សុខភាព
ភេសជ្ជៈនិងអាហារបង្កគ្រោះថ្នាក់សុខភាព បើសិនទទួលទាននៅពេលរសៀល
ភាគច្រើនឱ្យតែរសៀលឡើង យើងតែងតែមានអារម្មណ៍អស់កម្លាំង ឃ្លាន ហើយត្រូវការទទួលទានអាហារសម្រន់ដើម្បីបន្ថែមថាមពល។ គ្នាយើងមួយចំនួន កុម្មង់អាហារអនឡាញ ឬផឹកកាហ្វេមួយកែវ ប៉ុន្តែរាងកាយបែរជាចុះខ្សោយលើសដើម។ នេះក៏ដោយសារតែអាហារទាំងនោះសម្បូរជាតិខ្លាញ់ រីឯជាតិកាហ្វេអ៊ីនជះឥទ្ធិពលអវិជ្ជមានដល់រាងកាយរបស់យើង។

លោក Zoe Bindley-Pullin ជាអ្នកឯកទេសផ្នែកចំណីអាហាររបស់ អូស្ត្រាលី បានពន្យល់ថា «កាហ្វេជាថ្នាំបញ្ចុះទឹកនោម វាអាចធ្វើឱ្យដំណើរការនៃការស្រូបយកសារធាតុរាវពីរាងកាយ និងរារាំងដល់ការរំលាយជាតិដែក។ លទ្ធផលចុងក្រោយនៃការផឹកកាហ្វេមួយពែងជាញឹកញាប់នាពេលរសៀលនឹងធ្វើឱ្យថាមពលកាន់តែចុះខ្សោយបន្តិចម្ដងៗ»។
ក្រុមអ្នកជំនាញផ្នែកអាហាររូបត្ថម្ភដទៃទៀតបានចង្អុលបង្ហាញថា ជាតិកាហ្វេអ៊ីនអាចផ្តល់ថាមពលក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែវានឹងធ្លាក់ចុះមកវិញយ៉ាងឆាប់រហ័ស។ រាងកាយរបស់យើងនឹងត្រឡប់ទៅជាអស់កម្លាំង បន្ទាប់ពីការបរិភោគបានប្រហែលជា ១ ម៉ោង។ មិនតែប៉ុណ្ណោះ ភេសជ្ជៈប៉ូវកម្លាំងដែលមានផ្ទុកជាតិស្ករច្រើនក៏មិនមែនជាជម្រើសល្អសម្រាប់រាងកាយដែរ។
:max_bytes(150000):strip_icc()/woman-surfing-internet-on-laptop-and-drinking-coffee-1148172465-73d812da6e804217813a8b1b890c5ebd.jpg)
ក្រៅពីភេសជ្ជៈ ក៏មានអាហារមួយចំនួនដែលយើងមិនគួរបរិភោគនៅពេលរសៀលដូចគ្នា។
លោក Bingley-Pullin បាននិយាយថា អាហារដែលអាចញ៉ាំបានភ្លាមៗដូចជា ដំឡូងចៀន នំប៉័ងបឺរហ្គឺរ ឬស្ករគ្រាប់។ល។ មានផ្ទុកជាតិស្ករកម្រិតខ្ពស់ ដែលវាអាចផ្តល់ថាមពលដល់យើងបានតែមួយភ្លែត ប៉ុន្តែក្នុងពេលដល់ខ្លីភាពអស់កម្លាំងនឹងចូលមកវិញ។ មួយវិញទៀតប្រភេទអាហាដែលសម្បូរទៅដោយជាតិអំបិលខ្ពស់ រឹតតែមិនមែនជាជម្រើសល្អសម្រាប់អាហារពេលល្ងាចនោះដែរ។

អ៊ីចឹង! តើគួរតែបរិភោគអ្វីនៅក្នុងពេលម៉ោង ៣ រសៀល? អ្នកជំនាញបានផ្តល់អនុសាសន៍ឱ្យបរិភោគប៉ោម គ្រាប់ល្ពៅ ស្វាយចន្ទី ឬសណ្កែកដី សុទ្ធតែជាជម្រើសដ៏ល្អមានគុណសម្បត្តិម្យ៉ាងម្នាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ ផ្លែត្របែកផ្ទុកទៅដោយសារជាតិចិញ្ចឹមជាច្រើន រួមទាំងជំនួយដល់ស្បែកពីខាងក្នុង
ចុចអាន៖ អ្នកស្រាវជ្រាវជឿថាហាត់ប្រាណពេលព្រឹក អាចបន្ថយហានិភ័យកើតជំងឺមហារីក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


