ចេកអាំង មិនត្រឹមឆ្ងាញ់មួយមុខ តែជួយដល់អ្នកចង់សម្រកទម្ងន់ និងបំបាត់ការទល់លាមក
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ចេកអាំង មិនត្រឹមឆ្ងាញ់មួយមុខ តែជួយដល់អ្នកចង់សម្រកទម្ងន់ និងបំបាត់ការទល់លាមក

បានផុស

នៅ

បន្ថែមពីលើអត្ថប្រយោជន៍នៃផ្លែចេកខ្ចីឬទុំ ចេកអាំងក៏ជាជម្រើសមួយសម្រាប់អ្នកនិយមចូលចិត្តហូប ព្រោះវាល្អចំពោះសុខភាពខ្លាំង តែយើងអាចនឹងមិនដឹងសោះតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោម​ជា​ប្រយោជន៏​ដែល​យើង​ទទួល​បាន​ពីចេកអាំង៖

១ ជួយ​បំបាត់​ការ​ទល់លាមក

ចេកអាំងបង្កើនមាតិកាជាតិស្ករអូលីកូសាខាដ នេះគឺជាអាហារសម្រាប់បាក់តេរីល្អ ៗ នៅក្នុងពោះវៀន។ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវបរិស្ថានពោះវៀន ហើយជាលទ្ធផលការពារ​ការ​ទល់លាមក​បាន​ល្អ។

២ ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ

ប្រហែល ៧០ ភាគរយ​នៃប្រព័ន្ធការពាររាងកាយ ​ត្រូវបានបង្កើតឡើងនៅក្នុងពោះវៀន។ នៅពេល​បរិស្ថានពោះវៀនល្អប្រព័ន្ធការពាររាងកាយរបស់រាងកាយ នឹងមានភាពប្រសើរឡើង។ ម្យ៉ាងទៀត​ចេកអាំង វាក៏ជួយធ្វើ​ឲ្យ​រាងកាយឡើងកំដៅ ដែលជាលទ្ធផលរាងកាយរឹងមាំ។

៣ មាន​ឥទ្ធិពល​លើ​ការ​សម្រក​ទម្ងន់

ប្រសិន​បើបរិស្ថានពោះវៀនមិនល្អ នឹងបណ្តាលឲ្យ​មានការប្រមូលផ្តុំឧស្ម័នខ្ពស់​នៅ​ក្នុង​ពោះវៀន ហើយជាលទ្ធផលកាត់បន្ថយការរំលាយ​អាហារ ថាមពលរបស់រាងកាយ ធ្វើ​ឲ្យ​ខ្លាញ់ងាយស្រួល។ ការទទួលទានចេកអាំង​ដែលមានមាតិកាខ្ពស់នៃអូលីកូសសាខាដ​ ជួយដល់បរិស្ថាននៅក្នុងពោះវៀន។ ជាលទ្ធផលការបញ្ចេញចោលអាចប្រែជាធម្មតា ជួយបង្កើនការ​រំលាយ​អាហារ​នៅក្នុងថាមពល​របស់​រាងកាយផងដែរ វាជាវិធីល្អក្នុងការ​សម្រក​ទម្ងន់​ពី​ខាងក្នុង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្សិតសាមញ្ញ តែជួយការពារបញ្ហាភ្លេចភ្លាំង និងខួរក្បាលបានល្អ

ចុចអាន៖អាហារ ៦ មុខ សក្ដិសមសម្រាប់អ្នកចង់សម្រកទម្ងន់ និងកំពូលឆ្ងាញ់ហូបមិនចេះណាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services