Connect with us

សុខភាព

កុមារមានបញ្ហាសុខភាព ៤ប្រភេទ ប្រឈមឆ្លងកូវីដ-១៩ខ្លាំងបំផុត

បានផុស

នៅ

ផ្អែកតាមទិន្នន័យសិក្សាជាច្រើននាពេលកន្លងមក កុមារនិងមនុស្សវ័យជំទង់ពុំមានអត្រាឆ្លងវីរុសកូវីដ-១៩ខ្លាំងឡើយ បើប្រៀបធៀបជាមួយមនុស្សពេញវ័យ។ ប៉ុន្តែការចុះផ្សាយថ្មីៗនេះពីស្ថាប័នសុខភាពអង់គ្លេសអះអាងថា មានកុមារ៤ប្រភេទដែលប្រឈមហានិភ័យឆ្លងវីរុសកូវីដ-១៩ច្រើន មិនចាញ់មនុស្សចាស់នោះទេ។

Coronavirus symptoms in kids: New COVID-19 variant infects kids easily,  here are signs and symptoms to look out for | The Times of India
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយពីសេវាសុខភាពសាធារណៈអង់គ្លេស (NSH) បានឱ្យដឹងថា កុមារដែលប្រឈមឆ្លងវីរុសកូវីដ‑១៩ច្រើនជាងគេ ជាក្រុមកុមារកំពុងមានបញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺហឺត និងជំងឺពាក់ព័ន្ធជាមួយប្រព័ន្ធប្រសាទ (បញ្ហាសតិពីកំណើត)។ មិនតែប៉ុណ្ណោះ ក្រោយឆ្លងវីរុសកូវីដ‑១៩ ពួកគេងាយវិវត្តទៅជាសភាពធ្ងន់ធ្ងរទៀតផង។ នេះក៏ដោយសារតែកូនក្មេងទាំងនោះគ្មានប្រព័ន្ធភាពស៊ាំរឹងមាំ ជាពិសេសពួកគេមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។

Coronavirus in Baby: Everything Parents Should Know

​ចំណែករោគសញ្ញាទូទៅនៃវីរុសកូវីដ-១៩ ដែលកើតមានលើក្មេងៗ ក៏មិនខុសគ្នាប៉ុន្មានពីមនុស្សពេញវ័យនោះដែរ ដែលរួមមាន គ្រុនក្ដៅលើសពី ៣៧.៥​ អង្សា​សេ រងាញាក់ ហៀរសម្បោរ ក្អក ឈឺក អស់កម្លាំង ឈឺក្បាល ពិបាកដកដង្ហើម ឈឺសាច់ដុំ រាក ក្អួតចង្អោរ ឈឺពោះ មិនឃ្លានអាហារ បាត់បង់ក្លិននិងរសជាតិ ។

Children's COVID-19 risks unique, Chinese studies find | CIDRAP

ហេតុនេះ ប្រសិនបើសង្កេតឃើញរោគសញ្ញាមួយចំនួនក្នុងចំណោមរោគសញ្ញាទាំងនេះកើតមានលើកូនក្មេង សូមឪពុកម្ដាយឬអាណាព្យាបាលទូរសព្ទទៅលេខ ១១៥ ដើម្បីទទួលបានការពិនិត្យនិងព្យាបាលដែលត្រឹមត្រូវ៕

COVID-19: Why Are Children Less Affected? | Cedars-Sinai

ប្រែសម្រួល៖ សន្យា

ប្រភព៖ NSH

ចុចអាន៖ រោគសញ្ញាកូវីដចំនួន ៣ មិនសូវមានអ្នកចាប់អារម្មណ៍ តែភាគច្រើនកើតចំពោះកុមារ

ចុចអាន៖ ៨ចំណុចសំខាន់ៗ ឪពុកម្តាយត្រូវដឹង ពេលឲ្យកូនចាក់វ៉ាក់សាំងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម