សុខភាព
ជិតដល់រដូវជួបជុំបងប្អូន ម៉ាក់ប៉ាប្រយ័ត្នប្រយែងសុខភាពកូនៗពីកូវីដ-១៩
រដូវភ្ជុំបិណ្ឌជិតឈានចូលមកហើយ ភាគច្រើនគ្នាយើងមួយចំនួនច្បាស់មានការជួបជុំគ្រួសារបន្តិចបន្តួច បន្ទាប់ពីត្រលប់មកពីវត្តវ៉ាវិញ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនត្រូវភ្លេចការពារខ្លួន និងមនុស្សជាទីស្រលាញ់របស់យើងពីជំងឺកូវីដ-១៩ ឬវីរុសបំប្លែង Delta ឡើយ ពិសេសសុខភាពកូនតូចៗ ព្រោះវាក៏មានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ មិនថាជួបជុំមនុស្សតិច ឬច្រើនក្ដី។

បើប្រៀបធៀបនឹងមនុស្សធំ រាងកាយកូនក្មេងអាចទប់ទល់នឹងវីរុសកូវីដ-១៩ បានល្អជាង ហើយសុខភាពក្មេងក៏មិនងាយទ្រុឌទ្រោមដូចសុខភាពមនុស្សធំដែរ ក្រោយឆ្លងវីរុសកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលទប់ស្កាត់ និងប្រយុទ្ធជំងឺឆ្លងអាមេរិក (CDC) ។
ស្របគ្នានេះ ដើម្បីការពារសុខភាពកុមារពីជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កម្ពុជាយើងបានអនុញ្ញាតឲ្យក្មេងក្រោមអាយុ១២ ដល់ក្រោម ១៨ឆ្នាំ ចាក់វ៉ាក់សាំងកូវីដ-១៩ តាំងពីថ្ងៃទី០១ សីហា ២០២១មកម្ល៉េះ។ យ៉ាងនេះក្ដី អាអូនក្រោម១២ឆ្នាំ និងក្មេងៗមួយចំនួនដែលមិនទាន់បានទទួលវ៉ាក់សាំងនៅតែប្រឈមការឆ្លងជំងឺនេះ ហេតុនេះម៉ាក់ប៉ាគួរតែចេះពីវិធានការការពារសុខភាពកូនៗពីការឆ្លងមេរោគកាចសាហាវដូចខាងក្រោម៖

១. ប្រាកដថាកូនៗលាងដៃបានត្រឹមត្រូវជាមួយសាប៊ូ នឹងទឹកស្អាតញឹកញាប់ តាមដែលអាចធ្វើទៅបាន។ នេះបើតាមការណែនាំរបស់វេជ្ជបណ្ឌិត Maria Van Kerkhove បម្រើការនៅអង្គការសុខភាពពិភពលោក(WHO) ។
២. ម៉ាក់ប៉ាអាចប្រើអាល់កុលលាងដៃកូនបាន ប៉ុន្តែបើតាមការលើកឡើងរបស់ American Academy of Pediatrics (AAP) អះអាងថា ក្មេងៗក្រោមអាយុ ៥ឆ្នាំមិនគួរប្រើទេ ព្រោះអាចពុល យកល្អលាងនឹងសាប៊ូ និងទឹកស្អាតវិញ។
៣. ដើម្បីសុខភាពកូន ម៉ាក់ប៉ាគួរបង្រៀនកូនឲ្យចេះប្រើកែងដៃខ្ទប់ច្រមុះ មាត់ ពេលក្អក ឬកណ្ដាស់
៤. បង្រៀនកូនឲ្យចេះពាក់ម៉ាសបានត្រឹមត្រូវ។ ម៉ាសត្រូវគ្របច្រមុះ មាត់ឲ្យជិត ពិសេសមុនពេលពាក់ម៉ាស់ ឬប៉ះពាល់ម៉ាស់ត្រូវប្រាកដថា ដៃស្អាត។
៥. ប្រាប់កូនឲ្យចេះរក្សាគម្លាតពីអ្នកដទៃ មិនថាជាសមាជិកគ្រួសារ ឬមិត្តភ័ក្ដិមកលេងទេ ត្រូវនៅឲ្យឆ្ងាយយ៉ាងហោចណាស់ ១ម៉ែត្រកន្លះពីមនុស្សជុំវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង
ចុចអាន៖ ក្មេងៗក្រោយជាសះស្បើយពីកូវីដ បើមានរោគសញ្ញាមួយនេះ ប្រញាប់នាំទៅជួបពេទ្យភ្លាម
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


