាន​១​ទៅ​២​ភាគ​រយ កើត​​លើ​កុមារ​ដែល​មាន​សមាជិក​គ្រួ​សារ​កើត​ជំងឺ​នេះ​។​

រោគ​សញ្ញា៖

  • ពិបាក​ដើរ
  • ប្រែប្រួល​លើ​ភ្នែក​(មាន​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក ធ្លាក់​ត្របក​ភ្នែក​…​)
  • ឈឺ​ចាប់​ច្រើន​កន្លែង​លើ​រាង​កាយ
  • រាក
  • មាន​សម្ពាធ​ឈាម​ខ្ពស់

​៤. មហារីក​តម្រង​នោម​លើ​កុមារ

Childhood cancer treatment has improved

មហារីក​នេះ​កើត​លើ​តម្រង​នោម ហើយ​ជំងឺ​នេះ​ក៏​ច្រើន​កើត​លើ​កុមារ​ដែរ។ មហារីក​តម្រង​នោម​លើ​កុមារ​ ច្រើន​កើត​លើ​តម្រង​នោម​ម្ខាង ឬ​ករណី​កម្រ​ខ្លះ​កើត​ឡើង​លើ​តម្រង​នោម​ទាំងពីរ។ ជំងឺ​នេះ កើត​លើ​កុមារ​ប្រហែល​៥ភាគ​រយ​នៃ​កុមារ​ដែល​កើត​ជំងឺ​មហារីក​ទាំង​អស់​។ ជំងឺ​មហារីក​តម្រង​នោម​លើ​កុមារ​ច្រើន​រក​ឃើញ​លើ​កុមារ​មាន​អាយុ​ចន្លោះ​ពី​៣​ទៅ​៤​ឆ្នាំ និង​មិន​សូវ​កើត​មាន​លើ​កុមារ​មាន​អាយុ​លើស​ពី​៦​ឆ្នាំ​ទេ​។ នៅ​សហរដ្ឋអាមេរិក​​ក្នុង​មួយ​ឆ្នាំ​មាន​ក្មេង​កើត​ជំងឺ​នេះ​៥០០ករណី​ថ្មី និង​មាន​ប្រហែល​ពី​៩ ទៅ​១០​ភាគ​រយ​បាន​ព្យាបាល​ជាសះស្បើយ​។

រោគ​សញ្ញា៖

  • មាន​ហើម ឬ​ដុំ​នៅ​ក្នុង​ពោះ​
  • ក្ដៅខ្លួន
  • ឈឺ​ចាប់
  • ចង្អោរ
  • មិនសូវ​ឃ្លាន​អាហារ​

៥. ជំងឺ​មហារីក​កោសិកា​ឈាម​ស​

Preserving Fertility in Pediatric Cancer Patients – Consult QD

ជំងឺ​មហារីក​កោសិកា​ឈាម​ស ចាប់​ផ្ដើម​កើត​​លើ​កោសិកា​ជាក់​លាក់​របស់​ប្រព័ន្ធ​ភាព​ស៊ាំ ហៅ​ថា​ឡាំភូស៊ីត។ ជំងឺ​មហារីក​ប្រភេទ​នេះ មាន​ផល​ប៉ះពាល់​លើ​កូន​កណ្ដុរ និង​ជាលិកា​ទឹក​រងៃ​ផ្សេង​ទៀត​​ដូច​ជា tonsils និង​thymus។ ជំងឺ​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ខួរ​ឆ្អឹង និង​សរីរាង្គ​ផ្សេង​ទៀត​ ហើយ​ក៏​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​​អាស្រ័យ​លើ​កន្លែង​ដែល​ជំងឺ​នេះ​លូត​លាស់។

រោគ​សញ្ញា​៖

  • ហើម​កូន​កណ្ដុរ​នៅ​ត្រង់​ក ក្លៀក និង​ក្រលៀន
  • ស្រក​ទម្ងន់
  • ក្ដៅ​ខ្លួន
  • ​បែកញើស​
  • ខ្សោយ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ វ៉ាក់សាំងកូវីដមានសុវត្ថិភាពខ្លាំងចំពោះកុមារ និងជាផ្លូវត្រួសត្រាយទៅរកសភាពដូចដើមវិញ

ចុចអាន៖ ការសិក្សាថ្មីរកឃើញប្រសិទ្ធភាពវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់អ្នកជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម