Connect with us

សុខភាព

ប្រុងប្រយ័ត្ន! មនុស្ស៤ប្រភេទនេះ ងាយឆ្លងវីរុស Delta ខ្លាំងបំផុត

បានផុស

នៅ

ទិន្នន័យនៅក្នុងប្រទេសអង់គ្លេស បានបង្ហាញពីក្រុមមនុស្សដែលងាយរងគ្រោះបំផុត ចំពោះវីរុសបំប្លែងខ្លួនឥណ្ឌា (Delta)។

ស្របពេលដែលវីរុសនេះកំពុងវាយប្រហារទូទាំងពិភពលោក ហើយចូលមកដល់ប្រទេសកម្ពុជាផងដែរនោះ ទិន្នន័យចុងក្រោយពីសេវាសុខភាពសាធារណៈអង់គ្លេសបានបង្ហាញថា ក្រុមមនុស្ស៤ប្រភេទ គឺមនុស្សវ័យក្មេង មនុស្សវ័យចំណាស់ អ្នកមិនទាន់ចាក់វ៉ាក់សាំងសោះ និងអ្នកមិនទាន់ចាក់វ៉ាក់សាំងបានគ្រប់២ដូស គឺងាយនឹងឆ្លងវីរុសបំប្លែងខ្លួននេះបំផុត។ 

ក្នុងចំណោមក្រុមទាំង៤ មនុស្សវ័យចំណាស់ ងាយប្រឈមហានិភ័យនៃការស្លាប់ខ្លាំងជាងគេ។

ករណីចំនួន ៩២,០២៩ករណីដែលអង់គ្លេសរកឃើញចន្លោះដើមខែកុម្ភៈ ដល់ពាក់កណ្តាលខែមិថុនា គឺជាវីរុសបំប្លែងខ្លួន Delta។

ស្ទើរតែ៨២,៥០០នាក់នៃករណីទាំងនេះ ត្រូវបានកត់ត្រានៅក្នុងចំណោមមនុស្សដែលមានអាយុក្រោម៥០ឆ្នាំ ហើយភាគច្រើនពោលគឺ៥៣,៨២២ករណី ត្រូវបានរកឃើញនៅក្នុងក្រុមមនុស្សមិនចាក់វ៉ាក់សាំង។

ចំពោះ ក្នុងចំណោមករណីនៅក្នុងក្រុមដែលមិនចាក់វ៉ាក់សាំង ភាគច្រើនគឺស្ថិតក្នុងក្រុមអាយុក្រោម៥០ឆ្នាំ (៥២,៨៤៦ ករណី) ហើយមានតែ៩៧៦ករណីប៉ុណ្ណោះ ស្ថិតក្នុងក្រុមអាយុលើស៥០ឆ្នាំ។

ទោះយ៉ាងណា ទិន្នន័យបានបង្ហាញថា មានមនុស្សស្លាប់ចំនួន ១១៧ នាក់ដោយសារវីរុស Delta នៅក្នុងប្រទេសអង់គ្លេស ហើយភាគច្រើនស្ថិតក្នុងក្រុមអាយុលើស ៥០ ឆ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TOI

ចុចអាន៖ WHO ព្រមានថា ពិភពលោកកំពុងស្ថិតក្នុង ពេលវេលាគ្រោះថ្នាក់បំផុត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម