សុខភាព
អត្ថប្រយោជន៍ ៥ យ៉ាងបានមកពីការរត់ ជួយកាត់បន្ថយស្ត្រេសនិងធ្វើឲ្យអាយុវែង
ការរត់គឺជាកីឡាដ៏ពេញនិយម ហើយបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សជាច្រើន ព្រោះការរត់គឺជាសកម្មភាពហាត់ប្រាណ ដែលងាយស្រួលនិងមានប្រយោជន៍។ វាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺរួមទាំងបញ្ហាធ្វើឲ្យកម្រិតអារម្មណ៍ប្រសើរឡើង។

វេជ្ជបណ្ឌិត Kornrak Panich អ្នកឯកទេសខាងវេជ្ជសាស្ត្រកីឡា និងជាគណៈកម្មការប្រឹក្សាអាហាររូបត្ថម្ភរបស់ក្រុមហ៊ុន Herbalife Newtation ណែនាំពីអត្ថប្រយោជន៍ ៥ យ៉ាងនៃការរត់ដូចខាងក្រោម៖
១ កាត់បន្ថយហានិភ័យនៃការស្លាប់និងអាយុវែង ការរត់និងដើរជាប្រចាំ ផ្តល់ផលវិជ្ជមានដល់រាងកាយ។ នេះបណ្ដាលឲ្យមានការថយចុះនៃជំងឺ ជាពិសេសចំពោះជំងឺមិនឆ្លងដូចជា ទឹកនោមផ្អែម លើសសម្ពាធឈាម លើសជាតិខ្លាញ់ ជំងឺសរសៃឈាមបេះដូង និងមហារីក។ ល។
ការស្រាវជ្រាវបានបង្ហាញថា ការរត់ទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃការស្លាប់យ៉ាងច្រើន។ សូម្បីតែរត់តែ ៥០ នាទីក្នុងមួយសប្ដាហ៍ មានឱកាសស្លាប់ទាបជាងអ្នកដែលមិនរត់ ៣០ភាគរយ និងរស់បានយូរជាងអ្នកដែលមិនរត់ ៣ ឆ្នាំ។
២ បំបាត់ជាតិខ្លាញ់ ការរត់ទៀងទាត់ជួយសម្រកខ្លាញ់ ប្រសិនបើអ្នកចង់រត់ដើម្បីកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ អ្នកមិនចាំបាច់រត់ខ្លាំងនាំហត់ទេ។ ប៉ុន្តែអ្នកគួរតែរត់ដោយផាសុកភាព ជាមួយនឹងអាំងតង់ស៊ីតេមធ្យមឬធ្វើឲ្យមុខងារបេះដូងរបស់អ្នកធ្ងន់។ បន្តរត់យ៉ាងហោចណាស់ ៣០-៤៥ នាទី វាជួយកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ផងដែរ។ ប្រសិនបើអ្នករត់បានយូរអ្នកអាចដុតខ្លាញ់បានច្រើន។
៣ បង្កើនកម្លាំងសាច់ដុំ ការរត់បន្ថែមពីលើនេះ ក៏ជួយបង្កើនកម្លាំងសាច់ផងដែរ។ ម៉ាសសាច់ដុំធំក៏ជាប្រភពថាមពលនៅក្នុងគ្លីកូហ្សែននិងប្រើប្រាស់ជាតិស្ករក្នុងរាងកាយ ពេលកំពុងរត់ ដែលជាលទ្ធផលកម្រិតជាតិស្ករក្នុងឈាមមិនខ្ពស់ពេកសម្រាប់មនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម ឬសូម្បីតែអ្នកដែលស្ថិតក្នុងវ័យចំណាយពេលអង្គុយពេញមួយថ្ងៃ តែងតែមានបញ្ហាសាច់ដុំមិនមានសុខភាពល្អ។
៤ សម្រួលអារម្មណ៍កាត់បន្ថយស្ត្រេស ស្ត្រេសគឺជាមូលហេតុមួយក្នុងចំណោមបញ្ហាសុខភាពជាច្រើន។ វាក៏បណ្តាលឲ្យមានបញ្ហាផ្លូវចិត្តដែលត្រូវបានបញ្ជូន។ អាំងតង់ស៊ីតេមធ្យម ជួយអ្នកគេងលក់ស្រួល សូម្បីឲ្យតែមនុស្សចាស់ក៏ដោយ។

៥ ការកែលម្អបុគ្គលិកលក្ខណៈ នៅពេលដែលសុខភាពខាងក្នុងរាងកាយល្អ រូបរាងខាងក្រៅក៏មើលទៅសមាមាត្រគ្នាដែរ។ អ្វីទាំងនេះប៉ះពាល់ដោយផ្ទាល់ទៅលើអារម្មណ៍ ជាពិសេសទាក់ទងនឹងបញ្ហាទំនុកចិត្ត និងទំនាក់ទំនងសង្គម។ ការរត់ទៀងទាត់ជួយរំលាយជាតិខ្លាញ់ ទាំងក្នុងពោះនិងស្បែក។ ប្រសិនបើអ្នករត់ទៀងទាត់រហូតដល់ខ្លាញ់ប្រមូលផ្តុំនៅលើស្បែក (សែលុយឡូស) ថយចុះ នោះស្បែកនឹងរលោងជាងមុនហើយក៏មានទំនុកចិត្តចេញមកតាមហ្នឹងដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វេជ្ជបណ្ឌិតពន្យល់លម្អិត ពីមូលហេតុយើងមានស្លេស្មក្នុងបំពង់ ក អំឡុងភ្ញាក់ពីគេងពេលព្រឹក
ចុចអាន៖ម្ជុលវិទ្យាសាស្ត្រចិន ដែលទទួលស្គាល់ដោយ WHO ពិតជាជួយព្យាបាលជំងឺជាងប្រើថ្នាំ ដូចពាក្យចចាមអារ៉ាម
ចុចអាន៖ដំណាប់ល្មើល្អចំពោះសុខភាពមនុស្សទូទៅ ជាពិសេសជួយស្ត្រីសម្រាលកូនបានលឿន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


