សុខភាព
ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?
សម័យនេះហើយ អ្នកណាដែលមិនចង់ស្អាតនោះ ក៏ប៉ុន្តែមានស្រីៗ ឬបុរសៗខ្លះ ចាប់ផ្តើមប្រើប្រាស់ពពួកថ្នាំដែលឃើញមានលក់នៅលើ online។ តើការញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាសអាចប៉ះពាល់ដល់ក្រពះ-ពោះវៀនទេ?

“ទាក់ទងនឹងពពួកថ្នាំថែសម្រស់ យើងមិនអាចនិយាយបានថាវាអាចប៉ះពាល់ ឬអត់ទេ ពីព្រោះថ្នាំទាំងអស់នោះមានច្រើនប្រភេទ ហើយជាតិគីមីផ្សេងៗដែលមានក្នុងថ្នាំក៏ច្រើនប្រភេទដូចគ្នាដែរ”។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសផ្នែកថើ្លម ក្រពះ ពោះវៀន។
លោកវេជ្ជបណ្ឌិត បានបន្តថា មិនថាឈឺអ្វីក៏ដោយ ឬចង់ថែទាំសុខភាពផ្នែកណាក៏ដោយ ហើយចង់ប្រើថ្នាំនេះ ថ្នាំនោះ គឺត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលមានបទពិសោធន៍ឲ្យបានត្រឹមត្រូវ។ ជួនកាល ថ្នាំដែលផ្តល់ឲ្យដោយគ្រូពេទ្យនៅអាចមានប្រតិកម្មផ្សេងៗទៅលើអ្នកជំងឺក្នុងករណីកម្រខ្លះ ចុះទម្រាំតែថ្នាំដែលលក់លើ onlineខ្លះ គ្មានការបញ្ជាក់ច្បាស់លាស់ទៀត។

ដូចនេះហើយ លោកវេជ្ជបណ្ឌិត បានណែនាំឲ្យដឹងថា យកល្អ រឿងអ្វីក៏ដោយដែលមិនធ្លាប់ដឹង គឺកុំធ្វើ ពោលគឺប្រសិនបើយើងមិនធ្លាប់ប្រើ ឬដឹងពីការណែនាំច្បាស់លាស់ពីអ្នកជំនាញ គឺមិនគួរប្រើប្រាស់ផលិតផលផ្តេសផ្តាសទេ ព្រោះវាអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាពទៅថ្ងៃមុខក៏ថាបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មុនពេលហ៊ានចាក់ឬលេប Gluta បានដឹងពីការពិតគួរព្រឺខ្លាចនេះឬនៅ?
ចុចអាន៖ ពេលសុខភាពខ្សោយ ត្រូវស្វែងរកសិនថា មានជម្រើសព្យាបាលណាក្រៅពីថ្នាំទេ?
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


