គ្រោះថ្នាក់​នៃ​ការបង្ក​រោគ​លើ​ទារក​ក្រោម​អាយុ ២៨​ថ្ងៃ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

គ្រោះថ្នាក់​នៃ​ការបង្ក​រោគ​លើ​ទារក​ក្រោម​អាយុ ២៨​ថ្ងៃ

បានផុស

នៅ

១) តើ​អ្វី​ទៅជា​ការបង្ក​រោគ​លើ​ទារក​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការបង្ក​រោគ​លើ​ទារក​ គឺជា​ការយាយី​ដោយ​មេរោគ​បាក់តេរី​លើ​ទារក បណ្តាលឲ្យ​លេចចេញ​នូវ​ចង្កោម​រោគ សញ្ញា​នៃ​ជំងឺ​ដែល​ប៉ះពាល់​ដល់​សារពាង្គកាយ​ទាំងស្រុង រួម​នឹង​ការបណ្តុះ​មេរោគ​ក្នុង​ឈាម​វិជ្ជមាន​។​

​គេ​បែងចែក​ការបង្ក​រោគ​នេះ​ជា​ពីរ​៖

– ការ​បង្ក​រោគ​លើ​ទារក​បឋម ដែល​រោគសញ្ញា​លេចឡើង​ក្នុងអំឡុងពេល ៧២​ម៉ោង​នៃ​ជីវិត​

– ការបង្ក​រោគ​លើ​ទារក​យឺតយ៉ាវ ដែល​រោគសញ្ញា​លេចឡើង​បន្ទាប់ពី ៧២​ម៉ោង​នៃ​ជីវិត​

២) មូលហេតុ​អ្វី​បានជា​ត្រូវ​ប្រុងប្រយ័ត្ន​កុំឲ្យ​មានការ​បង្ក​រោគ​លើ​ទារក​?

​ទារក​ក្រោម​អាយុ ២៨​ថ្ងៃ ជាពិសេស​ទារក​ពុំ​គ្រប់​ខែ ឬ​ពុំ​គ្រប់​គីឡូ មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្សោយ​ប្រសិនបើ​មាន​ជ្រៀតចូល​មេរោគ​លើ​ទារក​ទាំងនេះ អាច​បង្កឲ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ ដែល​អាចឲ្យ​មាន​អត្រា​មរណៈភាព និង​ពិការភាព​ខ្ពស់ បើសិន​មិនមាន​ការព្យាបាល​ទាន់ពេលវេលា​និង​ត្រឹមត្រូវ​។​

៣) តើ​រោគសញ្ញា​ដែល​សង្ស័យ​ថា ​មានការ​បង្ក​រោគ​លើ​ទារក​មាន​អ្វីខ្លះ​?

– វិបត្តិ​ផ្លូវដង្ហើមៈ ទារក​ដកដង្ហើម​ហត់​ខ្លាំង ផត​ទ្រូង ថ្ងូរ បាត់​ដង្ហើម​មួយរយៈៗ សម្បុរ​ស្វាយ​

– វិបត្តិ​នៃ​ការរក្សា​សីតុណ្ហភាព​ធម្មតា​ក្នុង​ខ្លួនៈ ទារក​មាន​ភាព​ត្រជាក់​ខ្លាំង (​កំដៅ​ទារក​ទាប​ជាង​៣៥​អង្សា​សេ​) ឬ​ទារក​ក្តៅខ្លួន (​កម្ដៅ​លើសពី ៣៨​អង្សា​សេ​)

