សុខភាព
ជក់បារីអេឡិចត្រូនិក អាចធ្វើឲ្យស្លាប់លឿនជាងជក់បារីធម្មតា
ការជក់បារីអេឡិចត្រូនិកគឺជាវិធីជក់ថ្មីម្យ៉ាងដែលបានកើនឡើងយ៉ាងគំហុកក្នុងចំណោមយុវវ័យសម័យថ្មី។ ចំនួននេះមានការកើនឡើងពី២៥លាននាក់នៅឆ្នាំ២០១៥ ទៅ៤១លាននាក់នៅឆ្នាំ២០១៨។ ឧស្សាហកម្ម បារីអេឡិចត្រូនិកនេះរីកលូតលាស់និងមានតម្លៃខ្ទង់ពាន់លានក្នុងរយៈពេល៥ឆ្នាំមានការឡើងពី២៨,៧៦ពាន់លានដុល្លារទៅ៨០,៤៥២ពាន់លានដុល្លារ។ ដោយសារមានការកើនឡើងច្រើននៃអ្នកជក់និងការប្រើប្រាស់ក្លិនច្រើនប្រភេទ សក្ដានុពលនៃសហគ្រាសផលិតបារីប្រភេទនេះនៅតែបន្តរីកចំរើនមិនឈប់នោះទេ។

ប៉ុន្តែនៅសហរដ្ឋអាមេរិកថ្មីៗនេះមានករណីស្លាប់ និងមានករណីសម្រាកពេទ្យជាច្រើនទៀត ដែលថាបណ្ដាលមកពីបារីអេឡិចត្រូនិកនេះ ក៏ដូចជាបង្កជាជំងឺសួតផ្សេងៗទៀតដែរនោះ ធ្វើឲ្យឧស្សាហកម្មនេះមានការរាំងស្ទះខ្លះដែរ។ គ្រូពេទ្យទូទាំងពិភពលោកក៏ដូចជាអ្នកជំនាញផ្នែកសុខភាពបានលើកឡើងថាការជក់បារីអេឡិចត្រូនិកអាចបង្កឲ្យមានផលវិបាករ៉ាំរ៉ៃទៅលើសួត ហើយស្នើឲ្យមានការបន្ថយការជក់បារីតាមវិធីនេះ តាមដែលអាចធ្វើបាន។ ទោះមានការអះអាងពីសុវត្ថិភាពទៅលើការជក់បារីអេឡិចត្រូនិកនេះក៏ដោយ ក៏អត្រានៃការស្លាប់នៅតែអាចកើតមានឡើងដោយករណី៣យ៉ាង៖
ការប្រឈមនឹងការស្លាប់ភ្លាមៗ
ទំនាក់ទំនងនៃការស្លាប់និងការជក់បារីគឺបកស្រាយបានដោយសារការជក់ញឹកញាប់ច្រើនឆ្នាំ និងការកើនឡើងនៃកម្រិតនៃការជក់។ បារីអេឡិចត្រូនិកគឺអាចបង្កផលវិបាកដល់សុខភាពនេះបើយោងទៅតាមអ្នកប្រឹក្សាសុខភាពរបស់សហរដ្ឋអាមេរិក។បើតាមរបាយការណ៍ដទៃទៀតវិញករណីស្លាប់និងការសម្រាកពេទ្យដោយសារវិបត្តិសួតទាំងឡាយសុទ្ធតែមានប្រវត្តិធ្លាប់ជក់បារីអេឡិចត្រូនិកទាំងអស់មិនថារយៈពេលណានោះទេ។ករណីមួយរបស់អ្នកជំងឺសម្រាកពេទ្យដោយសារការបារីអេឡិចត្រូនិក គឺយុវជនម្នាក់វ័យអាយុ១៨ឆ្នាំបានលើកឡើងថាស្ថានភាពសាច់សួតរបស់គាត់មើលទៅទ្រុឌទ្រោមដូចសួតរបស់មនុស្សអាយុ៧០ឆ្នាំអ៊ីចឹង។
សារធាតុគីមីផ្សេងៗ

ការស្រាវជ្រាវរកមើលសារធាតុគីមីដែលមាននៅក្នុងបារីអេឡិចត្រូនិកគឺពិបាកខ្លាំងណាស់។ យើងគ្រាន់តែអាចកំណត់បាននូវសារធាតុបង្កគ្រោះថ្នាក់សំខាន់មួយចំនួនប៉ុណ្ណោះ ប៉ុន្តែមួយចំនួនធំទៀតគឺនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើង។ទាំងនេះគឺដោយសារក្លិននិងរសជាតិនៃបារីអេឡិចត្រូនិកគឺមានភាពខុសគ្នាទៅតាមរោងចក្រ។ មូលហេតុមួយទៀតគឺថាអ្នកជក់ទាំងឡាយមានសិទ្ធិក្នុងការលាយល្បាយរសជាតិទាំងនេះដោយខ្លួនឯងដែលធ្វើឲ្យមានប្រតិកម្មរវាងធាតុគីមីផ្សេងៗដែលអ្នកជំនាញមិនអាចកំណត់បាន។
ឧទាហរណ៍ជាក់ស្ដែងគឺប្រតិកម្មរវាងប្រូពីឡែនគ្លីកុន និងសារធាតុក្លិនអាល់ដេអ៊ីតបង្កទៅជាអាសេតាលដែលជាធាតុបង្កធ្វើឲ្យការទទួលរំញោចរបស់កោសិកាសួត និងបំពង់ខ្យល់មានវិបត្តិទាំងផ្នែកខាងលើនិងខាងក្រោម។ ដោយសារតែការមិនយកចិត្តទុកដាក់របស់រោងចក្រទៅលើបញ្ហានេះហើយដែលធ្វើឲ្យមិនមានការដាក់បម្រាមនៅលើកញ្ចប់បារីអេឡិចត្រូនិក។លើសពីនេះទៅទៀតដោយសារតែភាពថ្មីថ្មោងនៃការជក់បារីអេឡិចត្រូនិកនេះការស្រាវជ្រាវដែលឆ្លើយតបទៅនឹងវិបត្តិសុខភាពរយៈពេលវែងគឺមិនទាន់មាននៅឡើយ។
កាន់តែឆាប់ជក់កាន់តែឆាប់ខូចសុខភាព
នៅប្រទេសម៉ាឡេស៊ីការជាវបារីគឺខុសច្បាប់សម្រាប់អតិថិជនដែលមានអាយុតិចជាង១៨ឆ្នាំ ប៉ុន្តែច្បាប់ស្ដីពីការជក់បារីអេឡិចត្រូនិកគឺមិនមាននោះទេដែលរបាយការណ៍ខ្លះបានបង្ហាញថាមានកុមារអាយុ៨ឆ្នាំទៀតផងដែលធ្លាប់ជក់។ ការញៀនជាតិនីកូទីនក្នុងវ័យក្មេងនេះហើយដែលបង្កឲ្យមានការប៉ះពាល់ដល់សុខភាពកាន់តែឆាប់ក៏ដូចជាបញ្ហាដទៃទៀតដែលបង្កពីសារធាតុគីមីផ្សេងៗក្នុងបារីអេឡិចត្រូនិកនេះ។ យោងតាមអង្គការប្រយុទ្ធប្រឆាំងជំងឺឆ្លង អាយុជាមធ្យមនៃអ្នកដែលមានបញ្ហាសួតបណ្ដាលមកពីបារីអេឡិចត្រូនិកគឺមានតាំងពីអាយុ១៩ឆ្នាំមកម្ល៉េះ។
បារីអេឡិចត្រូនិកគ្មានផលល្អអ្វីនោះទេ

ដោយសារតែវិបត្តិសុខភាពដែលប៉ះពាល់ដោយសារការជក់បារីអេឡិចត្រូនិកមិនទាន់សិក្សាច្បាស់នៅឡើយ អ្នកស្រាវជ្រាវនៅតែមិនទាន់ហ៊ានសន្មតថាសារធាតុគោលអ្វីដែលបង្កឲ្យមានផលវិបាកទាំងនេះ។ការសិក្សាបែបវិទ្យាសាស្ត្រគឺត្រូវការរយៈពេលយូរដើម្បីបានលទ្ធផលជាក់លាក់តែទោះជាយ៉ាងណាក៏ដោយគ្រូពេទ្យក៏មិនរង់ចាំរហូតដល់ហួសពេលនោះដែរ។បម្រាមនៃការជក់បារីអេឡិចត្រូនិកបានកើនឡើងដើម្បីទប់ស្កាត់បញ្ហានេះ។ការសម្រេចចិត្តប្ដូរប្រភេទជក់ក្នុងករណីអ្នកដែលផ្លាស់ប្ដូរពីការជក់បារីធម្មតាមកបារីអេឡិចត្រូនិកគឺមិនណែនាំនោះទេ។ ក្នុងការទប់ស្កាត់ទង្វើនេះឲ្យបានជោគជ័យរដ្ឋាភិបាលម៉ាឡេស៊ីបានបង្កើនការយកចិត្តទុកដាក់ក្នុងប្រព័ន្ធសេវា mQuit៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកជក់បារី បញ្ឈប់ពេលនេះដូចជួយអ្នកជុំវិញខ្លួន Delta កំពុងឆ្លងខ្លាំង សូមផ្ដោតលើសុខភាពជាចម្បង
ចុចអាន៖ កូវីដកំពុងរីករាលដាលខ្លាំង ប្រុសៗគួរផ្ដាច់បារីក្នុងពេលនេះល្អបំផុត
ចុចអាន៖ អ្នកជក់បារីអេឡិចត្រូនិក(E-Cigarette) អាចប្រកាច់ ឬវង្វេង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន