កុមារចាក់វ៉ាក់សាំងប្រភេទ mRNA មានគ្រោះថ្នាក់នៃរលាកស្រោមបេះដូង បើចេញអាការទាំងនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កុមារចាក់វ៉ាក់សាំងប្រភេទ mRNA មានគ្រោះថ្នាក់នៃរលាកស្រោមបេះដូង បើចេញអាការទាំងនេះ

បានផុស

នៅ

បន្ទាប់ពីកូនៗទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩រួច ឪពុកម្ដាយគ្រប់រូបត្រូវតាមដានសញ្ញាគ្រោះថ្នាក់មួយចំនួន ព្រោះក្មេងខ្លះអាចមានបញ្ហារលាកស្រោមបេះដូង ហើយប្រសិនបើអាការមិនស្រួលកើតឡើងភ្លាមៗ ត្រូវនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Are You Pushing Your Child's Heart Rate Up Too High? – Cleveland Clinic

កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ លោកវេជ្ជបណ្ឌិត Somsak Ankasil អគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្ត្រថៃ បានថ្លែងថា ក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩ ជំងឺរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូងចំពោះកុមារ ហាក់មានហានិភ័យទាបណាស់។

ប៉ុន្តែក្មេងមួយចំនួនអាចទទួលរងជំងឺរលាកសាច់ដុំបេះដូង ឬរលាកស្រោមខួរ បន្ទាប់ពីចាក់វ៉ាក់សាំង ដែលរោគសញ្ញាព្រមានរួមមាន ឈឺទ្រូង តឹងក្នុងទ្រូង ដង្ហើមខ្លី ឬឈឺចាប់ពេលដកដង្ហើម ញ័រទ្រូង និងដួលសន្លប់។

យ៉ាងណាមិញ សញ្ញាព្រមាននៃគ្រោះថ្នាក់ទាំងនេះ កើតឡើងតែចំពោះក្មេងៗដែលចាក់វ៉ាក់សាំងផលិតតាមបច្ចេកវិទ្យា mRNA (វ៉ាក់សាំង Pfozer, Moderna) ប៉ុណ្ណោះ។ ដូច្នេះអ្នកដែលបានទទួលវ៉ាក់សាំងប្រភេទ mRNA គួរតែតាមដានពីរោគសញ្ញារបស់ពួកគេឱ្យមែនទែន។ ប្រសិនបើមានរោគសញ្ញាដូចដែលបានរៀបរាប់កើតឡើងក្នុងរយៈពេល ១ សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំង សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើការវាយតម្លៃ។

6 Questions Parents Are Asking About COVID-19 Vaccines for Kids - COVID-19,  Featured, Health Topics, Pediatrics - Hackensack Meridian Health

ដោយឡែក លោកវេជ្ជបណ្ឌិត Adisai Phattatang នាយកវិទ្យាស្ថានជាតិសុខភាពកុមារ Queen Sirikit បានបន្ថែមលើករណីនេះថា ជំងឺរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូង បណ្តាលមកពីវ៉ាក់សាំងកូវីដ-១៩ ប្រភេទ mRNA ត្រូវបានគេរកឃើញញឹកញាប់នៅក្នុងដូសទី ២ ជាងដូសដំបូង និងនៅលើក្មេងប្រុសជំទង់ដែលមានអាយុពី ១២-១៧ ឆ្នាំ។  ចំណែកមនុស្សអាយុ ១៨-២៤ ឆ្នាំ មិនត្រូវបានរកឃើញមានបញ្ហាទាំងនោះឡើយ។

ទោះជាកុមារខ្លះបានប្រទះនឹងបញ្ហានេះក្ដី ឱ្យតែពួកគេស្វែងរកការព្យាបាលទាន់ពេលវេលា និងប្រើថ្នាំតាមវេជ្ជបញ្ជា អ្នកជំងឺនឹងជាសះស្បើយ ក្នុងពេលដ៏ខ្លី។

Cystic Fibrosis Center | HSHS St. Vincent Hospital

វេជ្ជបណ្ឌិតបានទូន្មានថា ការទទួលថ្នាំបង្ការកូវីដ-១៩ នៅតែជាជម្រើសល្អបំផុត។ ដោយសារតែអត្ថប្រយោជន៍ដែលទទួលបានពីវ៉ាក់សាំងគឺធំជាងហានិភ័យ។ ដូច្នេះ វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការការពាររោគធ្ងន់ធ្ងរ ឬការស្លាប់។ មិនតែប៉ុណ្ណោះ វាអាចការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។

យ៉ាងណាមិញ ទោះបីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញហើយក៏ដោយ អ្នកនៅតែត្រូវពាក់ម៉ាស រក្សាគម្លាត ហើយលាងដៃឱ្យបានទៀងទាត់ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ thairath

ចុចអាន៖ ចាក់ AstraZeneca រួច ចេញអាការទាំង៦នេះ គឺជាសញ្ញានៃការកកឈាម

ចុចអាន៖ វ៉ាក់សាំង Pfizer ទំនងបង្កហានិភ័យរលាកសាច់ដុំបេះដូងចំពោះក្មេងប្រុសជំទង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ការ​អំពាវ​នាវ​កំពុង​កើន​ឡើង​ឲ្យ​ហាម​ប្រើ​អាវុធ​ពិត​ក្នុង​​ការ​ថត​​ភាព​យន្ត

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងសុខាភិបាល ឈប់តម្រូវឱ្យក្រុមគ្រូពេទ្យ និងក្រុមផ្ដល់សេវាជួរមុខធ្វើចត្តាឡីស័កទៀតហើយ​

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

ប្រទេសស៊ូដង់ កំពុងផ្ទុះរដ្ឋប្រហារ

KPT+៥៧ នាទី មុន

គន្លឹះ ៥យ៉ាង ដើម្បីក្លាយជាអ្នកនិពន្ធ ពីម្ចាស់ជយលាភីពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ ២០២១

ព័ត៌មានជាតិ១ ម៉ោង មុន

លោក លី ធុជ ​អំពាវ​នាវ​​អ្នក​វិនិយោគចិន​ ចូលរួម​​ជំរុញ​ឆ្ពោះ​ទៅរក​ខេត្ត​ព្រះ​សីហនុ អស់​​ការ​គំរាមកំហែង​ដោយ​សារ​មីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services