– សម្បុរ​ទារក​ស្លេកស្លាំង​ខុសពី​ធម្មតា​

– ខាន់លឿង​ចំពោះ​ទារក​ដែលមាន​អាយុ​ក្រោម ២៤​ម៉ោង​

– ប្រកាច់ ឬ​ទារក​មាន​សភាព​ទន់​ខុសពី​ធម្មតា​

– ទារក​បៅ​តិចជាង​ធម្មតា ឬ​ពុំ​បៅ​

– ពោះ​ប៉ោង​តឹង មាន​ឈាម​តាម​លាមក​….​។​

៤) កត្តា​ប្រឈម​ដែល​បណ្តាលឲ្យ​មានការ​បង្ក​រោគ​លើ​ទារក​៖

– ម្តាយ​មាន​សញ្ញា​ក្តៅខ្លួន​លើសពី ៣៨​អង្សា​សេ មុន​អំឡុងពេល និង​ក្រោយ​សម្រាល​

– បែក​ទឹកភ្លោះ​យូរ​លើសពី ១៨​ម៉ោង​

– ទឹកភ្លោះ​មាន​ពណ៌​ខ្ទុះ មាន​ក្លិនស្អុយ​

– ម្តាយ​មានការ​បង្ក​រោគ​នៅ​នឹង​ទ្វារមាស ឬ​ការបង្ក​រោគ​លើ​ផ្នែក​ណាមួយ​

– ទារក​កើត​ពុំ​គ្រប់​ខែ (​ក្រោម ៣៧​សប្តាហ៍​នៃ​គភ៌​) ឬ​ពុំ​គ្រប់​គីឡូ (​តិចជាង ២៥០០​ក្រាម​)

– ទារក​ដែល​ខ្សោយ​ពេល​កើត​

៥) ការធ្វើ​រោគវិនិច្ឆ័យ​៖

– ទារក​ដែលមាន​សញ្ញា ឬ​កត្តា​ប្រឈម​ដែល​សង្ស័យថា​ មានការ​បង្ក​រោគ នឹងត្រូវ​បានធ្វើ​ការតាមដាន​តាមរយៈ ការអង្កេត​គ្លីនិក និង​ការធ្វើ​តេស្ត​ដើម្បី​បញ្ជាក់​ពី​ការចំលង​រោគ​នេះ (​បណ្តុះ​មេរោគ​ក្នុង​ឈាម​)​។​

៦) ការព្យាបាល​៖

– ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ដែល​ត្រឹមត្រូវ​តាម​លទ្ធផល​នៃ​ការបណ្តុះ​មេរោគ​

– ការព្យាបាល​តាម​រោគសញ្ញា (​ផ្តល់​អុកស៊ីសែន ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​លើ​ទារក​ដែលមាន​វិបត្តិ​ផ្លូវ ដង្ហើម​ធ្ងន់ធ្ងរ និង​ការព្យាបាល​ដោយ​កាំរស្មី​ចំពោះ​ខាន់លឿង​)

៧) ការការពារ​ការចំលង​រោគ​លើ​ទារក​៖

– ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​លើ​ម្តាយ​ដែលមាន​ការបង្ក​រោគ ឬ​បែក​ទឹកភ្លោះ​យូរ​លើសពី ១៨​ម៉ោង​

– រក្សា​អនាម័យ​ជុំវិញ​ការថែទាំ​ទារក​ក្រោយ​កើត (​សំអាត​ដៃ​មុនពេល​ប៉ះពាល់​ទារក​)

” រាល់​ទារក​ដែលមាន​សញ្ញា​ពុំ​ប្រក្រតី​ណាមួយ ដែល​សង្ស័យថា​មានការ​បង្ក​រោគ សូមមេត្តា​បញ្ជូន​ទារក​មក​ទទួល​ការពិនិត្យ និង​វាយតម្លៃ​ដោយ​ក្រុមការងារ​គ្រូពេទ្យ​ឯកទេស​សង្គ្រោះ​ទារក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ឈានដល់​ការព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា និង​ទទួលបាន​ប្រសិទ្ធភាព ប្រសិទ្ធិភាព​ខ្ពស់​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ជំងឺ​ទឹក​ដក់​ក្នុង​ភែ្ន​ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

ព័ត៌មានជាតិ៤២ នាទី មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ៥៥ នាទី មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ១ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services