Connect with us

សុខភាព

ម្ជុលវិទ្យាសាស្ត្រចិន ដែលទទួលស្គាល់ដោយ WHO ពិតជាជួយព្យាបាលជំងឺជាងប្រើថ្នាំ ដូចពាក្យចចាមអារ៉ាម

បានផុស

នៅ

ការចាក់ម្ជុលវិទ្យាសាស្ត្រគឺជាវិធីព្យាបាលជំងឺនៅក្នុងឱសថបុរាណចិន ដែលមានប្រវត្តិយូរអង្វែងមកហើយ។ មនុស្សជាច្រើនឆ្ងល់ថា តើវានឹងព្យាបាលយ៉ាងដូចម្តេច ទៅនឹងអ្នកឈឺច្រើនមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បាន​ទទួល​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ

​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​វិទ្យាសាស្ត្រ​ព្យាបាល​ពិត​ប្រាកដ​ ព្រោះ​មនុស្ស​ជា​ច្រើន​នៅ​តែ​យល់​ថា​គ្មាន​ស្តង់ដារ។ វិទ្យាសាស្ត្រ​នៃ​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ គឺ​ជា​វិធី​ព្យាបាល​មួយ​ផ្សេង​ទៀត ដែលមានការទទួលស្គាល់​ជាអន្តរជាតិ​ដោយសារ​អង្គការសុខភាព​ពិភពលោក (WHO) បានប្រកាសថា ខ្លួនទទួលយក​ការព្យាបាល​ជំងឺនេះ ​គឺកាត់​បន្ថយ​រោគ​សញ្ញា​ដោយ​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ។

ការស្រាវជ្រាវថ្មីៗ​បានបង្ហាញថា ជំងឺមួយចំនួនដូចជា ការចាល់អាស៊ីដ ​ឈឺក្បាល ឈឺក្បាលប្រកាំង ​ការ​ព្យាបាលដោយ​ចាក់ម្ជុល​វិទ្យាសាស្ត្រ​មាន​ឥទ្ធិពល​ព្យាបាលប្រហាក់ប្រហែល​ ឬ​ប្រហែល​ជាច្រើនជាង​ការ​ប្រើ​ថ្នាំ ​ព្រោះ​វា​មិន​ប្រថុយ​ផល​ប៉ះពាល់ដូច​ថ្នាំ។

តើ​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ជួយ​ព្យាបាល​ឬ​បន្ថយ​រោគ​សញ្ញា​យ៉ាង​ដូចម្តេច?

ការ​ចាក់ម្ជុលវិទ្យាសាស្ត្រមានទីតាំងស្ថិតនៅត្រង់ចំណុចត្រឹមត្រូវ ដែលមានច្រើនជាង ៣៤៩ ពិន្ទុ។ យោង​តាម​គោលការណ៍​របស់​ចិន​ ការចាក់ម្ជុលវិទ្យាសាស្ត្រគឺជាការធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើងវិញ ជួយ​ជំរុញ​ថាមពល។ ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​រំញោច​សរសៃ​ប្រសាទ ​រំញោច​មុខងារ​ បំបាត់ការ​ឈឺចាប់​ ជួយ​ដល់​ការ​កន្ត្រាក់​សាច់ដុំ។

តើ​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ឈឺចាប់​ទេ?

ម្ជុល​ដែលវេជ្ជបណ្ឌិតប្រើ​គឺ​ស្តើង​និងតូច (ប្រហែល ០.១-០.៣ mm) នៅពេល​ដែល​ម្ជុល​ត្រូវ​បាន​ផ្សាំជាមួយ​សាច់។ នៅពេលយើងមាន​អារម្មណ៍​ឈឺចាប់​ នោះ​រាងកាយ​នឹងឆ្លើយតប​ដោយ​រំញោច​ប្រព័ន្ធ ហើយ​នឹង​បញ្ជូនលំហូរឈាម​ទៅតំបន់​នោះ។

ចាក់​ម្ជុល​វិទ្យាសាស្ត្រ​អាចព្យាបាលជំងឺអ្វីខ្លះ?

រោគសញ្ញានិងជំងឺដែលគេនិយមព្យាបាល​ដោយចាក់ម្ជុលវិទ្យាសាស្ត្រមានដូចខាងក្រោម៖ ការ​ឈឺចាប់​និងជំងឺសាច់ដុំ​ដូចជា រោគសញ្ញាឈឺខ្នងដោយសារ​អង្គុយយូររាប់ម៉ោង ​ឈឺក ឈឺស្មា ឈឺក្បាល ​ឈឺក្បាលប្រកាំង ។ ជំងឺប្រព័ន្ធប្រសាទដូចជា ស្ពឹកម្រាម​ជើង ខ្វិន​មុខ​ ខ្សោយសាច់ដុំ។ ជំងឺផ្លូវដង្ហើមដូចជា​ អាឡ័កស៊ី​ ផ្តាសាយ​រ៉ាំរ៉ៃ ​ ​ជំងឺ​ហឺត ជំងឺ​នៃប្រព័ន្ធ endocrine ដូចជា​ទឹកនោមផ្អែម​ លើស​ឈាម​ សម្ពាធ​ទាប ជំងឺក្រពះនិងពោះវៀនដូចជាការ​ចាល់អាស៊ីត ក្រពះ​ ទល់​លាមក ។ ជំងឺ​រោគស្ត្រីដូចជាការធ្វើ​ឲ្យ​មានតុល្យភាព ការ​កែតម្រូវ​អរម៉ូន​ ការមករដូវ​មិន​ទៀងទាត់។

​ទោះជា​ម្ជុល​វិទ្យាសាស្ត្រ​ល្អ​ក្ដី​ តែ​ក៏​មាន​ក្រុមមនុស្សដែលមិនគួរចាក់ដែរ។ ឧទាហរណ៍វា​ជា​ជំងឺ​ឆ្លង ​ជា​ជំងឺ​មហារីក​ដែលមិនទាន់បានព្យាបាល ជំងឺ​ដែល​ត្រូវការការ​ព្យាបាល​វះកាត់ ​ស្ត្រី​មានផ្ទៃពោះ ​អ្នក​ជំងឺ​សរសៃឈាម​ ដែល​មាន​បញ្ហា​កំណកឈាម ហើយ​បំពាក់​ឧបករណ៍​ការពារ​បេះដូង ៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖ហូបសឹងរាល់ថ្ងៃ មានដឹងអាហារទាំងនេះ ផ្ទុកវីតាមីន D ដែលជួយបង្កើតភាពស៊ាំ ទប់ទល់នឹងវីរុសគ្រប់ប្រភេទ

ចុចអាន៖ប្រយ័ត្ន! ក្រោយជាពីកូវីដ បុរសអាចជួបបញ្ហាខ្សោយផ្លូវភេទ




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ២១ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៦ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤៣ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម