សុខភាព
មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់
ជាមេរៀនមួយសម្រាប់គ្រប់គ្នាគួរពិចារណា និងត្រូវអនុវត្តឲ្យមែនទែន មុនពេលទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដទាំងដូសទី១ ឬ ២ និង ៣ ក៏ដោយ។

ជាក់ស្ដែងកាលពីថ្មីនេះៗ មានតារាស្រីប្រចាំប្រទេសថៃបានដួលសន្លប់ ក្នុងអំឡុងពេលចាក់ដូសទី២។ ចំពោះមូលហេតុនោះ គឺដោយសារតែនាងសម្រាកមិនបានពេញភ្នែក ហើយថែមទាំងឈរក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង ទើបធ្វើឲ្យរូបនាងមានអាការញ័រទ្រូង និងបានដួលសន្លប់ភ្លាមៗតែម្ដង ក្រោយចាក់រួច។
នៅក្នុងហេតុការណ៍នេះ ក៏បានព្រមាននិងទុកជាមេរៀនដល់មនុស្សមួយចំនួន ដែលត្រូវចាក់វ៉ាក់សាំងទាំងដូសទី ១ ឬទី ២ និងទី ៣ ឲ្យការពារខ្លួនទុកមុន ប្រការក្រែងដូចជារូបនាងដែរ។ មិនថាយើងរស់នៅប្រទេសកម្ពុជានោះទេ យើងក៏ត្រូវថែទាំសុខភាពឲ្យបានមាំទាំ មុនទៅចាក់វ៉ាក់សាំងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ប្រសិនបើមុនចាក់ថ្នាំយើងមិនបានគេងគ្រប់គ្រាន់ ហើយមានអារម្មណ៍តានតឹងជាប់ នោះអាចបណ្ដាលឲ្យភ័យស្លន់ស្លោ ក្នុងខណៈពេលអង្គុយចុះលើកៅអី យើងអាចគ្មានកម្លាំងទប់ទល់នឹងម្ជុលដែលក្រុមគ្រូពេទ្យចាក់មកលើសាច់។ ជាពិសេសនៅពេលយើងងើបឈរភ្លាម ឬដើរទៅកន្លែងអង្គុយរង់ចាំ អាចឲ្យយើងនៅតក់ស្លុត (ចំពោះអ្នកខ្លាចម្ជុល) ហើយប្រែជាញ័រទ្រូង និងដួលសន្លប់បានដោយងាយ។

ដូច្នេះហើយដើម្បីការពារខ្លួនពីការដួលសន្លប់ ក្នុងពេលកំពុងចាក់វ៉ាក់សាំង សូមអនុវត្តតាមវិធីខាងក្រោមនេះ៖
១ សម្រាកឲ្យបានគ្រប់គ្រាន់ពីព្រលប់ និងក្រោកពីព្រលឹមដើម្បីងើបហាត់ប្រាណ។
២ ហូបវីតាមីន C បំប៉នរាងកាយ ដើម្បីបង្កើតភាពស៊ាំយកឈ្នះលើជំងឺ។ ជាពិសេសដើម្បីឲ្យមានកម្លាំងគ្រប់គ្រាន់ពេលចាក់។
៣ ផឹកទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ហាមផឹកកាហ្វេនិងភេសជ្ជៈមានជាតិផ្អែម ជាតិហ្គាស ឬស្រាមុនពេលចាក់។
៤ អំឡុងពេលឈរតម្រង់ជួរចាក់ថ្នាំ សុំឈរនៅក្រោមម្លប់ ចៀសវាងឲ្យបាននូវការឈរហាលថ្ងៃ។ បើអាចគួរមានឆត្រតូចមួយ ទុកទទូរតាមខ្លួនឬមួកក៏បាន។
៥ កាន់ដបទឹកមួយជាប់ខ្លួន ហើយផឹកដើម្បីផ្សើមដល់រាងកាយកុំឲ្យខះជាតិទឹក។
ជាពិសេសកុំភ្លេចវិធានការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល គឺលាងដៃឲ្យញឹកញាប់ បាញ់អាកុលមុនចាប់កាន់អ្វីមួយ ពាក់ម៉ាសការពារមុខ និងរក្សាគំលាតសុវត្ថិភាពជានិច្ច មិនថាជួបអ្នកស្គាល់គ្នាពេលទៅចាក់វ៉ាក់សាំងឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈប់ខ្លាច! វ៉ាក់សាំងដូសទី ៣ នឹងបង្កើតអង់ទីគ័របានពេញលេញ ដើម្បីវាយបំបែក Delta ឲ្យចៀសឆ្ងាយ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស