សុខភាព
វិបត្តិ Delta ស្វែងយល់ឲ្យមែនទែន ពីភាពខុសគ្នារវាងផ្ដាសាយនិងរលាកសួត ចៀសវាងទុកយូរនាំធ្ងន់ធ្ងរ
រោគសញ្ញានៃជំងឺផ្តាសាយទូទៅ ជាធម្មតាប៉ះពាល់ដល់ប្រជាជនភាគច្រើន យ៉ាងតិចម្តងក្នុងមួយឆ្នាំ។ វាគឺជាការឆ្លងមេរោគ ដែលប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើ។ មេរោគផ្សេងៗគ្នាជាច្រើនអាចបង្កឲ្យមានជំងឺ ប៉ុន្តែជាទូទៅក្នុងរយៈពេលពីរបីសប្ដាហ៍។ រោគសញ្ញារួមមានច្រមុះហៀរសំបោរ ក្អក ឈឺក្បាល កកស្ទះ និងក្តៅខ្លួន។ ភាពធ្ងន់ធ្ងរនៃរោគសញ្ញាអាចខុសគ្នា។

មានអារម្មណ៍ទូទៅដូចជា នៅក្នុងខ្លួនងងុយតែដេក ហើយឈឺសាច់ដុំ អាចមានការហូរទឹករំអិលតាមច្រមុះនឹងកាន់តែក្រាស់ ហើយប្រែពណ៌ទៅជាពណ៌លឿងឬបៃតង នៅពេលដែលជំងឺវិវត្តន៍។ ការឆ្លងមេរោគបន្ទាប់បន្សំដែលអាចកើតមាន រួមមានការបង្កឲ្យមានការវាយប្រហារដោយជំងឺហឺត រលាក sinusitis ស្រួចស្រាវនៃប្រព័ន្ធ otitis ឬការឆ្លងក្នុងត្រចៀក និងរលាកបំពង់កជាដើម។
មូលហេតុនៃជំងឺផ្ដាសាយទូទៅឆ្លងលឿន មនុស្សម្នាក់អាចឆ្លងជំងឺផ្ដាសាយដោយគ្រាន់តែនៅជិតមនុស្សដែលកណ្ដាស់ ឬក្អក ឬប្រសិនបើចាប់ដៃជាមួយអ្នកឆ្លង។ ជាពិសេសគឺការប៉ះនឹងទ្វារចូលដែលមានមេរោគឆ្លងពីអ្នកឆ្លង។ ការព្យាបាលអាចប្រើឱសថក្នុងផ្ទះរួមមាន ផឹកទឹកឲ្យបានច្រើន ខ្ពុរមាត់ជាមួយទឹកអំបិល និងប្រើថ្នាំក្អកដើម្បីបំបាត់ការឈឺបំពង់ក។ អាស្រ័យលើភាពធ្ងន់ធ្ងរនៃការវាយប្រហារជំងឺផ្ដាសាយ ធម្មតាអាចចំណាយពេលពី ២ ទៅ ១៤ថ្ងៃ។

ចំណែកជំងឺរលាកសួត គឺជាបាក់តេរីវីរុសឬផ្សិតនៅក្នុងធម្មជាតិ វាអាចប៉ះពាល់ដល់សួតមួយឬទាំងពីរ។ ការបង្ករោគបណ្ដាលឲ្យថង់ខ្យល់នៅក្នុងសួត បំពេញដោយខ្ទុះឬសារធាតុរាវ។ ជំងឺរលាកសួតសំដៅទៅលើប្រភេទនៃជំងឺរលាកសួតដែលបណ្ដាលមកពីការឆ្លងបាក់តេរី ដែលបំផ្លាញស្រទាប់ខាងក្នុងនៃប្រព័ន្ធដង្ហើមរួមទាំងបំពង់ក សួត និងបំពង់ខ្យល់ ដែលបណ្ដាលមកពីបាក់តេរី Mycoplasma pneumoniae ។
រោគសញ្ញានៃជំងឺរលាកសួត រួមមានឈឺបំពង់ក អស់កម្លាំង ឈឺក្បាល ក្តៅខ្លួន និងក្អក ដែលកាន់តែអាក្រក់ទៅៗ ខ្លះអាចបង្ហាញពីការដកដង្ហើមឬក្អួត។ មនុស្សម្នាក់ក្នុងចំណោមមនុស្សបីនាក់ដែលវិវត្តទៅជាជំងឺនេះនឹងរីករាលដាលរហូតដល់រលាកសួតពេញខ្លួន។ វាអាចមានរយៈពេល ១ ទៅ ៤ សប្ដាហ៍។ បើអាការស្រាលមិនបាច់ស្វែងរកជំនួយពីគ្រូពេទ្យឡើយ ហើយរោគសញ្ញានឹងជាសះស្បើយដោយខ្លួនឯង បន្ទាប់ពីមួយខែ។ ប៉ុន្តែបើរោគសញ្ញានៃគ្រុនក្ដៅ ផ្ដាសាយ និងក្អក នៅតែមានរយៈពេលលើសពី ១ សប្ដាហ៍ គឺត្រូវតែធ្វើតេស្តរោគវិនិច្ឆ័យ ដើម្បីចៀសវាងផលវិបាកនៅពេលក្រោយ។ នៅពេលធ្វើរោគវិនិច្ឆ័យ ការព្យាបាលនឹងឆាប់ជាសះស្បើយលឿន។

បើអ្នកឈឺមិនបានព្យាបាល ១ ភាគ ៣ នៃអ្នកជំងឺប្រឈមនឹងការវិវត្តទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ។ ផលវិបាកផ្សេងទៀតអាចរួមមានជំងឺរលាកខួរក្បាល ឬហើមខួរក្បាល ភាពស្លេកស្លាំង hemolytic ដែលបណ្ដាលឲ្យមានការថយចុះកោសិកាឈាមក្រហម នៃរាងកាយ មុខងារខ្សោយតម្រងនោម ដែលនាំឲ្យមានបញ្ហាតម្រងនោម និងបញ្ហាស្បែកលេចឡើងជាកន្ទួល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិបត្តិ Delta កុំប្រហែស តាមដានឲ្យជាប់រឿងសំបោរហៀរ ក៏អាចបញ្ជាក់ពីអាការក្នុងរាងកាយធ្ងន់ឬស្រាល
ចុចអាន៖មានទម្លាប់ចឹងសោះ! បានចេះតែឈឺមិនលោះពេលនៅសម័យ Delta នេះ
ចុចអាន៖ឈប់ខ្លាច! វ៉ាក់សាំងដូសទី ៣ នឹងបង្កើតអង់ទីគ័របានពេញលេញ ដើម្បីវាយបំបែក Delta ឲ្យចៀសឆ្ងាយ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


