អ្នកម្ដាយគ្រប់រូប គួររៀនស្វែងយល់ផលវិបាកនៃជំងឺទឹកនោមផ្អែម អំឡុងពេលមានផ្ទៃពោះ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

អ្នកម្ដាយគ្រប់រូប គួររៀនស្វែងយល់ផលវិបាកនៃជំងឺទឹកនោមផ្អែម អំឡុងពេលមានផ្ទៃពោះ

បានផុស

នៅ

ស្ត្រីគ្រប់រូបពេលមានផ្ទៃពោះ ត្រូវរៀនស្វែងយល់ពីជំងឺទឹកនោមផ្អែម ព្រោះនេះគឺជាកត្តាចាំបាច់សម្រាប់អ្នកម្ដាយ។ ជាពិសេស​ ជំងឺនេះអាច​គ្រោះថ្នាក់និង​ប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះត្រូវតែពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ ប្រសិនបើមានភាពមិនប្រក្រតីឬជំងឺ​​ត្រូវ​បានរកឃើញ ​ស្រ្តី​អាច​ព្យាបាល​បាន​ទាន់​ពេលវេលា ​ហើយ​គ្រូពេទ្យ​នឹង​ណែនាំ​បាន​ដិតដល់។

១ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​មាន​គភ៌​កើត​ជំងឺ​ទឹក​នោមផ្អែម

នេះក៏បណ្តាលមកពីការ​ផ្លាស់ប្តូរ​អ័រម៉ូន​អំឡុង​ពេល​មានផ្ទៃពោះ។ ប្រសិន​បើ​រាងកាយ​មាន​កម្រិត​អាំងស៊ុយលីន​ទាប ​វានឹង​មានកំរិតជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតា។ កត្តា​ហានិភ័យ​ផ្សេងទៀត​រួម​មាន​លើស​ទម្ងន់។ ជាពិសេសអាចមកពី​ស្ត្រី​មាន​បញ្ហា​សម្ពាធ ​ឬ​មាន​សមាជិក​គ្រួសារ​មាន​ជំងឺ​នេះ​ពី​មុន ​(ជំងឺ​ដំណ​ពូជ) ក៏ដូចជា​បញ្ហា​សុខភាព​នៅ​តំបន់​ផ្សេង​ទៀត។

២ រោគសញ្ញា​ជំងឺ​ទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមពេលមានគភ៌ គឺជាជម្ងឺមួយដែលកើតឡើងក្នុង​អំឡុង​ពាក់កណ្តាលទីពីរ​នៃ​ការ​មាន​ផ្ទៃពោះ។ ឬចំពោះមនុស្សមួយចំនួនវាកើតឡើងក្នុងអំឡុងពេល ២០ សប្ដាហ៍​ដំបូង​ នៃ​ការ​មាន​ផ្ទៃពោះ។ ជំងឺទឹកនោមផ្អែម​ពេល​មាន​គភ៌​មិន​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​អ្វី​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​រក​វា​បាន​ដោយ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម។ អ្នក​ម្ដាយ​ខ្លះ​អាច​ជួប​ប្រទះ​ការ​ស្រេក​ទឹក​ ស្ងួត​មាត់​ និង​នោម​ញឹកញាប់ ​ដោយសារ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់។

៣ តើ​វា​មាន​គ្រោះថ្នាក់​ប៉ុណ្ណា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

ប្រសិន​បើ​អ្នក​មាន​ការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​បាន​ល្អ​​ ​គ្មាន​ការ​ចាក់ដោយគ្មានថ្នាំទេ នោះមិន​មាន​ការ​កើនឡើង​ហានិភ័យ​ទេ។ ទោះយ៉ាងណា​ក៏ដោយ​ក្នុង​ករណី​មាន​ការ​ខកខាន​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ វា​មាន​ហានិភ័យ​នៃ​សារធាតុរាវ amniotic នៅ​ក្នុង​ទារក ​ហើយ​អាច​បណ្ដាល​ឲ្យ​កើត​មិន​គ្រប់​ខែ​ និង​​ធ្ងន់ធ្ងរ​បំផុត​ ជា​ពិសេស​​ទារក​អាច​ស្លាប់​ក្នុង​ស្បូន​ផងដែរ។

៤ វិធី​ព្យាបាល​ជំងឺ​ទឹក​នោមផ្អែម​ពេល​មាន​គភ៌

  • ស្ត្រីត្រូវគ្រប់គ្រងកំរិតជាតិគ្លុយកូសក្នុងឈាម ហើយគ្រូពេទ្យនឹងវាស់កំរិតគ្លុយកូសក្នុងឈាម ៤ ទៅ៥ ដងក្នុងមួយថ្ងៃ​ដើម្បីដឹងថាតើកំរិតជាតិគ្លុយកូសក្នុង​ឈាម មានសភាពធម្មតាឬអត់។
  • បរិភោគអាហារដែលមានសុខភាពល្អ ផ្តោតលើផ្លែឈើនិងបន្លែនិងគ្រាប់ធញ្ញជាតិ ដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ពេលធ្វើលំហាត់ប្រាណទៀងទាត់។
  • ចៀសវាង​អាហារ​ទាំងអស់​ ដែល​ធ្វើ​ឲ្យ​របប​អាហារ​ទឹកនោមផ្អែម​កាន់​តែ​អាក្រក់​ ដូចជា​អាហារ​ដែល​មាន​ជាតិ​ស្ករ​និង​ខ្លាញ់​ខ្ពស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖sanook

ចុចអាន៖អ្នកមានជំងឺផ្ដាសាយ! កុំមើលរំលងម្នាស់ឲ្យសោះ បើចង់ឲ្យប្រព័ន្ធភាពស៊ាំរឹងមាំឈ្នះរោគរាតត្បាត

ចុចអាន៖អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាជិក​ព្រឹទ្ធសភា ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​ទន្លេសាប​ឃុំ​ផាត​សណ្តាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រថយន្ត​ព្រុស​២​គ្រឿង ពណ៌ដូចគ្នា​ ស្លាក​លេខ​ដូច​គ្នា ផ្អើល​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​សួរនាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​នឹង​សម្រេច​បិទ​ផ្សារ​ដើម​ក្រឡាញ់​ ដាក់​ជា​តំបន់​ក្រហម​បន្ទាប់​ពី​មានការ​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ ១៩ ខ្លាំង​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ប្រាប់​គណៈប្រតិភូ​បារាំង និង​អាមេរិក​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services