សុខភាព
ភេសជ្ជៈប៉ុន្មានមុខនេះល្អសម្រាប់ផឹក ក្រោយពេលហាត់ប្រាណរួច
ក្រោយពីហាត់ប្រាណហើយយើងអាចនឹងអស់កម្លាំង និងបាត់បង់ជាតិទឹក ហេតុនេះហើយការបន្ថែមថាមពលដល់រាងកាយក្រោយពីហាត់ប្រាណហើយ គឺមានសារៈសំខាន់ណាស់ ជាពិសេសក្នុងចន្លោះ៣០នាទីទៅពីរម៉ោងក្រោយហាត់ប្រាណរួច។ វិធីដែលងាយស្រួលគឺភេសជ្ជៈដែលមានប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ហើយអ្នកជំនាញបានណែនាំភេសជ្ជៈប៉ុន្មានមុខនេះ។
១. ទឹកដោះគោសូកូឡា

ទឹកដោះគោសូកូឡាគឺជាជម្រើសភេសជ្ជៈ ដ៏ល្អក្រោយពេលហាត់ប្រាណ ព្រោះទឹកដោះគោសូកូឡាមានប្រូតេអ៊ីន និងកាបូអ៊ីដ្រាតច្រើន។ ទឹកដោះគោសូកូឡាមានជាតិខ្លាញ់តិចមួយកែវផ្តល់ប្រូតេអ៊ីនប្រហែល៨ក្រាម។ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតសុទ្ធតែសំខាន់ក្នុងការជួយបំពេញថាមពល និងជួយឲ្យសាច់ដុំត្រលប់មកសភាពដើមវិញលឿន។ ទឹកដោះគោសូកូឡាក៏ផ្តល់សារធាតុចិញ្ចឹមផ្សេងទៀតដូចជាកាល់ស្យូម ប៉ូតាស្យូម សូដ្យូម និងម៉ាញេស្យូមដែលយើងបាត់បង់តាមរយៈការបែកញើស។
២. ម្សៅប្រូតេអ៊ីន (Protein Shake)

ម្សៅប្រូតេអ៊ីនមានអ្វីគ្រប់យ៉ាងដែលរាងកាយត្រូវការក្រោយពីហាត់ប្រាណរួច។ ប៉ុន្តែអ្នកជំនាញបានណែនាំថាគួរជ្រើសរើសម្សៅប្រូតេអ៊ីនដែលមានប្រូតេអ៊ីន កាបូអ៊ីដ្រាត និងជាតិខ្លាញ់។ ប្រូតេអ៊ីនគឺជួយដល់ការជាសះស្បើយរបស់សាច់ដុំ។ សម្រាប់ការជាសះស្បើយរបស់សាច់ដុំ យកល្អគួរញ៉ាំប្រូតេអ៊ីនឲ្យបាន២០-៣០ក្រាម។
៣. ទឹកក្រូចស្រស់

ទឹកក្រូចស្រស់ក៏ជាជម្រើសភេសជ្ជៈល្អសម្រាប់ក្រោយពេលហាត់ប្រាណដែរ។ គ្នាយើងមួយចំនួនអាចនឹងមិនដឹងពីសារធាតុចិញ្ចឹមដែលមានក្នុងទឹកក្រូចស្រស់។ ក្នុងទឹកក្រូចស្រស់មានវីតាមីន C និងប៉ូតាស្យូមដែលយើងបាត់បង់ពេលបែកញើស។ ម៉្យាងទៀត ទឹកក្រូចស្រស់ក៏មានផ្ទុកកាបូអ៊ីដ្រាតងាយរំលាយដែរ។
៤. ទឹកដូង

ទឹកដូងមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ នៅមានផ្ទុកអេឡិចត្រូលីតដូចជាម៉ាញេស្យូម និងប៉ូតាស្យូមទៀតផង។ ទោះបីជាទឹកដូងមានជាតិសូដ្យូមទាប និងមិនមែនជាជម្រើសដែលល្អបំផុតសម្រាប់អ្នកហាត់ប្រាណខ្លាំងៗក៏ដោយ ប៉ុន្តែទឹកដូងក៏អាចជួយបំពេញជាតិទឹកបាន។ ហេតុនេះហើយទឹកដូងគឺជាភេសជ្ជៈល្អមួយសម្រាប់អ្នកហាត់ប្រាណប្រើកម្លាំងតិចៗ។
៥. ទឹក

ទឹកគឺសំខាន់ណាស់មិនថាមុន ឬអំឡុងពេល ឬក្រោយពេលហាត់ប្រាណទេ ព្រោះអាចការពារមិនឲ្យរាងកាយបាត់បង់ជាតិទឹកបាន។ ទឹកធម្មតាមានផ្ទុកអេឡិចត្រូលីតក្នុងបរិមាណតិច ដូចនេះហើយក្រោយពីហាត់ប្រាណខ្លាំងៗ យើងអាចជ្រើសរើសទឹករ៉ែជំនួសបាន ព្រោះទឹករ៉ែមានផ្ទុកអេឡិចត្រូលីតច្រើនជាងទឹកធម្មតា។ យ៉ាងណាមិញ ក្រៅពីត្រូវការអេឡិចត្រូលីត យើងក៏ត្រូវការប្រូតេអ៊ីន និងកាបូអ៊ីដ្រាតដើម្បីជួយដល់ការជួសជុលសាច់ដុំដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូេពេទ្យ
ចុចអាន៖ ភេសជ្ជៈ ៨ ប្រភេទ កុំផឹកឲ្យសោះ សម្រាប់អ្នកធាត់ខ្លាំង ឬចង់សម្រកទម្ងន់
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


