សុខភាព
ភេសជ្ជៈ ៨ ប្រភេទ កុំផឹកឲ្យសោះ សម្រាប់អ្នកធាត់ខ្លាំង ឬចង់សម្រកទម្ងន់
មូលហេតុចម្បងដែលធ្វើឲ្យរាងកាយមានជាតិខ្លាញ់ មិនអាស្រ័យតែលើការហូបទេ វារួមបញ្ចូលទាំងការផឹកភេសជ្ជៈមួយចំនួនដែរ។
ភេសជ្ជៈខ្លះរួមចំណែកដល់ការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយ ដូច្នេះសូមបញ្ឈប់ភ្លាមៗ ចំពោះភេសជ្ជៈ ៨ មុខខាងក្រោមនេះ ចំពោះអ្នកកំពុងធាត់ខ្លាំង ឬចង់សម្រកទម្ងន់ ៖
១ ទឹកផ្លែឈើប្រអប់ឬកំប៉ុង មានវីតាមីននិងសារធាតុរ៉ែ ប៉ុន្តែកុំភ្លេចថាភេសជ្ជៈនេះមានជាតិស្ករ។ ថ្វីត្បិតតែការផ្សាយពាណិជ្ជកម្មនិយាយថា មិនមានបន្ថែមជាតិស្ករក៏ដោយ តែផ្លែឈើអស់នេះមានជាតិហ្វ្រេសតូសនៅក្នុងខ្លួនវារួចទៅហើយ។

២ ទឹកផ្លែឈើក្រឡុក ទឹកក្រឡុកទោះបីជាវាមើលទៅដូចជាភេសជ្ជៈដែលមានសុខភាពល្អក៏ដោយ ប៉ុន្តែកុំភ្លេចថាគ្រឿងផ្សំផ្សេងទៀតដូចជា ទឹកស៊ីរ៉ូ ទឹកដោះគោ យ៉ាអួ ឬទឹកដោះគោខាប់ផ្អែម គឺជាគ្រឿងផ្សំទាំងអស់ដែលមិនត្រឹមតែបន្ថែមជាតិស្ករដល់រាងកាយនោះទេ វាក៏បណ្ដាលឲ្យជាតិខ្លាញ់កក់កុញច្រើនដែរ។
៣ ភេសជ្ជៈរ៉ែ ភេសជ្ជៈកីឡាផ្សេងទៀត មិនសមស្របសម្រាប់ការផឹកក្នុងអំឡុងពេលកាត់បន្ថយជាតិខ្លាញ់ឡើយ។ ភេសជ្ជៈនេះស័ក្តិសមសម្រាប់អត្តពលិក ដែលហាត់ប្រាណខ្លាំង ឬអ្នកដែលធ្វើការច្រើនម៉ោងជាប់ៗគ្នា ដែលត្រូវការជាតិស្ករបន្ថែម ដើម្បីធ្វើឲ្យសុខភាពនិងសកម្មភាពរបស់ពួកគេប្រសើរឡើង។
៤ តែកាហ្វេកាកាវដាក់ទឹកកក វាជាប្រភេទភេសជ្ជៈពេញនិយមមិនអាចប្រកែកបាន សម្រាប់នារីការិយាល័យនិងអ្នកធ្វើការធម្មតា។ ភេសជ្ជៈប្រភេទនេះជាធម្មតាត្រូវបានបន្ថែមទៅក្នុងជាតិស្ករ ទឹកដោះគោខាប់ គ្រឿងផ្សំទាំងនេះមិនសមស្របសម្រាប់ការកាត់បន្ថយជាតិខ្លាញ់ទេ។

៥ ភេសជ្ជៈកំប៉ុង ដែលភាគច្រើនមានផ្ទុកជាតិស្កររហូតដល់ ៤០ ក្រាម។ ដូច្នេះតើអ្នកកំពុងសម្រកទម្ងន់ឬចង់កម្ចាត់ជាតិខ្លាញ់ចេញពីរាងកាយ យកល្អគួរតែចៀសវាងការផឹកទឹកកំប៉ុង ឬភេសជ្ជៈទាំងនេះដាច់ខាត។
៦ ភេសជ្ជៈមានជាតិអាល់កុល ការផ្ទុកភេសជ្ជៈមានជាតិអាល់កុលគ្រប់ប្រភេទមានកាឡូរីខ្ពស់ ដែលស្ទើរតែស្មើនឹងកាឡូរីខ្លាញ់។ ដូច្នេះការផឹកភេសជ្ជៈប្រភេទនេះ មិនខុសពីការផឹកខ្លាញ់តាមលំនាំដើមឡើយ។
៧ ភេសជ្ជៈដែលមិនមានព័ត៌មានអាហារូបត្ថម្ភ ត្រូវបានគេចាត់ទុកថា ជាភេសជ្ជៈដែលក្មេងស្រីៗចង់កាត់បន្ថយជាតិខ្លាញ់គួរចៀសវាង។ ដោយសារតែភេសជ្ជៈមិនមានស្លាកអាហារូបត្ថម្ភច្បាស់លាស់។ ដោយចៀសមិនផុត យើងមិនដឹងថាប្រភេទសារធាតុចិញ្ចឹមប្រភេទណា ដែលរាងកាយទទួលបានឡើយ។

៨ ភេសជ្ជៈជាតិស្ករលើសពី ១០ក្រាម នេះជាភេសជ្ជៈចុងក្រោយដែលមិនត្រូវបានណែនាំសម្រាប់ក្មេងស្រីដែលកាត់បន្ថយជាតិខ្លាញ់គឺជាភេសជ្ជៈដែលមានជាតិស្ករលើសពី ១០ ក្រាមមិនថាជាទឹកដោះគោយ៉ាអួទឹកផ្លែឈើទឹកផ្លែឈើតែឬកាហ្វេ និងភេសជ្ជៈផ្សេងទៀត ។ ល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីបានជា “មីកញ្ចប់” មិនសមស្របសម្រាប់មនុស្សដែលចង់ស្រកទម្ងន់ ?
ចុចអាន៖អត្ថប្រយោជន៍ ៥ យ៉ាងបានមកពីការរត់ ជួយកាត់បន្ថយស្ត្រេសនិងធ្វើឲ្យអាយុវែង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


