ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដ ២៤០ លានដូស ប្រឈមការបោះចោលនៅជប៉ុន អាមេរិកនិងអឺរ៉ុប
ប្រទេសជឿនលឿន កំពុងស្តុកទុកវ៉ាក់សាំងការពារមេរោគកូវីដ-១៩ រាប់រយលានដូស ដែលប្រឈមនឹងការផុតកំណត់ មុនពេលពួកគេអាចផ្តល់ទៅឲ្យប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលពិបាករកថ្នាំបង្ការ។
វ៉ាក់សាំងប្រហែល ១០០ លានដូសដែលបានទិញឬសន្យាផ្ដល់ឲ្យដោយ សមាជិកក្រុមប្រទេស G7 និងសមាជិកសហភាពអឺរ៉ុប នឹងត្រូវផុតកំណត់ត្រឹមចុងឆ្នាំនេះ ថ្វីបើមានការពិចារណាចាក់ដូសជំរុញក៏ដោយ។
សរុបទៅ វ៉ាក់សាំងប្រមាណ ២៤០ លានដូសនឹងប្រើប្រាស់លែងកើត ក្នុងរយៈពេលពីរខែទៀត ដែលនេះជាចំណុចមួយធ្វើឲ្យពួកគេជួបការពិបាកផ្នែកភស្តុភារ ក្នុងការបញ្ជូនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។
យោងតាមក្រុមហ៊ុនស្រាវជ្រាវចក្រភពអង់គ្លេស Airfinity បានឲ្យដឹងថា វ៉ាក់សាំងក្នុងស្តុក G-7 និង EU នឹងមានលើស ១ ពាន់លានដូសនៅត្រឹមចុងឆ្នាំ ២០២១ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។ ការវិភាគសន្មត់ថា ប្រទេសទាំងអស់នឹងចាក់ដូសជំរុញ ប៉ុន្តែមិនគិតពីការអនុម័តវ៉ាក់សាំងសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំទេ។
វ៉ាក់សាំងកូវីដ ដែលផ្គត់ផ្គង់ដល់ប្រទេសជឿនលឿន ជាធម្មតាមានអាយុកាល ៦ ទៅ ៧ ខែ។ នៅពេលដូសត្រូវបានចែកចាយដល់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកម្មវិធី COVAX ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក គឺត្រូវការពេលវេលាដើម្បីធានាការផ្ទុកក្នុងកន្លែងត្រជាក់និងការដឹកជញ្ជូនទៅកន្លែងចាក់ថ្នាំបង្ការរោគ។ ពេលវេលានេះត្រូវតែយកមកពិចារណា ពាក់ព័ន្ធកាលបរិច្ឆេទផុតកំណត់របស់វ៉ាក់សាំងដែលបរិច្ចាគ។
ប្រទេសជប៉ុនបានទិញឬយល់ព្រមទិញវ៉ាក់សាំងចំនួន ៥៦០ លានដូស។ ប្រទេសនេះបានចាក់ថ្នាំបង្ការរោគយ៉ាងពេញលេញជាង ៦០ភាគរយដល់ប្រជាជន បើទោះបីជាការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ជាងនៅអឺរ៉ុបនិងអាមេរិកក៏ដោយ។
ស្ទើរតែគ្រប់គ្នានៅប្រទេសជប៉ុនដែលចង់បានវ៉ាក់សាំង ត្រូវបានគេរំពឹងថានឹងទទួលបាននៅប្រហែលខែវិច្ឆិកា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asia Nikkei
ចុចអាន៖ វ៉ាក់សាំងកូវីដ ២ប្រភេទ ផ្តល់ការការពារ ខ្លាំងជាងភាពស៊ាំ ពីធម្មជាតិទៅទៀត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