សុខភាព
ការពិត ១០ យ៉ាង ពីផ្លែឈើបរទេសមួយនេះ ដែលល្បីថា មានប្រយោជន៍ច្រើនដល់រាងកាយ
ផ្លែឈើបរទេសមួយប្រភេទនេះគេហៅថាផ្លែផ្លាំ ហើយកំពុងពេញនិយមលក់នៅស្រុកខ្មែរ និងល្បីថាផ្ដល់ប្រយោជន៍ដ៏អស្ចារ្យដែលយើងមិនដឹង។

១ ផ្លែផ្លាំឬផ្លាំក្រៀមត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលជួយពន្យាភាពចាស់។ វាជួយពន្យាភាពចាស់បានល្អជាងផ្លែឈើដទៃទៀតដូចជា ទំពាំងបាយជូរក្រៀម, ផ្លែក្រូច, ផ្លែប៉ោម, និងផ្លែ pears ។ ល។
២ ផ្លែឈើដែលមានជាតិខ្លាញ់ទាប មានសារធាតុចិញ្ចឹមជាច្រើនដែលមានប្រយោជន៍សម្រាប់រាងកាយ។ ជាពិសេសសំបូរវីតាមីន និងសារធាតុរ៉ែ កាបូអ៊ីដ្រាត និងប៉ូតាស្យូម។
៣ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយចិញ្ចឹមស្បែកឲ្យតឹង និងប្រឆាំងមហារីក។
៤ ចិញ្ចឹមបេះដូងនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
៥ មានផ្ទុកជាតិដែក ដែលចិញ្ចឹមឈាម ការពារភាពស្លេកស្លាំង។

៦ មានផ្ទុកវីតាមីន E ដែលធ្វើឲ្យប្រសើរឡើងនូវចរន្តឈាម និងពន្យារជីវិតកោសិកាឈាមក្រហម។
៧ កាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម និងកាត់បន្ថយសម្ពាធឈាម ។
៨ សមស្របសម្រាប់អ្នកដែលគ្រប់គ្រងរបបអាហាររបស់ពួកគេ ឬមានជំងឺទឹកនោមផ្អែម។
៩ មាតិកាជាតិសរសៃខ្ពស់ វាមានប្រសិទ្ធភាពបញ្ចុះលាមកស្រាល ដូច្នេះជួយធ្វើឲ្យប្រព័ន្ធបញ្ចេញចោលដំណើរការល្អ។
១០ ផ្លែផ្លាំចិញ្ចឹមភ្នែកនៅក្នុងអេក្រង់រូបភាព និងសរសៃប្រសាទនៅជុំវិញភ្នែក និងធ្វើឲ្យប្រសើរឡើងនូវចក្ខុ។

តើត្រូវមានការប្រុងប្រយ័ត្នអ្វីខ្លះនៅពេលហូប?
ប្រសិនបើអ្នកញ៉ាំផ្លែផ្លាំក្រៀមច្រើនពេកក្នុងពេលតែមួយ អាចបណ្ដាលឲ្យរាគកើតឡើងមិនខាន។ ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានច្រើនពេកទេ ព្រោះបើពួកគេញ៉ាំផ្លែផ្លាំក្រៀមឬស្រស់ច្រើនពេកនៅពេលបន្ទោបង់ នឹងធ្វើឲ្យស្បូនកន្ត្រាក់ឬបង្កើតហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ។
ចំណែកកុមារមិនគួរហូបទឹកផ្លែផ្លាំច្រើនដូចគ្នា ព្រោះវាអាចផ្ទុកសារធាតុរ៉ែខ្ពស់ពេក ហើយអាចបណ្ដាលឲ្យរាគ។ អ្នកជំងឺតម្រងនោមមិនស័ក្ដិសមសម្រាប់ការហូបឡើយ ព្រោះផ្លាំមានប៉ូតាស្យូមច្រើន។ ជាលទ្ធផលអ្នកជំងឺដែលមានជំងឺតម្រងនោម មិនអាចបញ្ចេញជាតិប៉ូតាស្យូមចេញពីរាងកាយបានច្រើន តាមដែលពួកគេគួរធ្វើ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដំណាប់ល្មើល្អចំពោះសុខភាពមនុស្សទូទៅ ជាពិសេសជួយស្ត្រីសម្រាលកូនបានលឿន
ចុចអាន៖ហូបរបស់ញ៉ាំលេងនេះបានទៀងទាត់ ក៏ជួយសម្រកទម្ងន់ ជាងប្រើថ្នាំនាំខូចសុខភាពឥតអំពើ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


